Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0075
OMI0075
Name :
ឈ្មោះ :
អ៊ុំ ភាព
Last Name :
នាមត្រកូល :
Um Pheap
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាតំបន់
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វយ័ត«៥០៥» ខេត្ដក្រចេះ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៧៥២០១២០៤០២,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ អ៊ុំ ភាព ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អ៊ុំ ភាព ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ភាព មានប្រពន្ធឈ្មោះ លី មានកូនសព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ ភាព មានឪពុក ឈ្មោះ ពុំ ម្ដាយឈ្មោះ អយ មានស្រុកកំណើតនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្ដក្រចេះ។ ភាព ជាកូនទោលធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី១០ ឪចាស់ឱនៅសាលាបឋមសិក្សាសណ្ដាន់។ ភាព ឈប់រៀនដោយ សារឪពុកនិងម្ដាយស្លាប់ទាំងពីររស់នៅជាមួយយាយជួយ
ធ្វើការងារផ្ទះនិងស្រែចម្ការនិងបន្ទាប់មកដើរស៊ីឈ្នួលឱ្យជន
ជាតិយួន កាលនោះជនជាតិយួនជាថៅកែខាងនេសាទត្រី ហើយមានកម្មករជាជនជាតិជាច្រើននាក់ ចុះទូករក ត្រីបានច្រើន យកមកឱ្យថៅកែ យើងអ្នកធ្វើទទួលបានប្រាក់ខែសម្រាប់ជួយ គ្រួសារ។ កាលនោះប្រទេសយើង សម្បូរត្រីណាស់ នៅក្នុង ខេត្ដក្រចេះសម្បូរត្រីកែ្អកជាងគេ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះមកទម្លាក់គ្រាប់បែក។ ពេលនោះមានក្រុមគ្រួសារ ជនជាតិ យួនមួយចំនួនធំបានរត់ត្រឡប់ទៅស្រុកកំណើតវិញ ព្រោះមានក្រុមមួយចំនួនចុះទៅធ្វើបាប។ នៅឆ្នាំ១៩៧០ ភាព បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម កាលនោះធ្វើជា យោធាហើយបានឃើញកងទ័ពយួនយៀកកុង ប្រហែលជា ៣០០នាក់ មកជួយខាងកម្លាំងចលនាខែ្មរក្រហមដើម្បីវាយ ជាមួយទាហានលន់ នល់ និងទាហានយួន ធីវគី។ ប្រធានវរសេនា តូចយួនឈេ្មះ អុង បើយ បានមកជួយកម្លាំងចលនាខែ្មរក្រហម។ ភាព កាលនោះមិន បានឡើងវាយផ្ទះទេ ព្រោះអង្គការចាត់តាំង ឱ្យនៅខាងដឹកជញ្ជូនគ្រាប់ស្បៀងអាហារយកទៅឱ្យ យោធាខែ្មរក្រហម នៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៣ កម្លាំងទាហានយួនយៀកកុងបានត្រឡេប់ទៅប្រទេសគេវិញ ហើយពេល នោះបានដឹងថា គណៈតំបន់ឈ្មោះ យី ឈ្មោះ គួន ឈ្មោះយ៉ែម ជាដើម។ នៅឆ្នាំ១៩៧៤ ភាព បានឡើង មកសមរភូមិវាយជាមួយទាហានលន់ នល់ នៅខាងខេត្ដកំពង់ចាម តំបន់៤២ រួចចេះតែបន្ដរហូតមកដល់ទីក្រុង ភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបញ្ជូនមកខេត្ដក្រចេះវិញតំបន់ ៥០៥ តំបន់ស្វយ័ត។ នៅឆ្នាំ១៩៧៧ មានរឿងរ៉ាវជាច្រើន អង្គការចោទថា គណៈតំបន់ក្បត់ គណៈភូមិភាគ ក្បត់ ពេលនោះច្របូលច្របល់ ឃើញអង្គការចុះមកចាប់គណៈតំបន់ឈ្មោះ យី ឈ្មោះ គួន ឈេ្មះ យ៉ែម ហើយបានដឹងថា មេធំៗប្រធានភូមិភាគឥសានឈ្មោះ យ៉ា ឈ្មោធុច អង្គការចាប់ខ្លួនទាំងអស់។ នៅឆ្នាំ១៩ ៧៩ ពេលចាញ់សង្គ្រាមវៀតណាម មិនហ៊ានរត់ត្រឡប់មកស្រុក កំណើតទេ រត់ទៅដល់ព្រំដែនថៃ ទៅដល់១០ ០១ ជួបកម្មាភិបាល ខែ្មរក្រហមជាច្រើនដូចជាលោក សុន សេន ប្រធានកងពលតា សាន តាសារឿននិង តាម៉ុក។ ក្រោយឆ្នាំ១៩៧៩ ភាព ស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហមម្ដងទៀត ដើម្បីប្រឆាំងនិងវត្ដមាន កងទ័ពវៀតណាមនិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ កាលនោះ ភាព នៅក្នុងកងពល៩២០ ប្រធានកងពលឈ្មោះ តាសាន ដឹកនាំកម្លាំងវាយជាមួយទាហានយួនរហូតដល់ខេត្ដក្រចេះ ខេត្ដកំពង់ចាមជាដើម។ សង្គ្រាម បានធ្វើ ឱ្យជីវិតមនុស្សស្លាប់និង ពិការមកដល់់សព្វថៃ្ងនេះ។ នៅឆ្នាំ១៩៩៣ ប្រជាជនដែលជា គ្រួសារយោធារស់នៅ ក្រោមការគ្រប់គ្រងរបស់តាម៉ុក នាំគ្នាចុះពីលើភ្នំដងរែកមកនៅខាងក្រោមជើងភ្នំពេញ ងាយស្រួលធ្វើស្រែចម្ការ ចឹញ្ចឹមជីវិត។ នៅឆ្នាំ១៩៩៨ កម្លាំងចុងក្រោយខែ្មរក្រហមបានធ្វើសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបាន សុខសប្បាយអាចធ្វើដំណើរទៅលែង ស្រុកកំណើតបានមិនដូចជំនាន់សង្គ្រាមទេ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្សច្រើន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា