Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0048
Name :
ឈ្មោះ :
គឹម ណន
Last Name :
នាមត្រកូល :
Kim Nan
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៤៤០ ព្រះវិហារ។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វយ័ត«១០៣»ព្រះវិហារ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
សិទ្ធ,តែម។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៤៨២០១២០៣២៧,ភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ គឹម ណន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
គឹម ណន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ ណន មានប្រពន្ធឈ្មោះ ឡើត មានកូនចំនួន៥នាក់ស្រី៣ ប្រុស២ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ ណន មានឪពុកឈ្មោះ យួន ម្ដាយឈ្មោះ នឿន មានបងប្អូន៧នាក់ស្រី ៥ប្រុស២ ស្លាប់ជំនាន់ ខែ្មរក្រហម៥នាក់។ ណន មានស្រុកកំណើត នៅភូមិពង្រ ឃុំសរសរស្ដម ស្រុកពួក ខេត្ដសៀមរាប។ ណន កាលពីតូចមិនបានរៀនសូត្រទេ នៅផ្ទះជួយធ្វើការងារឪពុកម្ដាយ ជួយឃ្វាលគោ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាមរវាងក្រុមចលនា ខែ្មរក្រហមនៅក្នុងពៃ្រនិងក្រុមទាហាន លោកលន់ នល់ នៅក្នុងភូមិនេះឋិតនៅក្នុងតំបន់ប្រទាញប្រទង់។ នៅឆ្នាំ១៩៧២ ឪពុកឈ្មោះ យួន ត្រូវ ទាហានលោកលន់ នល់ ចាប់យកឱ្យ ធ្វើជា ទាហានដែរ ពេលនោះឪពុកទៅបាត់ប្រហែលជាបីខែក៏លួចរត់ ប្រឡប់ មកស្រុកកំណើតវិញ ពេលនោះនៅក្នុងភូមិក្លាយជា តំបន់រំដោះទៅហើយ។ នៅក្នុងគ្រួសារឪពុកខ្ញុំគាត់ចឹញ្ចឹមបាន ជ្រូកមួយក្បាលធំនិងមានមាន់ជាច្រើន ហើយកម្លាំងចលនា ខែ្មរក្រហម ស្នើយកជ្រូកឪពុកមិនឱ្យក៏ត្រូវកម្លាំងចលនា ខែ្មរក្រហមចាប់យកទៅមន្ទីរសន្ដិសុខបាត់ខ្លួនរហូតមិនឃើញ
ត្រឡប់មកវិញ។ នៅឆ្នាំ១៩៧៤ ណន បានស្ម័គ្រ ចិត្ដចូល បម្រើចលនាខែ្មរក្រហម ដើម្បីចង់សេុីបសួររកឪពុកផង អង្គការបានបញ្ជូនឱ្យទៅធ្វើជាយោធានៅសាលា ស្រុកពួក ឱ្យចឹញ្ចឹមជ្រូកមាន់ទា ដើម្បីជួយអង្គភាពនៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ណន អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងស្រុកពួកដដែល។ នៅឆ្នាំ១៩៧៨ ជិតចូលដល់ឆ្នាំ១៩ ៧៩ អង្គការបានហៅ យោធានៅស្រុកពួកចំនួន៣ឡានធំៗថា ឱ្យទៅរៀនសូត្រនៅ ភ្នំពេញ តែតាមពិតអង្គការ បញ្ជូនឱ្យទៅការពារព្រំដែន ខាងព្រះវិហារ។ អង្គភាពយោធាកងពល៤៤០ ឈ្មោះ សិទ្ធ ឈ្មោះ តែម កាល នោះរស់នៅក្នុងពៃ្រសុទ្ធ មានតែសមេ្លងសត្វខ្លា ដំរី សឹងថា មិនហ៊ានដេកសម្រាកខាងក្រោមទេ ភាគច្រើនចង អង្រឹងនៅលើចុងឈើ។ នៅឆ្នាំ១៩៧៩ សឹងថា មិនបានដឹងថា ទាហានយួនវាយចូលដល់ប្រទេសយើងផង តែក្រោយមកទៀតមាន ដំណឹងតាមវិទ្យុទាក់ទង ទើបនាំគ្នារត់ចូលពៃ្របន្ដមានអ្នកខ្លះវងេ្វង ស្លាប់ក្នុងពៃ្រក៏មាន។ ណន និងមិត្ដភក្ដិមួយចំនួនបានជិះឡាន មកដល់ព្រំប្រទល់ឃុំលំទង បានជួបមេៗធំៗដូចជាឈ្មោះ តែម ឈ្មោះ តាម៉ុក ហើយក្រោយមកទៀតបានជួបលោកសុន សេន។ ពេលនោះតាម៉ុក បានប្រមូលកម្លាំងយោធាខែ្មរ ក្រហមឡើងវិញ វាយប្រឆាំងនិងវត្ដមានកងទ័ពវៀតណាមនិងកម្លាំងរដ្ឋាភិបាល
ភ្នំពេញ។ សង្គ្រាមបានកើតឡើង ធ្វើឱ្យជីវិតមនុស្សស្លាប់និងរបួស ជារៀងរាល់ថៃ្ង ណន ក្លាយជាជនពិការដាច់ជើងក៏ដោយសារ តែសង្គ្រាមដែរ។ នៅឆ្នាំ១៩៩៣ នឹកថា សង្គ្រាមត្រូវបានបញ្ចប់ ព្រោះមានតំណាងអង្គការសហប្រជាជាតិមកចូលរួមរៀបចំការ បោះឆ្នោត តែកម្លាំងខែ្មរក្រហមមិនព្រមចូលរួម ដូចនេះសង្គ្រាម ចេះតែបន្ដកើតមានបន្ដិចបន្ដួចជាហូរហែរ។ នៅឆ្នាំ១៩៩៧ ក្រុមចលនាខែ្មរក្រហមមានទំនាស់ផៃ្ទក្នុងរហូតឈានដល់សម្លាប់គ្រួសារលោកសុន សេន។ ពេលនោះតាម៉ុក ខឹងនិងលោកប៉ុល ពត ខ្លាំងក៏ធ្វើសង្គ្រាមគ្នាឯងរហូតចាប់លោកប៉ុល ពត យកមកកាត់ ទោស នៅលើភ្នំដងរែក។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរ ក្រហមបានធ្វើសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបាន សុខសប្បាយ មានសាលារៀន មានវត្ដ មានផ្សារ មានផ្លូវថ្នល់ មានមន្ទីរពេទ្យ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅគុកនិងសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា