Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0070
OMI0070
ឈ្មោះ :
ស៊ីន ហួង
Last Name :
Sin Huong
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកងចល័ត
តំបន់ DK 75-79 :
តំបន់ស្វយ័ត«ខេត្ដសៀមរាប»។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត
ថ្នាក់លើ :
តាម៉ុល ,តាជឿម,តាសាក់។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៧០២០១២០៤០១,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។
សេចក្ដីសង្ខេប :
ស៊ីន ហួង ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ហួង នៅលីវ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅ ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ហួង មានឪពុកឈ្មោះ ស៊ីន ម្ដាយឈ្មោះ រ៉ែម មាន៣នាក់ស្រី១ប្រុស២ មានស្រុកកំណើតនៅតាដេវ។ ហួង មិនធ្លាប់បានរៀនសូត្រទេ ព្រោះឪពុក ម្ដាយមានជីវភាពក្រីក្រ ណាមួយនៅទីនេះគ្មាន សាលារៀនទេ ណាមួយប្រជាជនរស់នៅក្នុងពៃ្រ សឹកថារកផ្លូវធ្វើ ដំណើរមិនបានផង មានតែផ្លូវរទេះគោ ដើរទៅណាមកណាទាល់តែ មានគ្នាច្រើន ព្រោះសម្បូរសត្វពៃ្រសាហាវ ណាស់ ដូចជាខ្លា ដំរី ជាដើម។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ហួង មិនសូវដឹង ប៉ុន្មានទេ តែដឹងថា មានក្រុមចលនាខែ្មរក្រហមចូល មកដល់ក្នុងភូមិ កាលនោះ ហួង នៅធ្វើស្រែចម្ការជាមួយ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ប្រជាជនទាំងអស់ត្រូវចុះធ្វើការងាររួម ហូបបានទៅតាម សហករណ៍។ ហួង អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងកងចល័ត តែដោយសារ ហួង មាន ជំងឺស្វិតជើងពីកំណើត អង្គការចាត់តាំង ឱ្យនៅធ្វើការខាងម៉ាស៊ីនកិនស្រូវដែលមានប្រធានឈ្មោះ សាក់ និង ប្រធានសហករណ៍ឈ្មោះតាម៉ុល។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ប្រជាជនរស់នៅភូមិតាដេវ ត្រូវបានអង្គការ ជម្លៀសឱ្យទៅរស់ នៅស្រុកក្រឡាញ់ ខេត្ដសៀមរាបវិញ។ ហួង ទៅរស់នៅស្រុក ក្រឡាញ់ អង្គការចាត់តាំងឱ្យ ដេញចាបកុំឱ្យចុះស៊ីស្រូវ ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់ មានប្រជាជនមួយចំនួន ស្លាប់ដោយសារខ្វះជាតិ អាហារ នៅខាងស្រុកក្រឡាញ់ប្រធាន សហករណ៍ឈ្មោះ តាជឿម។ នៅឆ្នាំ១៩៧៩ ហួង រួមទាំងក្រុមគ្រួសារ និងប្រជាជនធ្លាប់រស់នៅភូមិតាដេវ មករស់នៅទីនេះវិញ តែមានប្រជាជនចាស់តិចណាស់ដែល បានមកវិញ។ ពេលមកដល់ភូមិកំណើតក៏មិនបានរស់នៅស្រួលដែរ ព្រោះប្រទេសជាតិកើតមានសង្គ្រានរវាងកម្លាំងចលនាខែ្មរ ក្រហមប្រឆាំងនិងវត្ដមានកងទ័ពយួននិងទាហានរដ្ឋាភិបាលភ្នំពេញ។ ប្រជាជនរស់នៅតាមជាយដែនរស់នៅមិន បានសុខ ជួនណារត់ពី គេចពីសង្គ្រាមមករស់នៅខាងស្រុកវ៉ារិន ខេត្ដសៀមរាប។ បន្ទាប់មកទៀតបានហ៊ានមក រស់នៅស្រុកកំណើតវិញ ប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៨ កម្លាំងចលនា ខែ្មរក្រហមបានធ្វើសមា ហរណ៍កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជនរស់នៅបានសុខសប្បាយ មានផ្លូវផ្លូវល្អ មានសាលារៀន សម្រាប់កូនចៅបានសិក្សារៀនសូត្រ មានមន្ទីរពេទ្យ មានផ្សារ ចង់ដើររកស៊ីដល់ណាក៏បាន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា