PROMOTING ACCOUNTABILITY
Huy Ting
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0066
OMI0066
|
|
ឈ្មោះ :
|
ហ៊ុយ ទីង
|
|
Last Name :
|
Huy Ting
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៧១ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
អង្គភាព DK 75-79 :
|
អង្គភាពធ្វើការងារនៅតាមសហករណ៍
|
|
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត «ស្រុកក្រឡាញ់» ខេត្ដសៀមរាប។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កសិករ
|
|
ថ្នាក់លើ :
|
ប៉ូយ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៦៦២០១២០៣៣០,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ហ៊ុយ ទីង ភេទស្រី អាយុ៧១ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឈ្មោះ ហ៊ុយ ទីង ភេទស្រី អាយុ៧១ឆ្នាំ ក្រៅប្រវត្ដិរូប។ ប្ដីឈ្មោះ ដី សែន អាយុ៨៣ឆ្នាំ មាន កូន១០នាក់ ស្លាប់៥នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការ មានស្រុកកំណើតនៅភូមិតាដេវ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ទីង មានឪពុក ឈ្មោះ ហ៊ុយ ម្ដាយ ឈ្មោះ ហ៊ីង សៀង។ ទីង មានបងប្អូនពីរនាក់។ ភូមិតាដេវ ពីដើមមានមនុស្សមករស់នៅតែ២៥គ្រួសារទេ រស់នៅក្នុងពៃ្រសុទ្ធសាធដើមឈើធំៗមានសត្វដំរីខ្លាដើរចូលក្នុងភូមិទាំងថៃ្ងកេ្មងៗមិនហ៊ានដើរចេញពីផ្ទះទេ។ នៅក្នុងភូមិនេះ ប្រជាជននាំគ្នាប្រកបរបរធ្វើស្រែចម្ការនិងទាក់សត្វពៃ្រ។ នៅតំនប់នេះមិនមាន ផ្សារនៅជិតទេ ពេលចង់ទៅផ្សាររកទិញ តែអំបិលជាពិសេសនាំគ្នា១០ នាក់ជិះរទេះគោ៤ទៅ៥ថៃ្ង បានដល់ស្រុកសំរោងមានរបស់របរដែលត្រូវទិញឬមួយឡើងភ្នំទៅ ខាងប្រទេសថៃ ចំណាយពេលយូរ ដូចគ្នា។ ប្រជាជនរស់នៅទីនេះ គ្មានរដ្ឋាភិបាលសង្គមរាស្រ្ដនិយមដូចជាចៅហ្វាយស្រុក ថ្នាក់ឃុំ ភូមិគ្មាន ទេ នាំគ្នារស់នៅរបៀបចោរពៃ្រ គ្មានអ្នកទទួលខុសត្រូវ ហើយ គ្មានពីមកពីណាចូលស្ដីដណ្ដឹងកូនចៅទេ មានតែយកគ្នាឯង ក្នុងភូមិនេះតែម្ដងហើយគ្មានភេ្លងការតាមប្រពៃណីទេ មានតែសែន បន្ដិចបន្ដួច។ នៅ ឆ្នាំ១៩៧៥ ខែ្មរក្រហមបានជម្លៀសប្រជាជន ចេញពីភូមិនេះទាំងអស់ឱ្យទៅរស់នៅស្រុកក្រឡាញ់ ខេត្ដ សៀម រាប។ នៅក្នុងសម័យខែ្មរក្រហមជាងបីឆ្នាំ អង្គការចាត់តាំងឱ្យ ធ្វើស្រែចម្ការ ដកស្ទូង លើកទំនប់ ជីកប្រឡាយនិងហូបបាយរួម តាមសហករណ៍តែហូបបបររាវៗមិនសូវបានឆែ្អតទេ មានមនុស្សឈឺស្លាប់ ដោយសារអត់មានអាហារគ្រប់គ្រាន់ប្រធាន សហករណ៍ឈ្មោះតាប៉ូយ។ ក្រោយឆ្នាំ១៩៧៩ ប្រជាជន ដែលរស់មានជីវិតក៏នាំគ្នាមករស់នៅស្រុកកំណើតវិញ តែតំបន់នេះជាតំបន់ពៃ្រឈើក្រាសហើយដាច់ ឆ្ងាយពីទីរួមខេត្ដ គ្មានប្រជាជនថ្មីមករស់នៅទេ តែក្រោយ មកប្រជាជនចាស់ដែល ធ្លាប់រស់នៅតាំងពីដូន តាមកក៏មិនបានរស់នៅតទៅទៀតដែរ ដោយសារតែក្រោយឆ្នាំ១៩៧៩ សង្គ្រាមនៅតែមានបន្ដរវាង កងទ័ពខែ្មរក្រហមនិងកងទ័ពវៀតណាម ដូចនេះខាង ខែ្មរ ក្រហមក៏បានគៀប្រជាជនឱ្យឡើងទៅលើភ្នំដង រែកបន្ដទៀត រហូតដល់មានសមាហរណ៍កម្មនៅឆ្នាំ១៩៩៨ បានមករស់នៅភូមិ តាដេវនេះបានហើយ ឥឡូវមានប្រជាជនថ្មីមករស់នៅខ្លះ ហើយមានរដ្ឋាភិ បាលរដ្ឋអំណាចទទួលស្គាល់និងរស់នៅបានសុខ សប្បាយតែពៃ្រឈើធំៗនិងសត្វពៃ្រក៏លែងមានទៀតដែរ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”