Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0082
OMI0082
ឈ្មោះ :
ប៉ែន វី
Last Name :
Pen Vy
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល១៦៤ កំពង់សោម។
តំបន់ DK 75-79 :
កំពង់សោម
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
មាស មុត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៨២២០១២០៤០៣,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ប៉ែន វី ភេទប្រុស អាយុ
៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ប៉ែន វី ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ វី មានប្រពន្ធ ឈ្មោះ មឹប មុំ អាយុ៤៨ឆ្នាំ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ វី មានឪពុកឈ្មោះ ប៉ែន ក្រូច ម្ដាយឈ្មោះ ជា សម្បត្ដិ មានបងប្អូន១០ ស្លាប់៤ នាក់មានស្រុកកំណើត នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។ វី រៀន បានត្រឹមថ្នាក់ទី៦ឪចាស់ឱនៅសាលាអនុវិទ្យាល័យ ព្រែកអញ្ចាញ។ ឈប់រៀនដោយសារកើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសជាតិចាប់កើតមាន សង្គ្រាម។ នៅឆ្នាំ១៩៧៣ ស្មគ្រ័ចូលបដិវត្ដដោយសារមាន កំហឹងអំពើហឹង្សាទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិច។ ចូលដំបូង ជាយោធានៅតំបន់២២ភូមិភាគបូព៌ាប្រធានភូមិឈ្មោះ សោ ភឹម។ សង្គ្រាម កើតឡើងរវាងយោធា ខែ្មរក្រហម និងទាហានលន់ នល់ ដែលជាខែ្មរដូចគ្នាបានស្លាប់អស់រាប់មុឺ់ននាក់។ វី មានមុខព្រួយវ៉ៃចូល ទីក្រុងភ្នំពេញខាងជ្រោយចង្វាហើយ ស្ពានជ្រោយចង្វាត្រូវបានយោធាខែ្មរក្រហមជាអ្នកដាក់ម៉ីនផ្ដាច់នៅឆ្នាំ១៩៧៣ កងទ័ពវៀតណាមជាប្រាប់បចេ្ចកទេសក្នុង ការផ្ដាច់ស្ពាន។ នៅឆ្នាំ១៩៧៥ បានវ៉ៃចូលទី ក្រុងភ្នំពេញតែ មិនបានបាញ់គ្នាខ្លាំងខ្លាទេ ព្រោះទាហានលន់ នល់ បានដាក់អាវុធ ចុះចាញ់រួចទៅ ហើយ។ នៅឆ្នាំ១៩៧៥ វី មានឋានៈប្រធាន វរសេនាតូចខាងជើងទឹក ជំនាន់នោះមានកប៉ាល់និង រថយន្ដ សម្រាប់កងទ័ពចំនួន៣០០គ្រៀងរបស់ប្រទេសចិនជាអ្នកជំនួយ។ នៅក្នុងជំនាន់ខែ្មរក្រហមមាន ឃើញជនជាតិចិន ជនជាតិកូរ៉េ ខាងជើងមកទស្សនកិច្ចកនែ្លងទាហានជើងទឹកហើយបានឃើញវត្ដមាន ប្រធានាធិបតីឈ្មោះ គឹម អ៊ិលស៊ុង។ នៅចុងឆ្នាំ១៩៧៧ មានរឿងរ៉ាវក្បាត់គ្នាឯងចោទប្រកាន់គ្នា ទៅវិញទៅមករហូតដល់ មិនទុក្ខចិត្ដយោធាខាងភូមិភាគបូព៌ាខាងពួកមជ្ឈិមចុះទៅចាប់កម្មាភិបាលខែ្មរក្រហមខាងភូមិភាគបូព៌ាដែលមានឋានៈត្រឹមវរ សេនាតូចឡើងទៅយកទៅសួរចម្លើយនិងលត់ដុំនៅពៃ្រស កាលនោះចាប់យុវជន១២នាក់។ វី មានសំណាងជាងគេ ដោយអង្គការដោះលែងនៅឆ្នាំ១៩៧៨ រួចបញ្ជូនឱ្យមកធ្វើ ការខេត្ដមណ្គលគីរីឱ្យជួសជុលផ្លូវនិងស្ពាន។ នៅឆ្នាំ១៩៧៩ រត់ចូលពៃ្រម្ដងទៀត កាលនោះគិតថា ស្អប់ខែ្មរក្រហមណាស់ ព្រោះខ្លួនខំធ្វើការបំរើដោយអស់ពីចិត្ដតែចុងបញ្ចប់ចាប់យក ទៅធ្វើបាបទៀត។ នៅឆ្នាំ១៩៧៩ នេះឮតាមគ្នា ថាយើង ធ្លាប់ធ្វើខែ្មរក្រហមបើយើងរត់ទៅស្រុកត្រូវ ទាហានយួនចាប់ យកទៅសម្លាប់ចោល។ ក្រោយមកចូលធ្វើយោធាខែ្មរក្រហម បន្ដទៀតនៅខាងភ្នំដង រែក រួចបន្ដចូលរួមធ្វើសកម្មភាពប្រឆាំង ជាមួយរដ្ឋាភិបាលនិងកងទ័ពយួនឈ្លានពាន ចុះមកធ្វើសង្គ្រាម នៅម្ដុំខេត្ដកំពង់ធំ។ សំភារៈធ្វើសង្គ្រាមជាជំនួយរបស់ប្រទេស ចិននិងបានទទួលពីលោកសុន សេន ជាប្រធានកេ្ដាបក្ដាប់រួម ហើយមានឈ្មោះ ប៉ូច ជាប្រធានកងពល។ នៅឆ្នាំ១៩៨៩ វី ជាន់មីន ពិការជើង។ នៅឆ្នាំ១៩៩៩ ខែ្មរក្រហមបានធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាល ឥឡូវទាំងកងទ័ព និងប្រជា ជនរស់នៅបានសុខសប្បាយ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា