Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0064
Name :
ឈ្មោះ :
ធិន បិន
Last Name :
នាមត្រកូល :
Thin Bin
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងចល័ត
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វយ័ត «ស្រុកក្រឡាញ់»
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កងចល័ត
Superiors :
ថ្នាក់លើ :
រ៉ុង
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៦៤២០១២០៣៣០,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ែន ពិចិត្រ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ធីន បិន ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ធីន បិន ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ បិន មានប្រពន្ធ ឈ្មោះ ទយ មានកូនចំនួន៤នាក់ ប្រកប មុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ជាស្រុក កំណើត។ បិន មានឪពុកឈ្មោះ ធីន ម្ដាយឈ្មោះ ស៊ុន មានបងប្អូន៥នាក់។ បិន តាំងពីតូចដល់ធំមិនបាន រៀនសូត្រទេ ព្រោះភូមិតាដេវនេះមានប្រជាជនរស់នៅតិច ហើយរស់នៅក្នុងពៃ្រដាច់ស្រយាលគ្មានសាលារៀន ទេ។ នៅឆ្នាំ១៩៧០ ដឹងថា ប្រទេសជាតិកើតមានសង្គ្រាម មានក្រុមចលនាខែ្មរក្រហមចូលមកដល់ក្នុងភូមិ ឃោសនាឱ្យ កម្លាំងយុវជនចូលពៃ្រតស៊ូប្រឆាំងជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ បិន មានប្អូនម្នាក់ ឈ្មោះ ជីម បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរក្រហមបាត់ខ្លួនរហូតមកដល់ពេលនេះ។ នៅក្នុងឆ្នាំ១៩៧៣ ហ្នឹងដែរ ខាងទាហានលន់ នល់ បានចូល មកដល់ក្នុងភូមិហើយបានជម្លៀសប្រជាជននៅទីនោះឱ្យទៅរស់នៅម្ដុំ ពៃ្រស្អាកនិងស្រែណូយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច បានខែ្មរក្រហមឱ្យត្រឡប់មក រស់នៅ ស្រុកកំណើតវិញ អង្គការចាត់តាំងឱ្យធ្វើប្រជាជនចុះធ្វើការងាររួម ហូបបានតាមសហករណ៍។ បិន អង្គ ការចាត់តាំងឱ្យធ្វើការងារនៅ ក្នុងកងចល័តលើកទំនប់លើកប្រឡាយគ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩ ៧៧ អង្គការបានជម្លៀសគ្រួសារ បិន និងអ្នកភូមិផេ្សងទៀតឱ្យទៅរស់នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប។ ពេលទៅរស់នៅស្រុកក្រឡាញ់ អង្គការឱ្យចុះធ្វើការងារនៅក្នុងកងចល័តលើកទំនប់ជីកប្រឡាញ់ គ្មានអាហារហូប ចុកគ្រប់គ្រាន់និងមានមនុស្សមួយចំនួន ត្រូវអង្គការចាប់យកទៅដាក់មន្ទីរសន្ដិសុខឬយកទៅវាយចោល តែម្ដង។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមចាញ់សង្គ្រាមជា មួយប្រទេសវៀតណាម ខែ្មរក្រហមរត់ចូលពៃ្រអស់ បានប្រជា ជនរត់ត្រឡប់ទៅស្រុកកំណើតវិញ។ បិន និងគ្រួសារបានរត់ ត្រឡប់មកស្រុកកំណើតវិញ រស់នៅមិន បានសុខទេ ដោយសារម្ខាងកម្លាំងចលនាខែ្មរក្រហមចូលដល់ក្នុងភូមិម្យ៉ាងកម្លាំងកងទ័ពវៀតណាមធ្វើបន្ទាយនៅ ជិតភូមិដែរ ពេលនោះកងទ័ព យួនក៏ស្លាប់ច្រើនដោយសារកម្លាំងខែ្មរក្រហមបាញ់កាំភ្លើងធំចូលដល់បន្ទាយយួន។ ពេលនោះហើយប្រុសៗនៅក្នុងភូមិតាដេវ ជួបគ្រោះដោយសារកងទ័ពយួនចោទថា ជាខែ្មរក្រហមដែរ ហើយ កងទ័ពចាប់យកទៅដាក់គុកនិងធ្វើបាប។ បិន មានការភ័យខ្លាច ក៏នាំក្រុមគ្រួសាររត់ទៅលើភ្នំដងរែក រស់នៅក្នុង ទឹកដីថៃ នៅ១០០៣ជាដើម។ បិន បានចូលធ្វើជាយោធាខែ្មរក្រហម នៅក្នុងកងពល៩៨០ ហើយមានកងពល ជាច្រើនទៀត នៅក្រោមការគ្រប់គ្រងរបស់តាម៉ុកទាំងអស់។ សង្គ្រាមបាន ចាប់ផេ្ដីមច្បាំងគ្នារហូតមានមនុស្ស ស្លាប់ជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៨៩ កងទ័ពយួនបានដកចេញពីប្រទេសយើង សង្គ្រាមរៀងស្ងប់បន្ដិចរហូតដល់ ឆ្នាំ១៩៩០ បានតាម៉ុក ធ្វើផ្លូវពីលើភ្នំដងរែកចុះមកក្រោមដើម្បីឱ្យប្រជាជនមករស់នៅតាមជើងភ្នំងាយស្រួល ប្រកបមុខរបរធ្វើស្រែចម្ការ ម្យ៉ាងទៀតតាម៉ុក ធ្វើផ្លូវសម្រាប់កាប់ឈើលក់ឱ្យថៃ ព្រោះប្រទេសចិនដែលធ្លាប់ ផ្ដល់ជំនួនជាច្រើនដល់កម្លាំងខែ្មរ ត្រូវបានប្រទេសចិនឈប់ផ្ដល់ ជំនួយ ឱ្យកម្លាំងចលនាខែ្មរក្រហមរស់ដោយខ្លួនឯង ជួបការ លំបាកជាច្រើន។ នៅឆ្នាំ១៩៩៣ ទើបប្រទេសយើងមានការ បោះឆ្នោតរៀបចំឱ្យទៅដោយអង្គការសហ ប្រជាជាតិ តែក្រុម ចលនាខែ្មរក្រហមមិនព្រមចូលរួមទេ ដូចនេះសង្គ្រាមក៏មិនទាន់ ចប់ស្រួលបួលដែរ។ នៅឆ្នាំ ១៩៩៧ មេដឹកនាំជាន់ជាច្រើនដូច ជាលោកប៉ុល ពត នួន ជា តាខៀវ សំផន តាម៉ុក តាសុន សេន លែងទុក្ខ ចិត្ដគ្នា ចេះតែសង្សយ័គ្នារហូតឈានដល់ការ បាញ់សម្លាប់គ្រួសារលោកសុន សេន ចោលទាំងគ្រួសារ។ នៅឆ្នាំ ១៩៩៨ ប្រធានកងពលនៅតំបន់អន្លង់វែងចុងក្រោយ បានទៅទាក់ទងជាមួយរដ្ឋាភិបាលដើម្បីធ្វើសមាហរណ៍កម្ម ទើបប្រជាជនរស់នៅតំបន់ជាយដែនថៃ រស់នៅបានសុខ សប្បាយមកដល់ពេលនេះ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា