Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0060
OMI0060
ឈ្មោះ :
ឡន ញឹប
Last Name :
Lun Nhoep
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១
តំបន់ DK 75-79 :
ភូមិភាគឥសាន«១០៨» ខេត្ដរតនគិរី។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សូរ សារឿនហៅ០៥។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឺមអាុយ០០៦០២០១២០៣២៩,ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ែន ពិចិត្រ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឡន ញឹប ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឡន ញឹប ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ ញឹប ជាជនជាតិទំពួនកាត់លាវឱសព្វថៃ្ងមានប្រពន្ធ ឈ្មោះ ខន មានកូនប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ ញឹប មានឪពុកឈ្មោះ ឡន ម្ដាយឈ្មោះ ផុន មានបងប្អូនចំនួន៣នាក់ មានស្រុកកំណើតនៅ ភូមិស្មុក ឃុំសេដា ស្រុកលំផាត់ ខេត្ដរតនគិរី។ ញឹប តាំងពីតូចដល់ធំមិនបានចូលរៀនទេ ណាមួយរស់នៅតាម ជនបទដាច់ស្រយាលពុំទាន់មានសាលារៀន។ នៅឆ្នាំ១៩៧០ ដឹងថា ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដ ហោះមកទម្លាក់គ្រាប់បែក ខាងបងប្អូនជនជាតិមិនសូវដឹង រឿងនយោបាយអីទេ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមកាន់អំណាច នៅទីនេះធ្វើស្រែចម្ការប្រវាស់ដៃ មិនបានសហករណ៍រោងបាយទេ។ នៅឆ្នាំ១៩៧៦ បានហូបបាយតាមសហករណ៍ អង្គការចាត់តាំងឱ្យ ញឹប និងយុវជនជាច្រើនផេ្សងទៀតធ្វើការងារនៅក្នុងកង ចល័តលើកទំនប់ជីកប្រឡាយនៅស្រុកលំផាត់ មានគ្នាប្រហែលជា៤០០ទៅ៥០០នាក់។ នៅឆ្នាំ១៩៧៧ ញឹប អង្គការចាត់តាំងឱ្យចូលបម្រើយោធាខែ្មរក្រហមនៅក្នុងកងពល៨០១ ប្រធានកងពលឈ្មោះ សារឿន ហៅតា ០៥ ហើយមានឈ្មោះ ភីន ជាប្រធានវរសេនាតូច ឈរជើងនៅស្រុកវឺនសៃ ខេត្ដរតនគិរី តាមបណេ្ដាយ ព្រំដែនខែ្មរយួន និង ឡាវ។ ញឹប ហាត់ក្បួន យោធាបានតែពីរខែ អង្គការបញ្ជូនទៅ សមរភូមិមុខវាយជា មួយកងទ័ពយួនឃើញស្លាប់និងរបួសជាហូរហែរ។ នៅឆ្នាំ១៩៧៩ កម្លាំងយោធាខែ្មរក្រហមបានចាញ់សង្គ្រាម វៀតណាម ពេលនោះ ញឹប និងយោធាខែ្មរក្រហមរាប់រយនាក់នាំគ្នារត់ចូលពៃ្រ ព្រោះខ្លាច វត្ដមានកងទ័ពយួន ចាប់បានយកទៅសម្លាប់ចោល។ ញឹប រត់ទៅដល់ខាងឡែម ខាងម៉ាឡៃ រស់នៅក្នុងពៃ្រជាមួយក្រុមចលនា ខែ្មរ ក្រហមតស៊ូប្រឆាំងនិងវត្ដមានកងទ័ពយួននិងកងទ័ពរដ្ឋាភិបាល ភ្នំពេញ។ នៅឆ្នាំ៩៨២ ញឹប បានត្រឡប់មក ត្រពាំងប្រាសាទវិញ នៅឈូករុន ធ្វើជាយោធាខែ្មរក្រហមដដែល រស់នៅក្រោមការ គ្រប់គ្រងរបស់តាម៉ុក។ កម្លាំងខែ្មរក្រហម រស់ឡើងវិញបានធ្វើ សង្គ្រាមបន្ដទៀតដោយមានការផ្ដល់ជំនួយពីប្រទេសចិន ទាំងសំភារ ទាំង គ្រៀងអាវុធយោធា។ សង្គ្រាមបានធ្វើឱ្យជីវិតមនុស្សស្លាប់ និងពិការ ជាច្រើនរាប់ពាន់រាប់មុឺននាក់។ នៅឆ្នាំ១៩ ៩០ បន្ទាប់ពីកងទ័ពយួនដកត្រឡប់ទៅប្រទេសវាវិញ សង្គ្រាមបានចាប់ ថយបន្ដិចមកវិញ ពេលនោះ ញឹប តាម៉ុក ឱ្យត្រឡប់មកលើភ្នំដងរែក វិញ បន្ទាប់ឱ្យចុះមករស់នៅស្រះឈូកវិញ ពេលនោះប្រជា ជនដែលមាន គ្រួសារយោធាចេះធ្វើស្រែចម្ការជាបណ្ដើរៗហើយ ព្រោះប្រទេសចិនបានផ្ដាច់ជំនួយដល់កម្លាំងចលនាខែ្មរ ក្រហម។ ចាប់ពីឆ្នាំ១៩៩០ តាម៉ុក គាត់ចាប់ផេ្ដីមធ្វើផ្លូវជាច្រើនខ្សែសម្រាប់ឱ្យប្រជាជនធ្វើដំណើរនៅក្នុងតំបន់ និងបានធ្វើសាលារៀន មន្ទីរពេទ្យជាដើម។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហម មិនបានចូលរួមបោះ ឆ្នោតដែលរៀបចំដោយអង្គការ សហប្រជាជាតិ។ ក្រោយបោះឆ្នោតក៏មានសង្គ្រាមបន្ដិចបន្ដួច ហើយនៅតំបន់ខែ្មរ ក្រហមមានបពា្ហាផៃ្ទក្នុងកាន់តែខ្លាំងឡើងរហូត មានបាញ់សម្លាប់គ្រួសារលោកសុន សេន ទាំងគ្រួសារស្លាប់យ៉ាង វេទនា។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមា ហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់ នៅតំបន់អន្លង់ វែងចុងក្រោយមានសុខសន្ដិភាពលែងភ័យព្រួយរឿងសង្គ្រាម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា