Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0093
OMI0093
ឈ្មោះ :
បាត់ សាវុន
Last Name :
Pat Savun
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកងចល័តស្រុកពួក។
តំបន់ DK 75-79 :
តំតំបន់ស្វយ័ត ខេត្ដសៀមរាប។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៩៣២០១២០៤០៥,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ប៉ាត សាវុន ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ប៉ាត សាវុន ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ សាវុន មានប្រពន្ធឈ្មោះ ប៉ាត យ៉ុន អាយុ៤៥ឆ្នាំ សព្វថៃ្ងមានកូន ៤នាក់ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំង តាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សាវុន មានឪពុកឈ្មោះប៉ាត សៀង ម្ដាយឈ្មោះ រាជ្យ រឿន មានបង ប្អូន៥ស្លាប់៧នាក់ មានស្រុកកំណើតនៅភូមិរំទង ឃុំរំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សាវុន មិនបានរៀនសូត្រទេ កាលពីសម័យសមេ្ដចសីហនុ ភូមិរំទងនេះមាន ប្រជាជនរស់នៅ មិនដល់១០០គ្រួសារផង ហើយគ្មានសាលារៀន។ ភូមិនេះមាន ចម្ងាយពីខេត្ដ សៀមរាបជាង៧០គីឡូម៉ែត្រ។ ការរស់នៅលំបាក ណាស់ គ្មានផ្សារលក់ដូរមានតែផ្លូវរទេះគោបើចង់ ឡើងទៅខេត្ដ សៀមរាបដើម្បីទិញរបស់របរប្រើប្រាស់ត្រូវចំណាយពេលពីរបីយប់ទើបត្រឡប់មកវិញបានហើយការគ្រប់គ្រងរបស់រដ្ឋាភិបាលមិនបានដិតដល់ទេ អ្នកដែលរស់នៅក្នុងពៃ្រភាគច្រើនគេនាំគ្នា និយាយថាជាភូមិចោរ។ នៅឆ្នាំ១៩៧៥ នៅពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបាន ជម្លៀសប្រជាជនដែលរស់ នៅក្នុងភូមិរំទងនេះឱ្យទៅរស់នៅភូមិកំពង់ថ្កាូវ ឃុំកំពង់ថ្កាូវ ស្រុកពួក ខេត្ដ សៀមរាប។ សាវុន ចូលជាកងកុមារដើរទប់ភ្លឺស្រែ ដើរដកស្ទូង ហូបតែបបរ តាមសហករណ៍ ដឹង ថា ជំនាន់ខែ្មរក្រហម គ្មានអាហារហូបគ្រប់គ្រាន់និងដឹងថាមានកងឈ្លបចាប់មនុស្សយកទៅបាត់។ នៅឆ្នាំ នៅ១៩៧៩ ពេលប្រទេសជាតិបានរំដោះរួម ផុតពីរបបប៉ុល ពត។ សាវុន ចូលបំរើកងទ័ពរដ្ឋាភិបាល ខាងលោកហេង សំរិន សហការជាមួយកងទ័ពវៀតណាមវ៉ៃជា មួយកងទ័ពខែ្មរក្រហមនៅម្ដុំបន្ទាយ ស្រី។ នៅឆ្នាំ១៩៨៤ ឡើងវ៉ៃជាមួយខែ្មរក្រហមនៅម្ដុំស្រែណូយ កាលនោះឃើញ ទាហានស្លាប់ទាំង សងខាងឃើញសភាពការណ៍មិនស្រួលក៏ ត្រឡប់ផ្ទះវិញឱ្យឪពុកម្ដាយចូលស្ដីដណ្ដឹងកូនស្រីរស់នៅក្នុងភូមិ ជាមួយគ្នារៀបការហើយឈប់ធ្វើជាទាហានរស់នៅក្នុងភូមិជាមួយប្រពន្ធកូន។ នៅឆ្នាំ១៩៩៩ ស្រុក អន្លង់វែងលែងមានសង្គ្រាមបាន នាំប្រពន្ធកូនរស់នៅទីនេះរហូតទៅ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា