Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0055
OMI0055
ឈ្មោះ :
ឌឹប ហំ
Last Name :
Doep Ham
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល១១៧
តំបន់ DK 75-79 :
ភូមិភាគឥសាន«១០៨» ខេត្ដស្ទឹងត្រែង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សារុន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៥៥២០១២០៣២៨,ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឌឹម ហំ ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឌឹប ហ៊ំ ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ហ៊ំ មានប្រពន្ធ ឈ្មោះ ភួង រី អាយុ៥៥ឆ្នាំ មានកូន៧នាក់ ក្នុងនោះមានស្រី៤នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ហ៊ំ មានឪពុកឈ្មោះ ដឹប ហាប់ ម្ដាយឈ្មោះ ហ៊ុន មានបងប្អូន៧នាក់ មានស្រុកកំណើតនៅភូមិប្រលិត ឃុំរើល ស្រុកពួក ខេត្ដ សៀមរាប។ ហ៊ំ មិនបានរៀនសូត្រទេ ដោយសារតែមាន សង្គ្រាមរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៤ ចូលជា យោធាខែ្មរក្រហមនៅស្រុកពួកដោយស្ម្រ័គចិត្ដ ព្រោះបានស្ដាប់ការប្រកាសរបស់សមេ្ដចសីហនុ ឱ្យកូន ចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ កងទ័ពខែ្មរក្រហមកាល នោះមានការជួយគាំទ្រពីប្រជាជន បានជា ឆ្នាំ១៩ ៧៥បានទទួលជ័យជម្នះ។ ហ៊ំ បានវ៉ៃចូលទីក្រុងភ្នំពេញនៅក្នុង កងពល៩២០ ប្រធាន កងពល ឈ្មោះ ឈិន និង ឈ្មោះ សយ។ ហ៊ំ បានចូលដល់ទីក្រុងភ្នំពេញនៅម៉ោង៧ព្រឹក រួចហើយបាន ប្រាប់ប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញមួយរយៈសិនតាមបញ្ជារបស់ថ្នាក់លើ កាលនោះប្រធានកងពល ឈ្មោះ សយ។ ហ៊ំ បានរស់នៅភ្នំពេញតែជាងមួយខែទេ អង្គការបានចាត់តាំង និងកងទ័ពមួយចំនួន ធំទៀតទៅការពារខេត្ដមណ្គលគីរី។ កាលនោះប្រធានកងពលឈ្មោះ ឈិន និង សយ ដដែល។ នៅ ឆ្នាំ១៩៧៨ កងទ័ពខែ្មរក្រហមមានជមេ្លាះជាមួយប្រទេសវៀតណាម ស្របពេលនោះកងទ័ពខាងនិរតី មួយចំនួនបានមកចាប់ប្រធាន កងពលឈ្មោះ ឈិន និង ឈ្មោះ សយ បាត់ទៅបានឃើញប្រធាន កង ពលថ្មីឈ្មោះ តាសាន ហៅ តា០៦ មកគ្រប់គ្រងវិញ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម បាន ចូលមកដល់ប្រទេស កម្ពុជាកំលាំងខែ្មរក្រហមបាននាំគ្នារត់ទៅជាយដែនថៃ។ បន្ទាប់មកទៀតកម្លាំងខែ្មរ ក្រហមប្រមូលគ្នានៅតាមជួរដង ភ្នំដងរែកជាមួយតាម៉ុក ធ្វើសង្គ្រាមច្បាំងជាមួយ ទាហានវៀតណាមនិង កងទ័ពរដ្ឋាភិបាលខែ្មរបន្ដទៀតរហូត ដល់សមាហរណ៍កម្មនៅឆ្នាំ១៩៩៨។ សព្វថៃ្ងប្រជាជនរស់នៅបាន សុខសប្បាយ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់ខ្លួនមនុស្សយកទៅបាត់ដូចជាប្រធានកង ពល៩២០ឈ្មោះឈិន ឈ្មោះ សយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា