PROMOTING ACCOUNTABILITY
Sokh Rin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0090
|
|
Name :
ឈ្មោះ :
|
សុខ រិន
|
|
Last Name :
នាមត្រកូល :
|
Sokh Rin
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៩ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុក ភូមិភាគឧត្ដរ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគឧត្ដរ«៣០៣»ខេត្ដកំពង់ធំ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កងចល័ត
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៩០២០១២០៤០៤,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សុខ រិន ភេទស្រី អាយុ៤៩ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សុខ រិន ភេទស្រី អាយុ៤៩ឆ្នាំ ក្រៅប្រវត្ដិរូប។ រិន មានប្ដីឈ្មោះ សែន មានកូនសព្វថៃ្ងប្រកបមុខរបរធ្វើ ស្រែចម្ការ រស់នៅភូមិទួល ប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ រិន មានឪពុកឈ្មោះ អ៊ឹម ម្ដាយឈ្មោះ ផុន។ រិន មានបងប្អូន៧នាក់ ប្រុស៤ស្រី៣ មានស្រុកកំណើតនៅភូមិទួលពន្លា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ រិន មិនបានរៀនសូត្រតាមសាលាទេ ឪពុកម្ដាយមានជីវភាពខ្វះខាត ណាមួយ ពេលធំដឹងក្ដីចំពេល ប្រទេសជាតិកើតមានសង្គ្រាមឆ្នាំ១៩៧០។ កាលនោះមានយន្ដ ហោះមកទម្លាក់គ្រប់បែកធ្វើ ឱ្យប្រជាជនពិបាករស់នៅម្ដងរត់ទៅ ត្រង់នេះម្ដងរត់ត្រង់នោះគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបំបែក រិន ឱ្យទៅរស់នៅក្នុងអង្គភាពកុមារ ពេលយប់ បានត្រឡប់មកផ្ទះវិញ កុមារអង្គការចាត់តាំងឱ្យដើររើសអាចម៌គោ ទុកសម្រាប់ធ្វើជីដាក់ស្រែហើយហូប បាយរួមតាមសហករណ៍។ កុមារទាំងអស់ អង្គការបានឱ្យពេលវេលារៀនសូត្រមួយម៉ោង បន្ទាប់ពីហូបបាយ តាមសហករណ៍រួច តែរៀនមិនចេះទេចេះត្រឹម ឪកខគឃងឱនិងរៀនលេខបន្ដិចបន្ដួចគ្មានសាលារៀនត្រឹមត្រូវទេ។ រិន នៅក្នុងកងកុមារមិនបានយូរទេ ព្រោះរាងធំអាយុកាន់តែច្រើន អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងចល័ត ស្រុកវិញនៅក្នុងភូមិ ភាគឧត្ដរ មានមនុស្សរាប់រយនាក់ លើកទំនប់ជីកប្រឡាយគ្មាន អាហារហូបចុកគ្រប់គ្រាន់។ នៅក្នុងសម័យខែ្មរក្រហម រិន ធ្លាប់ឃើញអង្គការបញ្ជាកម្លាំងប្រុសៗឱ្យវាយព្រះពុទ្ធរូបក្នុង វត្ដចោល ព្រះអង្គខ្លះ ត្រូវយកទៅបោះចោលក្នុងទឹក ហើយមានវត្ដមួយចំនួនអង្គការយកធ្វើជាមន្ទីរសន្ដិសុខឬមន្ទីរពេទ្យសម្រាប់ព្យា បាលប្រជាជននៅក្នុងភូមិ។ នៅឆ្នាំ១៩៧៩ រិន បានត្រឡប់មកផ្ទះវិញ រស់នៅជាមួយម្ដាយបងប្អូនប្រកបមុខ របរធ្វើស្រែចម្ការ កាលនោះយោធាខែ្មរក្រហមធ្វើសង្គ្រាម ជាមួយកងទ័ពវៀតណាមនិងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៨៧ មានយោធាខែ្មរក្រហមចុះទៅធ្វើសកម្មភាព ក្នុងខេត្ដកំពង់ធំ រិន ក៏ត្រូវបានកម្លាំងចលនាខែ្មរ ក្រហមអូសទាញ បានឱ្យមករស់នៅខាងស្រុកអន្លង់វែង ពេលធ្វើដំណើរសំដៅ មកតំបន់ខែ្មរក្រហមខាងស្រុកអន្លង់ វែង ប្រើរយៈពេលជាងមួយខែ តាមផ្លូវជួបឧបសគ្គច្រើន ព្រោះទាហានយួនតាមបាញ់ផង អត់មានអាហារហូប ចុកគ្រប់គ្រាន់ផង។ រិន បានមករស់នៅ លើភ្នំដងរែកក៏ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមបន្ដទៀត កាលនោះ ស្រីៗតាម៉ុក ឱ្យនៅខាងកងដឹកជញ្ជូនប្រុសៗឱ្យចុះ ច្បាំងជាមួយកងទ័ពវៀតណាមនៅសមរភូមិមុខ។ នៅឆ្នាំ១៩ ៨៨ រិន បានរៀបការប្ដីជាយោធាខែ្មរក្រហម ពេលរៀបការហើយតាម៉ុក ឱ្យប្ដីចុះទៅសមរភូមិមុខទៀត រិន នៅសមរភូមិក្រោយជួយ យាមឃ្លាំងមានសំភារៈជាច្រើនជាជំនួយរបស់ប្រទេសចិន។ នៅពាក់កណ្ដាលឆ្នាំ១៩ ៨៨ ប្ដី រិន ត្រូវផ្ទុះមីនដាច់ដមៃ្ខាង អង្គការបញ្ជូនមកសរភូមិក្រោយវិញបានជួបជុំគ្រួសារប្រពន្ធកូន។ នៅឆ្នំា ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំ ដើម្បីឱ្យប្រជាជនចុះ មករស់នៅខាងក្រោម ព្រោះងាយស្រួលប្រកបមុខ របរធ្វើស្រែ ចម្ការ។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហម មិនព្រមចូលរួម បោះឆ្នោត ធ្វើឱ្យសង្គ្រាមកើត មានជាបន្ដទៀត រហូតដល់ឆ្នាំ១៩ ៩៨ បានកម្លាំងចលនាខែ្មរក្រហមធ្វើសមាហរណ៍កម្ម ប្រទេស ជាតិលែងមាន សង្គ្រាម ប្រជាជនរស់នៅបានសុខសប្បាយ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”