Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0080
OMI0080
ឈ្មោះ :
ឆេង ឈឿន
Last Name :
Chheng Chhoeun
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកុមារ
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កុមារ
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៨០២០១២០៤០២,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឆេង ឈឿ ន ភេទប្រុស អាយុ៤១ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឆេង ឈឿន ភេទប្រុស អាយុ៤១ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈឿន មានប្រពន្ធមានកូនចំនួន២នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈឿន មានឪពុកឈ្មោះ ឆេង ម្ដាយឈ្មោះ ម៉ៅ។ ឈឿន មានបងប្អូនតែ២នាក់ មានស្រុកកំណើតនៅ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ឈឿន មិនបានរៀនសូត្រទេ កើតធំពេញវ័យចូលរៀនប្រទេសជាតិ កើតមានសង្គ្រាម ក៏នៅផ្ទះជួយកិច្ចការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ឈឿន មានអាយុត្រឹម៩ឆ្នាំ អង្គការ ចាត់តាំងឱ្យនៅក្នុងអង្គភាពកុមារ ដើររើសអាចម៌គោទុក សម្រាប់ធ្វើជីដាក់ស្រែ កាលនោះហូបបាយនៅតាមសហ ករណ៍ អត់បានរស់នៅជាមួយឪពុកម្ដាយទេ ព្រោះពួកគាត់ធ្វើការងារ នៅតាមកងចល័តគ្មានអាហារហូបចុកគ្រប់ គ្រាន់។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរំលំទៅ ឈឿន បានត្រឡប់មកផ្ទះវិញ បានជួបជុំឪពុក ម្ដាយបងប្អូន។ ក្រោយឆ្នាំ១៩៧៩ ឈឿន បានចូលរៀននៅសាលាបឋមសិក្សាក្នុងភូមិរហូតបានដល់ថ្នាក់ទី៤ របបថ្មី រួចឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ និងជួយឡើងត្នោត។ នៅឆ្នាំ១៩៨៦ កាលនោះគ្រប់ អាយុចូលធ្វើទាហានរដ្ឋាភិបាលភ្នំពេញ បើយើងមិនចូលក៏ខាង រដ្ឋអំណាចចាប់ដែរ។ ឈឿន បានចូលធ្វើជា ទាហានរដ្ឋកម្ពុជា ហាត់ក្បួនយោធាបានរយៈពេលខ្លីខាងប្រធានយោធាឱ្យឡើង
សមរភូមិវាយជាមួយទាហានខែ្មរ ក្រហមខាងតំបន់ជាយដែន ខេត្ដបៃ៉លិន។ នៅក្នុងឆ្នាំ១៩៨៧ បានចូលសមរភូមិវាយជា មួយទាហានខែ្មរក្រហម ទទួលចាញ់ខែ្មរក្រហមនាំគ្នារត់ ពេលរត់បែក គ្នាតែម្ដង កាលនោះរកផ្លូវចេញមិនឃើញ ព្រោះសុទ្ធតែពៃ្រឈើធំៗវងេ្វងតែម្ដង។ ពេលនោះឈឿន បានដើរដេកក្នុងពៃ្រភ័យ ខ្លាចយ៉ាងខ្លាំង ចដនៃ្យជួបជាទាហានខែ្មរក្រហមក៏ ខែ្មរក្រហម
ចាប់ យក ទៅជួយព្យាបាលជាសះស្បើយក៏ចូលធ្វើជាទាហាន ខែ្មរក្រហមវិញ វាយជាមួយទាហានរដ្ឋ កម្ពុជាវិញម្ដង។ បន្ទាប់មកទៀត ឈឿន បានមកធ្វើជាទាហានខែ្មរក្រហមនៅ ស្រុកម៉ាឡៃ រហូតដល់ឆ្នាំ១៩ ៩៣ បានរៀបការប្រពន្ធហើយមក រស់នៅខាងពៃ្រមាន់ ភ្នំឆ័ត្រ ស្រុកពួក ខេត្ដបន្ទាយមានជ័យ។ នៅឆ្នាំ១៩ ៩៤ ឈឿន បាននាំប្រពន្ធកូនមករស់នៅខាង ស្រុកអន្លង់វែងវិញ នៅក្រោមការគ្រប់គ្រងរបស់តាម៉ុក។ ឈឿន បានដឹងថា នៅខាងអន្លង់វែង តាម៉ុក បានកាប់ឈើជាច្រើនពាន់ ម៉ែត្រគីបលក់ឱ្យប្រទេសថៃ ព្រោះ ឃើញក្នុងមួយថៃ្ងឡានមក ពីប្រទេសថៃដឹកឈើចេញពី១០ឡានទៅ២០ឡានធំៗ។ កាលនោះបានដឹងថា តាម៉ុក បានលុយពីលក់ឈើមកចឹញ្ចឹម ប្រជាជននៅតំបន់អន្លង់វែង និងមួយចំនួនទៀតទិញកាំភ្លើង គ្រាប់រំសេវពីប្រទេស ថៃ។ នៅឆ្នាំ១៩៩៧ ថ្នាក់ដឹកនាំនៅតំបន់ អន្លង់វែង មានរឿងរ៉ាវជាច្រើនចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ ក្រោមបាញ់សម្លាប់គ្រួសារលោកសុន សេន និងប្រធានកងពល មួយចំនួនដូចជាតាសាន តាសារឿន។ នៅ្នឆ្នាំ ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមាហរណ៍កម្ម ទើបប្រជាជន រស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា