Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0050
Name :
ឈ្មោះ :
យឹម ខុម
Last Name :
នាមត្រកូល :
Yoem Khom
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធានៅស្រុកសំឡូត។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
គឿង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៥០២០១២០៣២៧,ភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ែន ពិចិត្រ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ យឹម ខុម ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យឹម ខុម ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ខុម មានប្រពន្ធឈ្មោះ ហេង មានកូន២នាក់ស្រី១ប្រុស ១ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ខុម មានឪពុកឈ្មោះ ទេស សំផុន ម្ដាយឈ្មោះ ញឹម រ៉េន មានបងប្អូន៥នាក់ស្រី២ប្រុស៣ មានស្រុកកំណើតនៅ ភូមិថ្មព្រួស ឃុំត្រែង ស្រុករតនមណ្គល ខេត្ដបាត់ដំបង។ ខុម ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់ រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ ពេលនោះកើតមាន ក្រុម ចលនាខែ្មរក្រហមធ្វើការប្រឆាំងជាមួយរបបលោកលន់ នល់។ ពេលនោះប្រជាជននៅក្នុងភូមិមួយចំនួនរត់ ទៅរស់នៅជិតផ្សារ ចូលខាងរដ្ឋាភិបាលលោកលន់ នល់ និងមានប្រជាជនមួយចំនួនទៀត រត់ទៅតំបន់រំដោះឬក៏ខាង កម្លាំងចលនាខែ្មរក្រហមជម្លៀសចេញ ពីភូមិ។ គ្រួសារ ខុម កម្លាំងខែ្មរក្រហមជម្លៀសទៅដល់ស្រុក សំឡូតឱ្យចូល ខាងចលនារំដោះជាតិ។ នៅឆ្នាំ១៩៧៣ ខុម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់ តាំងឱ្យចូលរៀនពេទ្យបានមួយរយៈពេលខ្លី អង្គការចាត់តាំងឱ្យមក ជួយព្យាបាលយោធាខែ្មរក្រហមដែលមានជំងឺ គ្រុនចាញ់និងត្រូវ របួសដោយសារវាយប្រយុទ្ធជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ខុម នៅធ្វើការងារជាបុគ្គលិកមន្ទីរពេទ្យស្រុកសំឡូត នៅក្នុងតំបន់១ ភូមិភាគពាយ័ព្យ ឪ៥៦០ឱខេត្ដបាត់ដំបង។ នៅឆ្នាំ១៩៧៧ ខុម បានផ្លាស់មកធ្វើជានិរសាឱ្យឈ្មោះ គឿង កាលនោះជិះសេះ សំបុត្ររត់ចេញពីសាលាស្រុកនៅតាមឃុំ ដូចជានៅម្ដុំត្រែង ម្ដុំចំលងគួយ នៅក្នុងស្រុកសំឡូតដដែល។ នៅឆ្នាំ ១៩៧៩ ពេលរបបខែ្មរក្រហមចាញ់សង្គ្រាមជាមួយប្រទេសវៀតណាម ទាំងកម្មាភិបាលខែ្មរក្រហមជាន់ជាន់ ទាបនាំគ្នារត់ចូលពៃ្រ ព្រោះខ្លាចកងទ័ពវៀតណាមចាប់បានយកទៅសម្លាប់ចោល។ ខុម បានរត់ទៅដល់ជាយ ដែនថនៃិងត្រឡប់ចុះមករស់នៅជាមួយ យោធា ខែ្មរក្រហមនិងប្រជាជនតាមបណេ្ដាយព្រំដែន។ នៅឆ្នាំ១៩៨០ ខុម បានរត់ទៅដល់ភ្នំដងរែក ជួបតាម៉ុក និងប្រធានកងពលមួយចំនួនធំទៀត តាម៉ុក បានប្រាប់ឱ្យយើងតស៊ូ ឡើងវិញ ដើម្បីប្រឆាំងនិងការឈ្លានពានរបស់កងទ័ពវៀតណាម។ សង្គ្រាមបានចាប់ផេ្ដីមកើតមានឡើងរហូត ដល់ឆ្នាំ១៩៨៩ កងទ័ពវៀតណាមដកទៅប្រទេសគេវិញ សង្គ្រាមរាងស្ងប់បន្ដិច តែនៅវាយជាមួយកម្លាំងរដ្ឋា ភិបាលភ្នំពេញជារៀងរហូត ដល់ឆ្នាំ១៩៩០ តាម៉ុក ឱ្យប្រជាជនចុះមករស់នៅតាមជើង ភ្នំនិងបានបង្កើតភូមិបាន មួយចំនួន ដោយសារសង្គ្រាម បានស្ងប់ខ្លះហើយ។ នៅឆ្នាំ១៩៩៣ មានអង្គការសហប្រជា ជាតិចុះមករៀប ចំការបោះឆេ្ដាត តែកម្លាំងខែ្មរក្រហមព្រមចូលរួម បោះឆ្នោត។ ក្រោយបោះឆ្នោះ សង្គ្រាមចាប់កើតមានឡើង វិញទៀត ប្រជាជនព្រមទាំងកម្លាំងយោធាខែ្មរក្រហមរត់ ឡើងភ្នំមួយសារទៀត។ នៅឆ្នាំ១៩៩៧ ខុម ត្រូវមីន របួសពេញខ្លួនព្រមទាំងពិការភ្នែកថែមទៀត។ នៅឆ្នាំ១៩៩៨ កើតមានសមាហរណ៍កម្ម ទើបប្រជាជនរស់នៅ តាមព្រំដែន បានរស់នៅសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា