Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0062
Name :
ឈ្មោះ :
លឹម ឃឿន
Last Name :
នាមត្រកូល :
Lim Khoeun
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
VOlunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វ័យ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
កែ ពក ,សុន សេន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៦២២០១២០៣២៩,ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ែន ពិចិត្រ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ លឹម ឃឿន ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
លឹម ឃឿន ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ឃឿន មានប្រពន្ធឈ្មោះ រ៉ាន់ មានកូនចំនួន៥នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឃឿន មានឪពុកឈ្មោះ អែម ម្ដាយឈ្មោះ យ៉ាត មានបងប្អូន១០នាក់ មានស្រុកកំណើតនៅ ភូមិតាភ្ញៀ ឃុំ គោកធ្លក ស្រុកជីក្រែង ខេត្ដសៀមរាប។ ឃឿន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៥ ឈប់រៀនដោយសារ ប្រទេសជាតិកើតមានសង្គ្រាមរវាងក្រុមចលនាខែ្មរក្រហមនៅ
ក្នុងពៃ្រនិងរបបសាធារណរដ្ឋលោកសេនាប្រមុខលន់ នល់។ នៅឆ្នាំ១៩៧៣ ឃឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយពុំអ្នកណាមកបង្ខំទេ ពេលចូល ដំបូងអង្គការបញ្ជូនទៅធ្វើជា យោធាស្រុកជីក្រែង បន្ទាប់មកទៀត អង្គការបញ្ជូនទៅសមរ ភូមិខាងរកាកោង ខេត្ដកណ្ដាល ធ្វើជានិរសាឱ្យប្រធានវរសេនាធំ ឈ្មោះ សឿន។ កាលនោះយើងរត់សំបុត្រពីកនែ្លងមួយទៅ កនែ្លងមួយដោយថេ្មីជើងនិងជិះសេះ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ឃឿន មិនបានវាយចូលដល់ទីក្រុង ភ្នំពេញទេ នៅជាយក្រុងក្នុងខេត្ដកណ្ដាល។ កាលនោះដឹងថា លោកសុន សេន ជារដ្ឋមៃន្រ្ដក្រសួងការពារជាតិ ហើយឈ្មោះ កែ ពក ជាគណៈភូមិ ភាគកណ្ដាល។ នៅឆ្នាំ១៩៧៦ ឃឿន ត្រូវបានអង្គការបញ្ជូនទៅ ព្រំដែន ខាងខេត្ដមណ្គលគីរី កងពល៨០១ ដើម្បីការពារទឹកដីកុំឱ្យ កងទ័ពវៀតណាមឈ្លានពាននិងកុំឱ្យប្រទេសឡាវឈ្លាន ពាន។ កាលនោះមានយោធាប្រហែលជា៧០០នាក់ នៅទីនោះខ្លះ មានជំងឺគ្រុនចាញ់ស្លាប់។ នៅឆ្នាំ១៩៧៨ សង្គ្រាមកើតឡើងជា មួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ កម្លាំងចលនាខែ្មរក្រហម ទូទាំងប្រទេសចាញ់ សង្គ្រាមវៀតណាម ពេលនោះ ឃឿន មិនបានរត់មកស្រុកកំណើតវិញទេ គឺរត់ចូលពៃ្របន្ដទៀត រហូតទៅដល់ ព្រំដែនថនៃិងបានរត់មកដល់ភ្នំដងរែក ខាងស្រុកអន្លង់វែង។ ក្រោយឆ្នាំ១៩៧៩ កម្មាភិបាលធំៗដូច ជាតាម៉ុក លោកសុន សេន និងប្រធានកងពលមួយចំនួនទៀតនាំគ្នា បង្កើតកម្លាំងចលនាខែ្មរក្រហមឡើងវិញ ដើម្បីប្រឆាំង និងវត្ដមានកងទ័ពវៀតណាមនិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ កាលនោះកម្លាំងយោធាខែ្មរក្រហមទាំងអស់បានទទួល ជំនួយពីប្រទេសចិនដើម្បីធ្វើសង្គ្រាមរហូតមក។ នៅឆ្នាំ១៩៨២ ឃឿន ជាន់មីនដាច់ជើងម្ខាង តាម៉ុក ឱ្យនៅ សមរភូមិក្រោយវិញ ជួយមើលការខុសត្រូវឃ្លាំង។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំដងរែកនាំ ប្រជាជនឱ្យមករស់នៅក្រោម ជើងភ្នំវិញ ហើយបានបង្កើតភូមិឃុំបានជាច្រើននិងធ្វើផ្លូវ ធ្វើសាលារៀន មន្ទីរ ពេទ្យជាដើម។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិនបានចូលរួមបោះឆ្នោតទេ បន្ទាប់មកទៀតកម្មាភិ បាលជាន់ខ្ពស់នៅតំបន់អន្លង់វែងចុង ក្រោយមានទំនាស់ផៃ្ទក្នុងរហូតដល់បាញ់សម្លាប់គ្រួសារលោកសុន សេន ទាំង អស់។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមចុង ក្រោយនៅតំបន់អន្លង់វែងបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋា ភិបាល ទើបប្រទេសជាតិមានសុខសន្ដិភាព។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា