PROMOTING ACCOUNTABILITY
Thiep Then
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0087
OMI0087
|
|
ឈ្មោះ :
|
ធៀប ថេន
|
|
Last Name :
|
Thiep Then
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៩២០ ខេត្ដមណ្គលគិរី។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
តាសាន។ តាឈិន ,តាសយ។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៨៧២០១២០៤០៤,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ធៀប ថេន អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ធៀប ថេន ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ថេន មានប្រពន្ធឈ្មោះ អឿន មានកូនចំនួន៥នាក់ស្រី ២ប្រុស៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ ថេន មានឪពុកឈ្មោះ ថេប ម្ដាយឈ្មោះ ហ៊ាន។ ថេន មានបងប្អូន៤ នាក់ស្រី២ប្រុស២ មានស្រុកកំណើតនៅភូមិប្រដាក ឃុំពៃ្រជ្រូក ស្រុកពួក ខេត្ដសៀមរាប។ ថេន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី ៨ឪចាស់ឱ នៅសាលាបឋមសិក្សាពៃ្រជ្រូក។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេស ជាតិកើតមាន សង្គ្រាម កាលនោះមិនទាន់ឈប់រៀនទេ ដល់ឆ្នាំ១៩៧២ បានឈប់រៀន ព្រោះលោកគ្រូអ្នកគ្រូ លែងហ៊ានបង្រៀន សង្គ្រាមកាន់តែខ្លាំងឡើងមានយន្ដហោះទម្លាក់គ្រាប់បែកទៀត។ ថេន ឈប់រៀនមកនៅផ្ទះ ជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ ថេន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម អង្គការបាន បញ្ជូនហាត់មកហាត់ក្បួនយោធានៅបន្ទាយស្រី។ នៅក្នុងឆ្នាំ១៩៧៤ ថេន ត្រូវបានអង្គការបញ្ជូនទៅសមរភូមិ ខាងខេត្ដកំពង់ចាមវាយប្រយុទ្ធជាមួយទាហានលោកលន់ នល់។ ថេន នៅក្នុងកងពលទី២ ឈ្មោះ តាសយ តាឈិន ដឹកនាំកម្លាំងវាយ ចូលទីក្រុងភ្នំពេញ ពេលនោះទាំងកម្លាំងយោធាខែ្មរក្រហមនិងទាហាន លន់ នល់ ស្លាប់ និងរបួសច្រើនដូចគ្នា។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលកម្លាំងខែ្មរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ អង្គ ការបានបញ្ជាឱ្យប្រជាជនទាំងចេញពីទីក្រុងភ្នំពេញ។ ពេលប្រជាជនចេញអស់ អង្គភាពរបស់ ថេន ត្រូវបានអង្គ ការឱ្យស្នាក់នៅម្ដុំទួលគោក ដើររៀបចំផ្ទះសំបែង។ ថេន ស្នាក់នៅភ្នំពេញបានតែរយៈពេលពីរខែ អង្គការចាត់ តាំងឱ្យទៅការពារព្រំដែនខេត្ដមណ្គលគិរី នៅក្នុងកងពល៩២០ ប្រធានកងពលឈ្មោះ សយ ឈ្មោះ ឈិន។ នៅឆ្នាំ១៩៧៨ តាសយ តាឈិន អង្គការចាប់ខ្លួនយកទៅបាត់ បានប្រធានកង ពលថ្មីមកពីភូមិភាគនិរតីឈ្មោះ តាសាន០៦។ ថេន ឈរជើងការ ពារព្រំដែននៅស្រុកកោះញ៉ែក តែបន្ដចូលពៃ្រជ្រៅទៅ ដល់ទនេ្លស្រែពក កាលនោះមិនសូវមានការបាញ់គ្នាជាមួយ វៀតណាមទេ តែមានយោធាជាច្រើនស្លាប់ដោយសារជំងឺគ្រុន ចាញ់។ នៅឆ្នាំ១៩៧៨ បាញ់គ្នាជាមួយវៀតណាមមិនដល់មួយ ឆ្នាំផង ស្រាប់តែចាញ់សង្គ្រាមវៀតណាម នាំគ្នារត់ចូល ពៃ្របន្ដទៀត មិនហ៊ានរត់ត្រឡប់មកស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៩ ថេន និងយោធាខែ្មរក្រហមជា ច្រើនបានរត់ទៅ ដល់ព្រំដែនថៃ រស់នៅលើទឹកដីថៃ ទៅដល់ទនេ្លល្ពៅទៅ ដល់១០០១ ជួបលោកសុន សេន ជួបតាអាន ជួបយាយវីន ជួបតាម៉ុក ជួបតាសានប្រធានកងពល ជួបតាសារឿន ប្រធានកងពល។ ក្រោយឆ្នាំ ១៩៧៩ កម្លាំងចលនាខែ្មរក្រហម បានធ្វើសង្គ្រាមប្រឆាំងជាមួយវត្ដមានកងទ័ពវៀតណាមនិង
កម្លាំងកងទ័ពរដ្ឋា ភិបាលភ្នំពេញ ខាងកម្លាំងខែ្មរក្រហមមានទទួល ជំនួយពីប្រទេសចិន។ សង្គ្រាម បានបន្ដសម្លាប់មនុស្សជាបន្ដ បន្ទាប់រហូតដល់កើតមានសមាហរណ៍កម្មនៅឆ្នាំ១៩៩៨ ទើបប្រទេសជាតិលែងមានសង្គ្រាម ប្រជាជនរស់នៅ បានសុខសប្បាយមានសាលារៀន មានផ្លូវជាតិល្អ មានមន្ទីរពេទ្យ មានផ្សារ មានសណÃបាគារជាដើម។ |
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហម មានការចាប់ខ្លួនមនុស្សយកទៅដាក់មន្ទីរសន្ដិ សុខនិងយកទៅវាយចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”