Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0063
OMI0063
ឈ្មោះ :
រុន ឡេន
Last Name :
Run Len
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពកងចល័ត
តំបន់ DK 75-79 :
តំបន់ស្វយ័ត ស្រុកក្រឡាញ់។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត
ថ្នាក់លើ :
ស៊ីន
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៦៣២០១២០៣៣០,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ែន ពិចិត្រ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ រុន ឡេន ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
រុន ឡេន ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ឡេន មានប្រពន្ធឈ្មោះ សៀត មានកូនចំនួន៥នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឡេន មានឪពុកឈ្មោះ រុន ព្រឹម ម្ដាយឈ្មោះ រី សុច មានបងប្អូនចំនួន៤នាក់ស្រី៣ប្រុស១ មានស្រុក កំណើតនៅ ភូមិតាដេវ។ ឡេន មិនធ្លាប់បានរៀនសូទ្រទេ កាលសម័យសង្គម រាស្រ្ដនិយម ព្រោះរស់នៅតំបន់ ដាច់ស្រយាលរស់នៅក្នុងពៃ្រ សុទ្ធមានប្រជាជនរស់នៅ៣០ទៅ៤០គ្រួសារទេ នៅភូមិតាដេវ នេះមានពៃ្រឈើ ក្រាស់ៗដើមធំៗសម្បួរសត្វពៃ្រណាស់ ដើរទៅណាមកណាទាល់តែមានគ្នាច្រើន។ បន្ទាប់មកទៀតដឹងថា ប្រទេសជាតិកើតមានសង្គ្រាមរវាងក្រុមចលនាខែ្មរក្រហមជាមួយ
ទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧៣ ឡេន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ចូលដំបូងធ្វើជានិរសាឱ្យឈ្មោះ ស៊ីន មិនបានឡើងសមរភូមិ វាយជាមួយទាហានលន់ នល់ ទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ភូមិតាដេវ ភូមិ រំចេកចាស់និងភូមិមួយចំនួនទៀតនៅក្នុងពៃ្រត្រូវអង្គការ ជម្លៀសចេញទាំងអស់ឱ្យទៅស្រុកក្រឡាញ់ ខេត្ដសៀម រាប។ ពេលនោះ ឡេន រំសាយមកធ្វើជាប្រជាជននៅក្នុងអង្គភាពចល័ត តែ ឡេន ជាអ្នកចូលពៃ្រកាប់អុស យកឱ្យខាងសហករណ៍ថ្នាំបាយ។ នៅឆ្នាំ១៩៧៦ ឡេន បានដឹងនិងបានឃើញសាកសពប្រជា ជនជាច្រើនត្រូវ ខែ្មរក្រហមវាយចោល ពេលគាត់បរទេះមកពី កាប់អុសក្នុងពៃ្រវិញ ដោយសាកសពទាំងនោះកប់មិនបានជិតល្អ។ ឡេន បានដឹងថា កម្មាភិបាលខែ្មរក្រហមមួយចំនួនដូចជាតាស៊ីន និងនីរសាគាត់ចំនួន៤នាក់ ត្រូវអង្គការចាប់ខ្លួន ទាំងអស់។ ប្រជាជនដែលស្លាប់អង្គការយកមកពីភូមិដំណាក់ចាស់ ភូមិអូរគគីរ ភូមិអូឡាំពិច ហើយទោសកំហុស បន្ដិចបន្ដួចដូចជាកណ្ដុរស៊ីស្រូវ ក៏ជាខ្មាំងដែរ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមទទួលបរាជ័យ ពេលនោះ ប្រជាជនបានវិញត្រឡប់ទៅស្រុកកំណើតវិញ។ ឡេន និងគ្រួសារក៏ត្រឡប់មកស្រុកកំណើតវិញនៅភូមិតាដេវ តែពេលនោះមិនទាន់ចូលទៅបានទេ នៅត្រឹមជាយៗអស់រយៈពេល ជិតមួយឆ្នាំបានចូលទៅបាន។ តែគ្រួសារ ឡេន បានរត់បន្ដទៅ ព្រំដែនថៃ ទៅដល់១០០១ទៅ១០០៣ រស់នៅជាមួយក្រុម តាម៉ុក។ ក្រោយឆ្នាំ១៩៧៩ ឡេន បានចូលធ្វើជាយោធាខែ្មរ ក្រហម ប្រឆាំងនិងវត្ដមានកងទ័ពយួននិងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ សង្គ្រាមបាន ធ្វើឱ្យជីវិតមនុស្សស្លាប់ជាបន្ដទៀត។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោតដែលរៀនចំដោយអង្គការសហប្រជា ជាតិ សង្គ្រាមបានឈប់បាញ់គ្នាមួយរយៈតែកម្លាំងចលនាខែ្មរក្រហម
មិនបានចូលរួមបោះឆ្នោតទេ។ នៅឆ្នាំ១៩ ៩៨ កម្លាំងចលនាខែ្មរ ក្រហម បានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រទេសជាតិមាន សុខសន្ដិភាព មានផ្សារ មានសាលារៀន មានមន្ទីរពេទ្យ ផ្លូវថ្នល់ជាតិល្អ មានដីស្រែចម្ការធ្វើសម្រាប់ចិញ្ចឹមជីវិត។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅវាយចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា