PROMOTING ACCOUNTABILITY
Chann Bai
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0069
OMI0069
|
|
Name :
ឈ្មោះ :
|
ចាន់ បៃ
|
|
Last Name :
នាមត្រកូល :
|
Chann Bai
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តឃុំ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត« ខេត្ដសៀមរាប»
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កសិករ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៦៩២០១២០៤០១,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ ចាន់ បៃ ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ចាន់ បៃ ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ បៃ មានប្ដីឈ្មោះ ឡែម រុំ មានកូនពីរនាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ បៃ មានឪពុកឈ្មោះ តិច ចាន់ ម្ដាយឈ្មោះ ស៊ី នុត មានបងប្អូន ៤នាក់ស្លាប់៣នាក់ មានស្រុកកំណើតនៅភូមិនៅតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ បៃ មិនចូលរៀនសូត្រទេ ព្រោះគ្មានសាលារៀន ណាមួយភូមិនេះ តាមចាស់ៗនិយាយ ប្រាប់ថានិងម្ដាយបៃឈ្មោះ ស៊ី នុត សព្វថៃ្ងមានអាយុ៧៩ឆ្នាំ បានមានប្រសាសន៍ថា កាលពីដើម ឪពុកម្ដាយនាំមករស់នៅក្នុងភូមិនេះដំបូងមានតែ៦គ្រួសារទេ កាលដំបូងឡើយនៅក្នុងដីខែ្មរតែថៃគ្រប់ គ្រងដោយពិបាក រស់នៅពេកក៏នាំគ្នាចុះមកនៅភូមិតាដេវនេះ ដោយសាជំនាន់នោះ មានសត្វតាដេវច្រើន ក៏នាំគ្នាហៅតៗគ្នាមកដល់សព្វថៃ្ង។ កាលពីជំនាន់បារាំងជំនាន់សមេ្ដចសីហុន គ្មានរដ្ឋាភិបាលចុះមកសួរ សុខទុក្ខឬធ្វើផ្លូវទេ ដោយសារមានប្រជាជនតែ៦គ្រួសារហើយ រស់នៅក្នុងពៃ្រដ៏ធំមានសត្វគ្រប់ប្រភេទ ដូចជាខ្លា ដំរី ឈ្លូសជាដើម ចំពោះបពា្ហាម្ហូបមិនខ្វះទេ ស្រូវអង្ការធ្វើបាន តែពិបាករឿង សេ្លÃៈកពាក់និង អំបិលជាពិសេសបើចង់ទៅទិញអំបិលសម្លៀក បំពាក់ទាល់តែទៅប្រទេសថបៃ¤ទៅខាងស្រុកសំរោងត្រូវចំណាយ ពេលវេលារហូតដល់ទៅ៥ទៅ៦ថៃ្ងទើបអាចទៅដល់ ហើយទៅគ្នា ច្រើនហើយមានអ្នកនៅចាំភូមិ ខ្លះដែរ បើចង់ចូលពៃ្រមិនអាច ទៅម្នាក់ឯងបានទេ ព្រោះខ្លាចសត្វសាហាវ ជួនណានៅពេលយប់ សត្វ ខ្លាចចូលមកក្នុងភូមិចាប់សត្វឆែ្កាយកទៅស៊ីបាត់។ ប្រជាជនរស់នៅក្នុងភូមិនេះគ្មានអ្នកមកពីខាងក្រៅចូល ស្ដីដណ្ដឹងកូនចៅទេ មានតែយកគ្នាឯង ពេលរៀបការម្ដងៗមានតែ សែនដូនតាចប់ហើយ អ្នកដែលរស់ នៅខាងក្រៅគេនាំគ្នានិយាយ ថា ភូមិនេះជាភូមិចោរបានជារស់នៅឆ្ងាយពីទីប្រជុំជន។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមបានចូលមកជម្លៀសប្រជាជនទាំង នេះឱ្យទៅភូមិគោគចាស់ ស្រុកក្រឡាញ់ ខេត្ដសៀមរាប។ នៅជំនាន់ខែ្មរក្រហមជាងបីឆ្នាំជីវភាពរស់នៅលំបាកណាស់ ធ្វើការងារមិនដែលបានឈប់សម្រាកហូប តែបបរជួនបានឆែ្អត ជួនមិនបានឆែ្អតធ្វើឱ្យប្រជាជនមួយចំនួនស្លាប់ដោយសារគ្មាន អាហារគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ប្រជាជនដែលនៅរស់ធ្លាប់ រស់ នៅក្នុងភូមិនេះតាំងពីដើមមកនាំគ្នាមករស់នៅវិញ តែ ក្រោយមកខែ្មរក្រហមគៀឡើងភ្នំដងរែកខ្លះទៅរស់ទៅជំរំ បៃ បានទៅរស់នៅជំរំសាយប៊ីមានមនុស្ស រាប់មុឺននាក់។ កាលនៅជំរំធ្លាប់ឃើញសមេ្ដចសីហនុ ព្រះអង្គចុះមកសួរសុខទុក្ខ កូនចៅព្រមទាំងមាន អំណោយមួយចំនួនចែកជូនប្រជាជនគ្រប់គ្នា។ នៅឆ្នាំ១៩៩២ មានខាងឪយូអិនឱ ដឹកមកតាមដីថៃ ឱ្យមករស់នៅតាមស្រុកកំណើតវិញ អ្នកណានៅស្រុកណាអង្គការ ជូនទៅដល់នោះ។ តែ បៃ មិនរស់ នៅភូមិតាដេវនេះបានប្រហែល ជា៣ទៅ៤ឆ្នាំ ស្រាប់តែមានសង្គ្រាមច្បាំងគ្នាមួយសារទៀត អ្នកភូមិ នេះទាំងអស់នាំគ្នារត់ឡើងដងរែកវិញ នៅជាមួយ តាម៉ុកចឹញ្ចឹមតែតាម៉ុក ប្រាប់ឱ្យគ្រួសារណាដែលពិការ ឬមនុស្ស ចាស់មិនទៅសមរភូមិមិនបានឱ្យបិតឫស្សីស្រួចៗដើម្បីធ្វើចំរូង សម្រាប់ដាក់ការពារក្រែងទាហានរដ្ឋាភិបាលចូលមកពិតជាមានគ្រោះថ្នាក់។ នៅឆ្នាំ១៩៩៨ ប្រទេសជាតិលែងមានសង្គ្រាមបានចុះ មករស់នៅក្នុងភូមិនេះវិញ មានរដ្ឋាភិបាលគ្រប់គ្រងត្រឹមត្រូវ មានផ្លូវថ្នល់ជាតិមានសាលារៀន មានវត្ដ ជាច្រើនកនែ្លងសម្រាប់ ទៅគោរពបូជា មានផ្សារលក់ដូរមិនពិបាកដូចមុនទេ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហម មានមនុស្សស្លាប់ដោយសារអត់មានអាហារ គ្រប់គ្រាន់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”