Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0047
OMI0047
ឈ្មោះ :
ហ្ម សេង
Last Name :
Mha Seng
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកងចល័តភូមិភាគពាយ័ព្យ
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត
ថ្នាក់លើ :
រស់ ញឹម
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៤៧២០១២០៣២៧,ភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ហ្ម សេង ភេទស្រី អាយុ៦០ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ហ្ម សេង ភេទស្រី អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ សេង មានប្ដីមាន កូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ង រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សេង មានឪពុកឈ្មោះ សួន ម្ដាយ ឈ្មោះ រួន មានបងប្អូនចំនួន៨នាក់ មានស្រុកកំណើតនៅភូមិតានូន ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្ដបាត់ ដំបង។ សេង កាលពីតូចមិនបានរៀនសូត្រទេ ឪពុកម្ដាយទុកលទ្ធភាពឱ្យកូនប្រុសបានរៀនសូត្រ យើងជាស្រី នៅផ្ទះជួយធ្វើការងារឪពុកម្ដាយ ដូចជាជួយចឹញ្ចឹមជ្រូក បិទស្រា ឃ្វាលគោ។ នៅឆ្នាំ១៩៧០ ពេលកើតមាន រដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានកម្លាំងចលនា ខែ្មរក្រហមចូលមកក្នុងភូមិធ្វើ ការឃោសនាឱ្យកម្លាំងយុវជនយុវ នារីចូលបម្រើចលនាខែ្មរក្រហម។ នៅក្នុងភូមិមានយុវជន ជាច្រើនបានចូល បម្រើខែ្មរក្រហម រួចហើយចូលសមរភូមិវាយ ជាមួយទាហានលន់ នល់។ សេង ពេលនោះនៅកេ្មងជំទង់មិនទាន់ ចូលបម្រើចលនាខែ្មរក្រហមទេ។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យ ទៅការងារ នៅក្នុងកងចល័តភូមិភាគពាយ័ព្យមិនមែនកងចល័តតំបន់ទេ។ សេង ធ្វើការងារដូចជាលើកទំនប់ជីក ប្រឡាយដកស្ទូងជាដើម ធ្វើការងារ យ៉ាប់តែមានអាហារហូបចុកគ្រប់គ្រាន់ មិនដូចប្រជាជននៅ តាមភូមិក្នុង សហករណ៍ទេ ហើយក៏អង្គការមិនឱ្យមកលេង ស្រុកកំណើតដែរ។ នៅឆ្នាំ១៩៧៨ សេង ត្រូវបានអង្គការចាត់ តាំងឱ្យរៀបការជាមួយយោធាភូមិភាគឈ្មោះ ឈើន។ នៅឆ្នាំ១៩៧៩ កងទ័ពវាយចូលដល់កម្លាំងយោធាខែ្មរ ក្រហមនិងកម្មាភិបាលខែ្មរក្រហមភាគច្រើនរត់សំដៅទៅព្រំដែនថៃ ព្រោះខ្លាចកងទ័ពវៀតណាមចាប់បានយកទៅ សម្លាប់ចោល។ សេង រត់ចូលពៃ្រទំរាំទៅដល់ព្រំដែនស្លាប់កូនមួយនិងបានរស់នៅលើទឹកដីថមៃួយរយៈក៏ត្រឡប់ ចូលមករស់នៅលើទឹកដីខែ្មរវិញ រស់នៅជាមួយក្រុមតាម៉ុក ពេលនោះកម្លាំងខែ្មរក្រហម ប្រមូលគ្នាឡើងវិញ វាយប្រឆាំងនិងវត្ដមានកងទ័ពវៀតណាម។ នៅឆ្នាំ១៩៨៥ ប្ដីស្លាប់នៅក្នុងសមរភូមិមុខនៅពេល ប្រយុទ្ធគ្នាជា មួយកងកម្លាំងវៀតណាមនិងកម្លាំងកងទ័ព រដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៨៧ សេង បានយកប្ដីក្រោយមួយ ទៀតឈ្មោះ សាង ក៏ជាយោធាកូនចៅតាម៉ុក ដែរ។ សង្គ្រាមបានធ្វើឱ្យជីវិតមនុស្សស្លាប់ជាបន្ដបន្ទាប់រហូតដល់ ឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជា មួយរដ្ឋាភិបាល ទើបប្រជាជននៅខាងស្រុកអន្លង់វែង លែងភ័យព្រួយរឿងសង្គ្រាម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា