Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0051
Name :
ឈ្មោះ :
ស្រី ធឿន
Last Name :
នាមត្រកូល :
Srey Thoeun
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៧ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៩២០។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វ័យត ខេត្ដមណ្គលគិរី។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ឈ្មោះ ឈិន ឈ្មោះ សាន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៥១២០១២០៣២៨,ភូមិអូរអង្រែ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ែន ពិចិត្រ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ស្រី ធឿន ភេទប្រុស អាយុ៦៧ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ស្រី ធឿន ភេទប្រុស អាយុ៦៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ធឿន មានប្រពន្ធមានកូនចំនួន៥នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ ធឿន មានឪពុក ឈ្មោះ ស្រី ប៊ុន ម្ដាយឈ្មោះ ថូក ធួក មានបងប្អូន៦នាក់ មានស្រុកកំណើតនៅភូមិចម្ការអណ្ដូង ឃុំស្ពឺ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ធឿន ធ្លាប់រៀនហើយបួស ជាព្រះសង្ឃនៅវត្ដចម្ការអណ្ដូងបានចំនួន៣វស្សា សឹកមក វិញនៅឆ្នាំ១៩៦៩ ពេលសឹកមកវិញក៏ដើរស៊ីឈ្នួលបើកបរ រថយន្ដឱ្យចៅកែឡានឈ្មោះ អឿន។ កាល នោះបើកឡានដឹកភ្ញៀវ ពីភ្នំពេញទៅដល់សៀមរាប បានប្រាក់ខែ៦០០រៀលក្នុងមួយខែ។ នៅឆ្នាំ១៩៧០កើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧២ ធ្វើបានស្ម័គ្រ ចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ កែ ពក ជាអ្នកស្រុកភូមិជិតគ្នា។ កាលនោះមានឈ្មោះ ហ៊ូ នឹម ហ៊ូ យន់ លោកខៀវ សំផន ជាដើម។ ធឿន បានចូលសមរភូមិនៅវាយ ជាមួយទាហានលន់ នល់ នៅម្ដុំភ្នំប្រុស ភ្នំស្រី ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៤ កងពល ធឿន បានវាយចូលទីក្រុងភ្នំពេញ តាមច្រកភ្នំបាសិទ្ធ កាល នោះយោធាខែ្មរក្រហមមានរបួស និងស្លាប់ច្រើន ណាស់។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ធឿន បានវាយ ចូលដល់ទីក្រុងភ្នំពេញ។ ពេលនោះមានប្រជាជនជាច្រើន ត្រូវបានអង្គការឱ្យជម្លៀសចេញមួយរយៈពេលសិន ដើម្បបោស សម្អាតខ្មាំងនៅក្នុងទីក្រុងភ្នំពេញ។ ធឿន បានសម្រាកនៅក្នុង ទីក្រុងភ្នំពេញ បានរយៈពេលតែមួយ អាទិត្យ អង្គការបញ្ជូនទៅ ក្រុងកំពង់សោម ដើម្បីលីសែងឥវ៉ាន់ដាក់ចូលកប៉ាល់របស់ប្រទេស ចិន។ បន្ទាប់មក ទៀត អង្គការបានចាត់តាំងឱ្យឈ្មោះ ធឿន និងយោធាជាច្រើនរយនាក់ ឱ្យមកការពារព្រំដែនខាងខេត្ដមណ្គល គីរីវិញ នៅក្នុងកងពល៩២០ ប្រធានកងពលដំបូងឈ្មោះ ឈិន។ ដោយសារធឿន ជាអ្នកចេះបើកបររថយន្ដ អង្គការចាត់តាំងឱ្យដឹក សំភារយោធាពីខេត្ដមណ្គលគិរីទៅស្រុកកោះញែក ទៅស្រុកកែវ សីមា តាមបណេ្ដាយ ព្រំដែន។ នៅឆ្នាំ១៩៧៧ អង្គការបាន ចាប់ប្រធានកងពលឈ្មោះ ឈិន ដោយសារក្បត់អង្គការ ហើយបាន ផ្លាស់ប្រធានកងពលថ្មី មកពីភូមិភាគនិរតីឈ្មោះ សាន។ នៅឆ្នាំ១៩៧៩ ធឿន មិនហ៊ានរត់មកស្រុកកំណើត ទេ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម ក៏បន្ដរត់ចូលពៃ្របន្ដទៀតរហូត ដល់ភ្នំកូលេននិងបន្ដឡើងភ្នំចូលទឹកដីថៃ។ នៅឆ្នាំ១៩៨០ ធឿន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមបន្ដទៀត ដើម្បីប្រឆាំងនិងវត្ដមានកងទ័ពវៀត ណាម កាលនោះអង្គការ បានប្រាប់ថា កងទ័ពវៀតណាមឈ្លានពានទឹកដីយើង។ សង្គ្រាមបានកើតឡើងធ្វើឱ្យ យោធាខែ្មរក្រហមនិងប្រជាជនស្លាប់ជា បន្ដបន្ទាប់។ ធឿន បានធ្វើជាយោធានៅខាងភ្នំដងរែក ជាមួយមេដឹកនាំ ជាច្រើនដូចជា តាម៉ុក តាសុន សេន តាកែ ពក ជាដើម។ នៅឆ្នាំ១៩៩៨ ទើបកម្លាំងចលនាខែ្មរក្រហមធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រទេសជាតិមានសុខ សន្ដិភាព អាចធ្វើដំណើរទៅស្រុកកំណើតជួបជុំបង ប្អូនឪពុក ម្ដាយបាន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា