Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0058
OMI0058
ឈ្មោះ :
ហាប់ ហេន
Last Name :
Hap Hen
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាតំបន់៥០៥។
តំបន់ DK 75-79 :
តំបន់ស្វ័យត«៥០៥»ខេត្ដក្រចេះ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ឈ្មោះ នាង, គួន,យី។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៥៨២០១២០៣២៩,ភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ហាប់ ហេន ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ហាប់ ហេន ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ហេន មានប្ដីឈ្មោះ ផាត មានកូនចំនួន៦នាក់ប្រុស៥ ស្រី១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ ហេន មានឪពុកឈ្មោះ ចែម ម្ដាយឈ្មោះ អ៊ីន មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិស្នួល វត្ដ ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះ។ ហេន ធ្លាប់រៀនសូត្រត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារ ឪពុកម្ដាយមានជីវភាពក្រីក្រ ដូចនេះនៅផ្ទះជួយធ្វើស្រែចម្ការនិងឃ្វាលគោក្របី។ នៅឆ្នាំ១៩៧០ ប្រទេស ជាតិកើតមានសង្គ្រាម មានចលនាខែ្មរ ក្រហមចូលមកដល់ក្នុងភូមិប្រឆាំងនិងទាហានលន់ នល់។ នៅឆ្នាំ១៩៧២ ហេន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ហើយបានចូលសមរភូមិវាយជាមួយទាហានលន់ នល់ នៅខាង ស្រុកស្នួល កាលនោះភូមិភាគឥសាន តំបន់៥០៥។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យនៅក្នុងអង្គភាពដាំកប្បាសរបស់ស្រុកស្នួល កាលនោះគណៈស្រុកឈ្មោះ នាង គណៈតំបន់ ឈ្មោះ យី ឈ្មោះ គួន។ នៅឆ្នាំ១៩៧៧ អង្គការបានចាប់គណៈស្រុក គណៈតំបន់ ឈ្មោះ នាង ឈ្មោះ យី ឈ្មោះ គួន យកទៅបាត់អស់ បានកម្មាភិ បាលខែ្មរក្រហម មកពីភូមិភាគនិរតីមកគ្រប់គ្រងវិញ។ នៅឆ្នាំ១៩ ៧៨ សង្គ្រាមជាមួយប្រទេសវៀតណាម អង្គការចាត់តាំងឱ្យ ជួយជញ្ជូនស្បៀងអង្ការ គ្រាប់រំសេវទៅសមរភូមិ មុខនិងសែង យោធារបួសត្រឡប់មកសមរភូមិក្រោយវិញមានមន្ទីរពេទ្យនៅ
ស្វាយជ្រះនិងនៅស្រែរនាម បើរបួស ធ្ងន់មានឡានពេទ្យបញ្ជូន មកភ្នំពេញ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម ហេន រត់ចូលពៃ្រជាមួយកម្មា ភិបាលខែ្មរក្រហមមកភូមិភាគកណ្ដាល ឡើងមានខាងស្រុកថាឡាបរិវាត ខេត្ដស្ទឹងត្រែង ស៊ីក្ដួច ស៊ីដំឡូងពៃ្រសេ្ទីរ ស្លាប់សេ្ទីររស់ រត់ចុះរត់ឡើងបាន មកដល់ទនេ្លល្ពៅនៅ១០០១ ព្រំដែនលាវបានជួបលោកសុន សេន។ នៅឆ្នាំ ១៩៧៩ កម្មាភិបាលខែ្មរក្រហមដូចជាតាម៉ុក បានប្រមូលកម្លាំងយោធាឡើងវិញ ប្រឆាំងវត្ដមានកងទ័ពយួន ឈ្លានពាននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៨០ ហេន បានរៀបការប្ដីជាយោធាខែ្មរក្រហមទៅច្បាំង នៅសមរភូមិមុខ តែពេលនោះស្រីៗពេលរៀបការហើយអង្គការលែងឱ្យទៅដឹក
ជញ្ជូនហើយ នៅសមរភូមិ ក្រោយជួយបិតចំរូង តែប្ដីនៅសមរភូមិមុខដដែល។ នៅឆ្នាំ១៩៩០ តាម៉ុក បាន
បញ្ជាឱ្យយោធាខែ្មរក្រហមចុះ ទៅសមរភូមិប្រចាំខេត្ដផេ្សងៗជា ច្រើនឡើងមកជួបជុំគ្នានៅតំបន់អន្លង់វែងនិងត្រពាំងប្រាសាទវិញ។ នៅឆ្នាំ១៩ ៧៣ មានអ៊ុនតាក់ចូលមករៀបចំការបោះឆ្នោត តែកម្លាំងខែ្មរក្រហមមិនបានចូលរួមទេ ដូចនេះសង្គ្រាមនៅមាន បន្ដ។ នៅឆ្នាំ១៩៩៨ ទើបកើតមានសមាហរណ៍កម្ម ប្រជា ជននៅតំបន់ចុងក្រោយខាងស្រុកអន្លង់វែង លែង មានសង្គ្រាម អាចធ្វើដំណើរទៅស្រុកកំណើតរកបងប្អូនឪពុកម្ដាយវិញបាន។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហម មានចាប់មនុស្សដូចជាឈ្មោះ នាង ឈ្មោះ យី ឈ្មោះ គួន និងប្រជាជនថ្មីចាស់មួយចំនួនយកទៅ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា