Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0061
Name :
ឈ្មោះ :
ផាក មេន
Last Name :
នាមត្រកូល :
Phak Men
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងចល័តស្រុក។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កងចល័ត
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៦១២០១២០៣២៩,ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ែន ពិចិត្រ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ផាក មេន ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ផាក មេន ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ មេន មានប្រពន្ធឈ្មោះ ទូច មានកូនចំនួន៨នាក់ ក្នុង នោះស្រី៥ប្រុស៣ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ មេន មានឪពុកឈ្មោះ ម៉ង់ ម្ដាយឈ្មោះ សុន មានបងប្អូន៨នាក់ មានស្រុកកំណើតនៅ ភូមិសេរីដួច ឃុំអង្គកែវ ស្រុកទ្រាំង ខេត្ដតាកែវ។ មេន ធ្លាប់បានរៀនសូត្របានត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់ រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាមនៅ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការបានបញ្ជូនគ្រួសារ មេន ឱ្យមករស់នៅភូមិអូរ ស្រឡៅ ឃុំអូរស្រឡៅ ស្រុកសង្កែ ខេត្ដបាត់ ដំបង ភូមិភាគ ពាយ័ព្យ។ ពេលមករស់នៅខេត្ដបាត់ដំបង អង្គការបានបញ្ជូន មេន ឱ្យទៅធ្វើការងារនៅក្នុងកង ចល័តស្រុក ធ្វើការងារលើកទំនប់ ជីកប្រឡាយ ហើយពុំមានអាហារហូចបុកគ្រប់គ្រាន់ មានតែទឹកបបរាវៗហូប ជាមួយសម្លម្ជូរត្រកួន។ មេន បានឃើញបងស្រីបង្កើតពីរនាក់ អង្គការចាត់តាំងឱ្យរៀបការ ដោយមិនអាច ប្រកែកបាន កាលនោះរៀបការម្ដងមានចំនួន ១២គូរទៅ២០គូរ។ ពេលរៀបការហើយរស់នៅជាមួយគ្នាបានបី ថៃ្ង អង្គការបំបែកឱ្យទៅធ្វើការងារនៅក្នុងកងចល័តរាងៗខ្លួន ពេលយប់បានត្រឡប់មកជុំគ្នាវិញ។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ គ្រួសារ មេន មិនបានរត់ចូលពៃ្រទេ រស់នៅក្នុងខេត្ដបាត់ដំបង រហូតដល់ឆ្នាំ១៩៨២ បានត្រឡប់មករស់នៅស្រុកកំណើតវិញ ពេលនោះ មេន ក៏រៀបការក្នុងឆ្នាំ១៩៨២
ដែរ។ នៅឆ្នាំ២០០៦ មេន បានមករស់នៅស្រុកអន្លង់វែង ព្រោះនៅខាងស្រុកកំណើតនៅខេត្ដតាកែវ អត់ មានគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ ពេលមកដល់ទីនេះ មានដីធំទូលាយ ពុំសូវមានមនុស្សចំណូលថ្មីមករស់នៅ មានតែបងប្អូនខែ្មរក្រហម គាត់ធ្លាប់មករស់នៅតំបន់នេះ មុនតាំងពីឆ្នាំ១៩៧៩។ នៅស្រុកអន្លង់វែង សព្វថៃ្ង មានផ្លូវជាតិ មានសាលារៀន មានមន្ទីរពេទ្យ មានវត្ដអារាម ផ្សារ មានសណÃបាគារល្អៗសម្រាប់បងប្អូនមកពី តំបន់ឆ្ងាយចូលសម្រាក មានអាជ្ញាធរភូមិឃុំស្រុកត្រឹមត្រូវ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា