PROMOTING ACCOUNTABILITY

Chhuon Nhean and Reang Sophai

Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0106
OMI0106
ឈ្មោះ :
ឈួន ញាន និង រាំង សុផៃ
Last Name :
Chhuon Nhean and Reang Sophai
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៩ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល១១៧
តំបន់ DK 75-79 :
តំបន់ស្វយ័ត«៥០៥» ខេត្ដក្រចេះ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ រុំ។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១០៦២០១២០៤០៨,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឈួន ផៃ ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ រាំង សុផៃ ភេទប្រុស អាយុ៤៩ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈួន ញាន ភេទស្រី អាយុ៤៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ញាន មានប្ដីឈ្មោះ ផៃ អាយុ៤៩ឆ្នាំ មានកូន៤នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ញាន មានឪពុកឈ្មោះ មិញ ម្ដាយឈ្មោះ ណម។ ញាន មានបងប្អូន៦នាក់ មានស្រុកកំណើត នៅភូមិល្វា ឃុំស្រែណូយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ញាន តាំងពីតូចដល់ធំពេញវ័យមិនបានចូលរៀនទេ ព្រោះប្រទេស ជាតិកើតមានសង្គ្រាម រស់នៅជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ញាន ត្រូវអង្គការ បំបែកចេញពីឪពុកម្ដាយឱ្យទៅរស់នៅអង្គភាពកុមារ ដើររើសអាចម៌គោយកទៅ ជីដាក់ស្រែ គ្មានអាហារហូបចុក គ្រប់គ្រាន់។ ផៃ មានស្រុកកំណើតនៅភូមិមនោរម្យ ឃុំអូរប្រាសាទ ស្រុក មង្គលបូរី ខេត្ដបាត់ដំបង។ ផៃ ធ្លាប់រៀនសូត្របានត្រឹម ថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋ ប្រហារឆ្នាំ១៩ ៧០ ប្រទេសកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ ផៃ បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរ ក្រហម មុនដំបូងអង្គការបញ្ជូនធ្វើជាយោធា ស្រុកនៅខាងមង្គលបូរី។ បន្ទាប់មកទៀតអង្គការបញ្ជូនទៅខេត្ដបៃ៉ ដើម្បីការពារព្រំដែនខែ្មរថៃ។ នៅឆ្នាំ១៩៧៧ អង្គការបាន
បញ្ជូនការពារព្រំដែនខាងខេត្ដក្រចេះ តំបន់៥០៥ ជាតំបន់ស្វយ័ត។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ កម្លាំងយោធាខែ្មរក្រហមចាប់ផេ្ដីម ធ្វើសង្គ្រាមជាមួយប្រទេស វៀតណាម។ ផៃ នៅក្នុងកងពល១១៧ កាលនោះប្រធានកងពលឈ្មោះ រុំ ដឹកនាំកម្លាំងវាយជាមួយទាហាន វៀតណាមនៅតាមបណេ្ដាយព្រំដែន ខេត្ដក្រចេះ។ នៅឆ្នាំ១៩៧៨ អង្គការបានចាប់ប្រធានកងពលឈ្មោះ រុំ និងអនុប្រធានកងពលរហូត ដល់ប្រធានវរសេនាធំយកទៅបាត់អស់។ នៅពេលប្រទេស ជាតិកំពង់តែមានសង្គ្រាម បពា្ហាផៃ្ទក្នុងរបស់ថ្នាក់ដឹកនាំមានបពា្ហា ធ្វើឱ្យរបបខែ្មរក្រហមទទួលបរាជ័យ។ នៅឆ្នាំ១៩៧៩ កម្លាំងយោធាខែ្មរ ក្រហមត្រូវចាញ់សង្គ្រាមវៀតណាម ពេលនោះ ផៃ និងយោធារាប់រយរាប់ពាន់នាក់ បានបោះបង់ការប្រយុទ្ធ នាំគ្នារត់ចូលពៃ្ររាប់ខែបានមកដល់ព្រំដែនថៃ ហើយបានមករស់ នៅលើភ្នំដងរែក ស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមបន្ដទៀត ដើម្បីប្រឆាំងនិងវត្ដមានកងទ័ពយួននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ កម្លាំងយោធាខែ្មរក្រហម ជាច្រើនកងពលនៅតំបន់អន្ងង់វែង ឋិតនៅក្រោមបញ្ជា របស់តាម៉ុកទាំងអស់។ កម្លាំងខែ្មរ ក្រហមអាចមានកម្លាំង ទៅបានដោយសារមានជំនួយមក ពីប្រទេសចិន។ សង្គ្រាមកើតឡើងក្រោយឆ្នំា១៩៧៩ ពេលឱ្យជីវិតមនុស្ស ស្លាប់និងពិការរាប់មិនអស់រហូតដល់ឆ្នាំ១៩ ៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិ បាលភ្នំពេញ ទើបប្រជាជនរស់នៅបានសុខសប្បាយ មានផ្លូវ មានសាលារៀន មានផ្សារសម្រាប់លក់និងអាច ទៅលេងស្រុក កំណើតបាន មានម៉ូឡានគ្រប់ប្រភេទ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហម ចាប់ប្រធានកងពលយកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា