PROMOTING ACCOUNTABILITY
Mam Khat
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0096
OMI0096
|
|
ឈ្មោះ :
|
ម៉ន ខាត់
|
|
Last Name :
|
Mam Khat
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យខេត្ដឧត្ដរមានជ័យ។
|
|
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«១០៦» ស្រុកសំរោង។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
ថ្នាក់លើ :
|
ហួន
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៩៦២០១២០៤០៥,ភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ម៉ន ខាត់ ភេទស្រី អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ម៉ន ខាត់ ភេទស្រី អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ខាត់ មានប្ដី ឈ្មោះ ផាន មានកូនចំនួន៥នាក់ប្រុស៣ស្រី២ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ ខាត់ មានឪពុកឈ្មោះ ម៉ន ម្ដាយឈ្មោះ ធួន។ ខាត់ មានបងប្អូន៥នាក់ មានស្រុកកំណើតនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកបាគង ខេត្ដសៀមរាប។ ខាត់ តាំងពីតូចដល់ធំ មិនបានរៀនសូត្រទេ ព្រោះឪពុកម្ដាយមានជីវភាពខ្វះ ខាត ដូចនេះនៅផ្ទះជួយធ្វើស្រែចម្ការនិងជួយឃ្វាលគោ។ នៅឆ្នាំ១៩៧០ ដឹងថា ប្រទេសជាតិកើតមាន សង្គ្រាមរវាង ក្រុមចលនាខែ្មរក្រហមនិងទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ខាត់ មានអាយុ ប្រហែល១៦ឆ្នាំ អង្គការបានចាត់តាំងឱ្យមកធ្វើការងារនៅក្នុង អង្គភាពមន្ទីរពេទ្យខេត្ដ ឧត្ដរមានជ័យ បែកចេញពីឪពុកម្ដាយបងប្អូន។ ខាត់ នៅក្នុងអង្គភាពមន្ទីរពេទ្យតែមានទួតួនាទីជាអ្នក ដាំបាននិង កិនស្រូវ មានរបបអាហារហូបចុកគ្រប់គ្រាន់ កាលនោះប្រធានមន្ទីរពេទ្យឈ្មោះ ហួន ឈ្មោះ ថៃ។ នៅឆ្នាំ១៩ ៧៦ ខាត់ ត្រូវបានអង្គការចាត់តាំងឱ្យរៀបការប្ដី ជាយោធា ខេត្ដនិងបានរស់នៅជាមួយគ្នារហូត។ នៅឆ្នាំ១៩ ៧៧៧៨ ខាត់ ដឹងថា មានកម្មាភិបាលមកពីភូមិ ភាគនិរតីមកគ្រប់គ្រងប្រជាជន នៅទីនេះ ហើយគណៈស្រុក គណៈតំបន់ចាស់មិនដឹងជាអង្គការ ផ្លាស់ទៅណាទេ។ នៅឆ្នាំ១៩៧៩ របបខែ្មរក្រហមបានចាញ់ សង្គ្រាមវៀត ណាម ពេលនោះ ខាត់ និងប្ដីរួមទាំងកម្មាភិបាល ខែ្មរក្រហមបាននាំគ្នារត់ចូលពៃ្រទៅទឹកដីថៃ។ ខាត់ និងគ្រួសារ បានរត់ទៅដល់ភ្នំដងរែក នៅក្រោមការគ្រប់គ្រងរបស់តាម៉ុក។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានកើតឡើងសារ ជាម្ដងទៀត ប្រឆាំងនិងវត្ដមានកងទ័ពវៀតណាមឈ្លានពាន។ កាលនោះ ប្រជាជនដែលមានវ័យចំណាស់តាម៉ុក ឱ្យនៅសមរភូមិក្រោយ ជាមួយមីងៗជួយបិតចំរូង ខ្លះនៅយាមឃ្លាំង កាលនោះមានជំនួយ សំភារមកពីប្រទេស ចិន។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះ តាមភ្នំដងរែក ដើម្បីឱ្យប្រជាជនចុះមកនៅរស់នៅខាងក្រោមវិញ ដើម្បីងាយស្រួលធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៣ មានការបោះ ឆ្នោតរើសតំណាងរាស្រ្ដ តែខាងកម្លាំងខែ្មរ ក្រហមមិនព្រមចូល រួមបោះឆ្នោត ធ្វើឱ្យសង្គ្រាមចេះតែបន្ដរហូតដល់មេដឹកនាំខែ្មរ ក្រហមជាន់ខ្ពស់លែងទុក្ខចិត្ដគ្នា សម្លាប់គ្នា រហូតដល់ឆ្នាំ១៩៩៨ កើតមានសមាហរណ៍កម្ម ទើបប្រជាជននៅតំបន់អន្លង់វែង លែងភ័យព្រួយ រឿងសង្គ្រាម សព្វថៃ្ងភ័យខ្លាចតែក្រុមហ៊ុនយក ដីខានធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”