Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0104
OMI0104
ឈ្មោះ :
សួន ម៉ុន
Last Name :
Suon Mon
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៧៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពប្រធានចុងភៅ
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ចុងភៅ
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១០៤២០១២០៤០៨,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សួន ម៉ុន ភេទស្រី អាយុ៧៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈ្មោះ សួន ម៉ុន ភេទស្រី អាយុ៧៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ម៉ុន មានប្ដីឈ្មោះ ណប កុល សព្វថៃ្ង មានកូន៤នាក់ ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ ម៉ុន មានឪពុកឈ្មោះ សួន ម្ដាយឈ្មោះ ណែម មានបងប្អូន៨ មានស្រុក កំណើតនៅភូមិទទឹងថៃ្ង ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ម៉ុន មិនបានរៀនសូត្រទេ ដោយ សារឪពុកម្ដាយស្លាប់ចោលនៅរស់នៅជាមួយអ៊ំ។ សង្គ្រាមបានកើតមានឡើងតាំងពីឆ្នាំ១៩៧០ មាន យន្ដហោះទម្លាក់គ្រាប់ធ្វើឱ្យប្រជាជនក្នុងភូមិទទួលរងគ្រោះ។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមបានកាន់កាប់ អំណាចទូទាំងប្រទេស ប្រជាជនដែលធ្លាប់រស់នៅតាមទីប្រជុំជនជាពិសេសដូចជាទីក្រុង
និងទីរួមខេត្ដត្រូវ បានអង្គការជម្លៀសចេញទាំងអស់មិនឱ្យរស់នៅ ទេ។ ប្រជាជនទាំងនោះត្រូវជម្លៀសចេញឱ្យទៅរស់នៅ តាមស្រុកស្រែចម្ការដើម្បីបង្កាបង្កើនផលហូបរួមគ្មានអ្នកមាននិងអ្នកក្រ។ ម៉ុន អង្គការតាំងឱ្យមករស់ នៅខេត្ដបាត់ដំបង ស្រុកព្រះនេត្រ ព្រះ ភូមិភ្នំលាប ឃុំរហាល មានតួនាទីជាចុងភៅដាំបាយឱ្យប្រជាជន ហូបតាមសហករណ៍។ គណៈ តំបន់ឈ្មោះ តាជាល តាម៉ោង នៅពេលអង្គការចោទថា គណៈភូមិភាគ ពាយ័ព្យក្បត់ អង្គការ បានចាប់កម្មាភិបាលជាច្រើននាក់យកទៅបាត់មិនដឹងជាយក
ទៅណាទេ។ នៅឆ្នាំ ១៩៧៩ កងទ័ពវៀតណាមចូលមករត់ចូល ពៃ្ររហូតដល់ព្រំដែនថៃ រស់នៅនៅ១០០៣ ជំរំអូរត្រាវ ជាដើម។ នៅឆ្នាំ១៩៩៣ អង្គការកាកបាទក្រហមបញ្ជូនទៅ ស្រុកកំណើតវិញ តែមិនព្រមទៅទេ សុខ ចិត្ដរស់នៅជាមួយ តាម៉ុក។ នៅពេលប្រទេសចិនឈប់ផ្ដល់ជំនួយឱ្យក្រុមចលនា ខែ្មរក្រហម តាម៉ុក បញ្ជាឱ្យយោធានិងប្រជាជនកាប់ឈើលក់ឱ្យប្រទេសថៃ ដើម្បីយកប្រាក់ទាំងនោះមកជួយប្រជាជននិង កងទ័ព។ តាម៉ុក បានកសាង ផ្លូវ ស្ពាន ទំនប់ថ្មី ទំនប់លើ ផ្ទះតាម៉ុក ផ្ទះតាប៉ុល ពត នៅតាមព្រំដែន។ នៅឆ្នាំ១៩៩៨ កម្លាំងចលនា ខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ធ្វើឱ្យ ប្រទេសលែងមានសង្គ្រាម។ ប្រជាជនរស់នៅតាមជួរបណេ្ដាយ
ព្រំដែនទាំងអស់បានសប្បាយចិត្ដ ព្រោះ កូនចៅជំនាន់ក្រោយ លែងលំបាកធ្វើសង្គ្រាមមានគ្រោះថ្នាក់បែកស្រុកកំណើតបងប្អូន ឪពុកម្ដាយ។ ឥឡូវ យើងមានផ្លូវ មានស្ពាន មានសាលារៀន មានមន្ទីរពេទ្យ មានផ្សារសម្រាប់លក់ដូរ មានសណÃបាគា មានរដ្ឋាភិបាលយកចិត្ដទុក្ខដាក់ មានវត្ដអារាមសម្រាប់គោរពបូជា ខាងព្រះពុទ្ធសាសនា។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួន ដូចជាគណៈស្រុកគណៈតំបន់ឈ្មោះ ជា ឈ្មោះ ម៉ោង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា