Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0079
OMI0079
ឈ្មោះ :
ផែង លី
Last Name :
Pheng Ly
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យឆ្មប
តំបន់ DK 75-79 :
តំបន់ស្វយ័ត«៥០៥»ខេត្ដក្រចេះ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
ណេន
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៧៩២០១២០៤០២,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ផែង លី ភេទស្រី អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ផែង លី ភេទស្រី អាយុ៥៨ឆ្នាំ ក្រៅប្រវត្ដិរូប។ លី មានប្ដីមាន កូនចំនួន៥នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិ ទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឱ្យឧត្ដរមានជ័យ។ លី មានឪពុកម្ដាយមាន បងប្អូនបង្កើត៦នាក់ មានស្រុកកំណើតនៅ ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្ដក្រចេះ។ លី ធ្លាប់រៀន សូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាក្បាលជួរ។ លី ឈប់រៀនដោយសារប្រទេសជាតិកើត មានរដ្ឋប្រហារឆ្នាំ១៩៧០ ពេលនោះប្រទេសជាតិកើតមានសង្គ្រាម មានក្រុមចលនាខែ្មរ ក្រហមចូលមកក្នុងភូមិ និងមានទាហានលន់ នល់ ចូលមកធ្វើសង្គ្រាម ជាមួយកម្លាំងយោធាខែ្មរក្រហម កាលនោះមានយន្ដហោះទម្លាក់ គ្រាប់បែកថែមទៀត។ លី រស់នៅក្នុងតំបន់រំដោះ ហើយបានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហមនៅឆ្នាំ១៩ ៧៤។ លី ចូលដំបូង អង្គការចាត់តាំងឱ្យរៀនផ្នែក ពេទ្យឆ្មបអស់រយៈពេលជិតមួយឆ្នាំ នៅក្នុងតំបន់៥០៥ខេត្ដ ក្រចេះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងអំណាច លី ក៏នៅធ្វើពេទ្យឆ្មបឃុំ សម្រាប់ជួយសម្រាល កូនឱ្យប្រជាជនរស់នៅតាមភូមិតាម សហករណ៍។ លី មានជំនាញខាងសម្រាលកូន កាលនោះទោះ បីគ្មានថ្នាក់ល្អ សម្រាប់ប្រើយើងអាចប្រើថ្នាំខែ្មរបានដែរ។ នៅឆ្នាំ១៩៧៦ លី ត្រូវបានអង្គការចាត់តាំងឱ្យរៀបការជាមួយ យោធាពិការជើងម្នាក់យើងមិនអាចប្រកែក បានទេ។ កាលនោះ ប្រធានមន្ទីរពេទ្យឈ្មោះ ណេត ភេទស្រី។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលខែ្មរក្រហមចោទថា ជាសេអ៊ីអា ហៅទៅរៀន សូត្រមិនដែលឃើញត្រឡប់មក វិញទេ បន្ទាប់ឃើញមានកម្មាភិបាល មកពីភូមិភាគនិរតីមកគ្រប់គ្រងវិញ។ លី ធ្លាប់ឃើញ អង្គការហៅ ជីតានិង អ៊ំទៅរៀនសូត្រ តែមិនឃើញយកត្រឡប់មកវិញទេ យោធាខែ្មរក្រហមឱ្យជីតាខ្ញុំឡើងជិះកាណូតយកទៅបាត់តែ ម្ដង។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមចាញ់សង្គ្រាមវៀតណាម ពេលនោះមានកម្មាភិបាលមួយចំនួនមិន ហ៊ានរស់នៅក្នុងភូមិទេ ទី១ខ្លាចវត្ដមានកងទ័ពវៀតណាម ទី២ខ្លាចប្រជាជនវាយធ្វើបាប ដូចនេះនាំគ្នារត់ចូលពៃ្រ ចំណែក លី ជាពេទ្យអត់ភ័យព្រួយរឿង ប្រជាជនធ្វើបាបក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ។ នៅពាក់ កណ្ដាលឆ្នាំ១៩៨០ លី និងគ្រួសារពិបាករស់នៅពេកក៏ សមេ្រចចិត្ដមករកស៊ីនៅព្រំដែនខែ្មរថៃ។ លី បានធ្វើ ដំណើរ ចេញពីខេត្ដក្រចេះមកនៅខេត្ដព្រះវិហារ បន្ទាប់មកទៀតនៅ តំបន់១០០១ រួចចេញមករស់នៅជុំរំអូរ ត្រាវ បានមករស់នៅ លើភ្នំដងរែកជាមួយកម្លាំងចលនាខែ្មរក្រហម ដែលមានតាម៉ុក ជាអ្នកគ្រប់គ្រង។ លី មានកូនមានប្ដីជាជនពិការ ពេលនោះតាម៉ុក ឱ្យនៅសមរភូមិក្រោយជួយបិតចំរូងសម្រាប់ការពារកុំឱ្យទាហានយួន និងទាហានរដ្ឋាភិបាលភ្នំពេញចូលមកដល់។ កាលនោះកម្លាំងចលនាខែ្មរក្រហម មានជំនួយជាច្រើនមកពីប្រទេស ចិន។ នៅឆ្នាំ១៩៩០ កងទ័ពវៀតណាមដកទៅវិញ ពេលនោះតាម៉ុក ចាប់ផេ្ដីមធ្វើផ្លូវចុះមកពីលើភ្នំហើយបាន ដឹកប្រជាជនឱ្យចុះមករស់នៅខាងក្រោមងាយស្រួលប្រកបមុនរបរធ្វើស្រែចម្ការចឹញ្ចឹមជីវិត។ នៅឆ្នំា១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោត ធ្វើឱ្យសង្គ្រាមមិនទាន់ចប់ រហូតដល់ឆ្នំា១៩៩៨ កម្លាំង ចលនាខែ្មរក្រហមបានធ្វើសមាហរណ៍កម្ម ទើបប្រជាជន រស់នៅបានសុខសប្បាយ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា