PROMOTING ACCOUNTABILITY
Sa Krouch
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0049
|
|
Name :
ឈ្មោះ :
|
ស ក្រូច
|
|
Last Name :
នាមត្រកូល :
|
Sa Krouch
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៥ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកុមារ ស្រុកព្រះនេត្រព្រះ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពា័ព្យ«៥៦០»ខេត្ដបាត់ដំបង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កុមារ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៤៩២០១២០៣២៧,ភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ស ក្រូច ភេទប្រុស អាយុ៤៥ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស ក្រូច ភេទប្រុស អាយុ៤៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ក្រូច មានប្រពន្ធឈ្មោះ សុខា មានកូនចំនួន៤នាក់ស្រី២ ប្រុស២ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ ក្រូច មានឪពុកឈ្មោះ អ៊ិន ហោ ម្ដាយឈ្មោះ ម៉យ ឆូយ មានបងប្អូន៨ នាក់ស្រី៣ប្រុស៥ មាន ស្រុកកំណើតនៅភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប។ ក្រូច កាលពីតូចដល់ធំមិនបាន រៀនសូត្រទេ ព្រោះពេលធំដឹងក្ដីប្រទេសជាតិកើតមានសង្គ្រាម រវាងក្រុមចលនាខែ្មរក្រហមក្នុងពៃ្រជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានជម្លៀសគ្រួសារ ក្រូចនិងបងប្អូននៅក្នុងភូមិ មួយចំនួនធំឱ្យមករស់នៅស្រុកក្រឡាញ់វិញ ក្នុងខេត្ដសៀម រាបដដែល។ អង្គការបានប្រមូលទ្រព្យសម្បត្ដិឯកជន ដាក់រួមនិង បង្ខំឱ្យប្រជាជនធ្វើស្រែចម្ការ ហូបបាយតាមសហករណ៍គ្មានអាហារ គ្រប់គ្រាន់។ ក្រូច ត្រូវបានអង្គ ការបំបែកចេញពីឪពុកម្ដាយ រស់នៅក្នុងអង្គភាពកុមារ ដើររើសអាចម៌គោយកទៅធ្វើជីដាក់ ស្រែ។ នៅឆ្នាំ១៩ ៧៧ អង្គការបានជម្លៀសគ្រួសារ ក្រូច ម្ដងទៀតឱ្យទៅរស់នៅក្នុងស្រុកព្រះនេត្រព្រះ ក្នុងភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង អង្គការបានឪពុកម្ដាយចុះធ្វើស្រែចម្ការ លើកទំនប់លើកប្រឡាយគ្មានអាហារគ្រប់គ្រាន់ នៅឆ្នាំ ១៩៧៨ ឪពុកក៏ឈឺស្លាប់ទៅ។ នៅឆ្នាំ១៩៧៩ ពេលប្រទេសជាតិរួចផុតពី របបប៉ុល ពត គ្រួសារ ក្រូច បាន វិញត្រឡប់មកស្រុកកំណើតវិញ ពេលនោះប្រជាជនចេះរកស៊ីធ្វើស្រែចម្ការដោយខ្លួនឯង តែប្រទេសជាតិនៅ មានសង្គ្រាមពិបាករស់នៅណាស់។ នៅឆ្នាំ១៩៨៦ ក្រូច បានចុះទៅធ្វើស្រែដូចសព្វដង តែពេលនោះស្រាប់ តែជួបក្រុមយោធាខែ្មរក្រហមជាច្រើនដើរ សំដៅមកដល់ហើយក៏នាំខ្លួនឱ្យទៅជាមួយរហូតចូលពៃ្រឡើង
ភ្នំដងរែក តែម្ដង។ ពេលនោះ ក្រូច ក៏បានចូលធ្វើជាយោធា ខែ្មរក្រហមនៅក្នុងកងពល៧៨៥ ប្រធានកងពលឈ្មោះ យឹម ពឹម នៅខាងអន្លង់វែងមានជាច្រើនកងពល តែនៅក្រោមការគ្រប់គ្រង របស់តាម៉ុក ទាំងអស់ រួមទាំង លោកសុន សេន កែ ពក ជាដើម។ កាលនោះសង្គ្រាមបានប្រឆាំងនិងវត្ដមានកងទ័ពយួននិងកម្លាំងកងទ័ពរដ្ឋា ភិបាលភ្នំពេញ។ ក្រូច បានចូលសមរភូមិប្រយុទ្ធបន្ទាប់មក ទៀតជាន់មីនដាច់ជើង អង្គការឱ្យនៅសមរភូមិ ក្រោយវិញ។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមាហរណ៍កម្ម ទើបប្រជាជនរស់នៅតាម ព្រំដែនទាំងអស់រស់នៅបានសុខ សប្បាយនិងមានជីវភាពធូរធារ រកស៊ីរាងៗខ្លួន។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”