PROMOTING ACCOUNTABILITY
Khuoy Kea
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0088
OMI0088
|
|
ឈ្មោះ :
|
ឃួយ គា
|
|
Last Name :
|
Khuoy Kea
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥០ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
អង្គភាព DK 75-79 :
|
អង្គភាពកុមារ ខេត្ដបាត់ដំបង។
|
|
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ប្រធានកុមារ
|
|
ថ្នាក់លើ :
|
តាម៉ុក
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៨៨២០១២០៤០៤,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឃួយ គា ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឃួយ គា ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្ដិរូប។ គា មានប្ដីឈ្មោះ សៅ ញ៉ង អាយុ៦០ឆ្នាំ សព្វថៃ្ង មានកូន៤នាក់ ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិទួល ប្រាសាទ ឃុំត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ គា មានឪពុកឈ្មោះ ញ៉េប ខុន ម្ដាយឈ្មោះ ហ៊ាន យ៉ូន មានបងប្អូន៩ មានស្រុកកំណើតនៅភូមិ សង្កែដូច ឃុំសេ្ដចគង់ ស្រុកទូកមាស ខេត្ដកំពត។ គា មិនបានរៀនសូត្រទេ ដោយសារតែប្រទេសជាតិកើតមានរដ្ឋ ប្រហារនៅឆ្នាំ១៩៧០ ប្រទេសជាតិចាប់ កើតមានសង្គ្រាម រវាងក្រុមចលនាខែ្មរក្រហមនិងរបបលោកលន់ នល់។ នៅឆ្នាំ១៩ ៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការជ្រើស រើសមកនៅខេត្ដបាត់ដំបងបែកចេញពីឪពុកម្ដាយ។ ពេល មកដល់អង្គការបានចាត់តាំងឱ្យដឹកនាំកុមារតូចៗឱ្យដើររើស
អាចម៌គោនិងឱ្យជួយដកស្ទូង នៅស្រុក បវេលនៅអំពិល៥ដើម និងមិនមានរបបអាហារគ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូល មកដល់ប្រទេសកម្ពុជាមានមនុស្សរាប់ពាន់ នាក់រត់ចូលពៃ្រហើយមានអ្នកខ្លះស្លាប់ដោយសារអត់មាន អាហារនិងមានជំងឺគ្រុនចាញ់។ គា បានចូលរួមជាមួយយោធា ខែ្មរក្រហមតាមព្រំដែន ច្បាំងជាមួយ កងទ័ពវៀតណាមជាច្រើន កនែ្លង។ នៅឆ្នាំ១៩៩៣ បានមករស់នៅស្រុកអន្លង់វែង ក្រោមការគ្រប់ គ្រងរបស់តាម៉ុក។ ក្រោយពីប្រទេសចិនលែងផ្ដល់ ជំនួយដល់ខែ្មរក្រហម តាម៉ុក ចាប់ផេ្ដីមកាប់ឈើ លក់ឱ្យប្រទេសថៃ ដើម្បីយកលុយមកចឹព្ចាឹមកងទ័ពនិងប្រជាជន។ កាលពីឆ្នាំ១៩៧៩ មានពៃ្រឈើ ធំរាប់មិនអស់រកផ្លូវដើរគ្មាន មានសត្វពៃ្រធំៗដូចជា សត្វដំរី ខ្លាជា ដើម ឥឡូវគ្មានពៃ្រឈើ គ្មាន សម្បូរដូចមុនទេ។ នៅឆ្នាំ១៩៩៧ ខែ្មរក្រហមបានកាប់សម្លាប់គ្នាដូច តាសុន សេន ត្រូវប្រធានកង ពលឈ្មោះ តាសាន ០៦ តាសារឿន ០៥ សម្លាប់តាបញ្ជារបស់ ប៉ុលពត ក្រោយមកទៀត តា ម៉ុក លែងទុកចិត្ដលោក ប៉ុល ពត។ តាម៉ុក បានដាក់ដឹកនាំកម្លាំងទ័ព ឡើងពទ័ចាប់លោក ប៉ុលពត លោក នួន ជា លោក ខៀវ សំផន តែប្រធានកងពលដូចជាតា០៦ តា០៥ និងបក្ខពួកមួយចំនួន ទៀតត្រូវតាម៉ុក បញ្ជាឱ្យសម្លាប់ទាំងអស់ តែសំណាងល្អមាននៅរស់ខ្លះ។ នៅឆ្នាំ១៩៩៨ ធ្វើសមាហ រណ៍កម្មជាមួយ រដ្ឋាភិបាល ទើបប្រជាជននៅស្រុកអន្លង់វែងរស់នៅបានសុខ សប្បាយលែងភ័យរឿង សង្គ្រាម សព្វថៃ្ងនេះខ្លាចតែមានសង្គ្រាម ជាមួយប្រទេសថទៃេ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”