Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0057
Name :
ឈ្មោះ :
ហែម មឿន
Last Name :
នាមត្រកូល :
Hem Moeun
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមជ្ឈិមភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
តាម៉ុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៥៧២០១២០៣២៩,ភូមិត្រពាំងតាវថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ហែម មឿន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ហែម មឿន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ មឿន ប្រពន្ធឈ្មោះ សុខ រឿន អាយុ ៥១ឆ្នាំ មានកូន៨នាក់ ស្រី៥នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ មឿន មានឪពុកឈ្មោះ កុច គុណ ម្ដាយឈ្មោះ វង សាយ មានបងប្អូន៨ នាក់ មានស្រុកកំណើតនៅភូមិភ្នំភ្នែញ ឃុំពកត្របែក ស្រុកត្រាំកក់ ខេត្ដ តាកែវ។ មឿន ចូលរៀនដំបូងថ្នាក់ទី១២ឪចាស់ឱ ទទួលប្រទេសជាតិកើតមានរដ្ឋប្រហារនៅឆ្នាំ១៩ ៧០។ នៅឆ្នាំ១៩៧២ ស្ម្រ័គចិត្ដចូលជាយោធាខែ្មរក្រហមនៅ ភូមិភាគនិរតី ប្រធានកងពលឈ្មោះ តាសារឿន ហៅ តា០៥ ក្រោមការគ្រប់គ្រងប្រធានភូមិភាគឈ្មោះ តាម៉ុក។ មឿន បានវ៉ៃចូលទី ក្រុងភ្នំពេញនៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥ ដោយបានប្រាប់ប្រជាជនដែលរស់នៅទីក្រុងឱ្យចាកចេញពី ទីក្រុងតាមបទបញ្ជាថ្នាក់លើ។ មឿន ធ្លាប់ធ្វើជានិរសារបស់តាម៉ុក ហើយជាប់ជាសាច់ញាតិតាម៉ុក ដែរ។ នៅឆ្នាំ១៩៧៨ មឿន មានគ្នាជាង១០នាក់ សម្រាប់ដើរចាប់កម្មាភិបាលមួយចំនួន នៅតាម បណ្ដាលខេត្ដដោយថ្នាក់លើយល់ថា មានកម្មាភិបាល មួយចំនួនក្បត់បដិវត្ដ។ មឿន បាននិយាយថា ក្រុមគាត់បាន នៅចាប់គណៈភូមិពាយ័ព្យឈ្មោះ រស់ ញឹម យកមកភ្នំពេញ។ មឿន ប្រាប់ថា មុននិង ចាប់កម្មាភិបាលណាម្នាក់សុទ្ធតែមានខ្សែបង្កាប់នៅ ក្នុងនោះរួចជាសេ្រច ដូចនេះការចាប់កម្មាភិបាលខែ្មរ ក្រហមជាន់ ខ្ពស់មួយចំនួនមិនពិបាកទេ គ្រាន់តែប្រាប់ថាឱ្យមកភ្នំពេញមក រៀនសូត្រ បើមិនមកក៏ចាប់ ទាល់តែបានដែរ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា មឿន មិនបានរត់ ទៅរកស្រុកកំណើតវិញទេ គឺរត់ទៅតាមអង្គភាព ពេលរត់កាត់ ពៃ្រឃើញមានកងទ័ពកម្មករនិងប្រជាជន ស្លាប់ដោយអត់អាហារ ទឹកនិងគ្រុនចាញ់។ ពេលរត់ទៅដល់ព្រំដែនបានជួបជុំមិត្ដភកិ្ដដែល ធ្វើការជាមួយ គ្នានិងជួបជាមួយតាម៉ុក បាន ប្រមូលកម្លាំង ឡើងវិញ តស៊ូធ្វើសង្គ្រាមម្ដងទៀតជាមួយទាហានវៀត ណាមនិងទាហារដ្ឋាភិបាល តែកាលនោះ មឿន ជាអង្គរក្សរបស់តាម៉ុក ផងនិងជាអ្នកមើលការខុស ត្រូវសម្ភារឃ្លាំង ដូចជាស្បៀងនិងគ្រៀងសព្វាអាវុធដែលប្រទេសចិនផ្ដល់ឱ្យ។ នៅឆ្នាំ១៩៩២ តា ម៉ុកឈូសផ្លូវពីលើភ្នំចុះមកនិងបានបង្កើតរោង ចក្រអាឈើធំមួយនៅស្រះឈូក និងនាំឈើប្រណិតទាំង នោះយកទៅលក់នៅប្រទេសថៃ ដើម្បីយកស្បៀងអាហារមក ចឹញ្ចឹមកងទ័ពនិងប្រជាជន។ នៅឆ្នាំ១៩ ៩៣រហូតដល់ឆ្នាំ១៩៩៧ ថ្នាក់ដឹកនាំធំៗនៅតំបន់អន្លង់វែងមានទំនាស់ផៃ្ទក្នុងកាន់តែខ្លាំងឡើងរហូត ដល់មានការសម្លាប់គ្នា ដូចជាក្រុមគ្រួសារលោកសុន សេន ប្រធានកងពលឈ្មោះ តារឿន ហៅ ០៥តាសានហៅ០៦ និងថ្នាក់ដឹកនាំមួយចំនួនទៀតស្លាប់អស់ជាច្រើននាក់។ តែសំណាងល្អ នៅឆ្នាំ១៩ ៩៨មានការចរចារត្រូវគ្នាជាមួយ រដ្ឋាភិបាលត្រូវគ្នាទើបអតីតខែ្មរក្រហមរស់នៅស្រុកអន្លង់វែងមាន សេចក្ដីសុខដល់សព្វថៃ្ងនេះ។ តែនៅភ្នំដងរែកស្រុកអន្លង់វែង អតីតខែ្មរក្រហមនៅតែសសើរតាម៉ុក ដែលបានកសាងស្នា ដៃជាច្រើននៅទីនេះ តែតាម៉ុក ជាមនុស្សដែលឆាប់ជឿហើយជា មនុស្សឆេវឆាវ តែចិត្ដល្អបើពីណាហ៊ានសុំអ្វីមួយពីគាត់មិនដែល ចិត្ដអាក្រក់ទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា