PROMOTING ACCOUNTABILITY
Saom Taing
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0109
OMI0109
|
|
ឈ្មោះ :
|
សោម តាំង
|
|
Last Name :
|
Saom Taing
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Voulunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៨០១ ខេត្ដរតនគិរី។
|
|
តំបន់ DK 75-79 :
|
ភូមិភាគឥសាន«១០៨» ខេត្ដរតនគិរី
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
សារឿន ០៥។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១០៩២០១២០៤០៩,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សោម តាំង ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
សោម តាំង ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ តាំង មានប្រពន្ធឈ្មោះ ពាក្យ ត្រាន សព្វ ថៃ្ងមានកូន៤នាក់ ប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ តាំង មានឪពុកឈ្មោះ ជិត អ៊ុក ម្ដាយឈ្មោះ ឆេង គឹម មានបងប្អូន៧ ស្លាប់ ២នាក់ មានស្រុក កំណើតនៅភូមិសួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ តាំង រៀនបាន ថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយ សារកើត មានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន សង្គ្រាម មានយន្ដហោះមកទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនរងគ្រោះមានស្លាប់និងរបួសថែមទាំងឆេះផ្ទះ អស់មួយចំនួន។ នៅឆ្នាំ១៩៧១ ចូលធ្វើទាហានលន់ នល់ ដល់ឮសមេ្ដចប្រកាសតាមវិទ្យុថា កូនចៅ កូនពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នៅក្នុងឆ្នាំ១៩៧១ហ្នឹងដដែល តាំង បានស្ម័គ្រចិត្ដចូលយោធាខែ្មរ ក្រហមវិញ នៅក្នុងយោធាភូមិ ភាគពិសេសប្រធានកងពលឈ្មោះសារឿនហៅតា០៥។ នៅក្នុង ឆ្នាំ១៩ ៧១ កម្លាំងយោធាខែ្មរក្រហមបានរួមសហការជាមួយ ទាហានយួនយៀកកុងខាងជើងវាយប្រយុទ្ធគ្នា ជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ មុនខែ្មរក្រហមរំដោះបានទីក្រុងភ្នំពេញ តាំងមានរបួសដេក សម្រាកព្យាបាលនៅត្រឹមពោធិចិនតុងមិនបាន ចូលរួមជម្លៀសប្រជាជនចេញពីទីក្រុងទេ។ នៅឆ្នាំ១៩៧ ៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចទូទាំងប្រទេស តាំងស្នាក់នៅ ទីក្រុងភ្នំពេញ មានតួនាទីជា យោធាផងជាអ្នកធ្វើស្រែផង។ នៅឆ្នាំ១៩៧៦ តាំងត្រូវបាន អង្គការបានបញ្ជូនពីភ្នំពេញឱ្យ ទៅការ ពារព្រំដែននៅខាងខេត្ដរតនគិរី។ នៅក្នុងកងពល៨០១ មានតួនាទីការពារព្រំដែនខែ្មរយួន កាលនោះ មានយោធាមួយ ចំនួនមានជំងឺគ្រុនចាញ់ស្លាប់។ នៅក្នុងកងពល៨០១ មានប្រធានកងពលឈ្មោះសា រឿន ហៅ០៥ មកពីភូមិភាគនិរតី។ ឆ្នាំ១៩៧៨ គណៈភូមិភាគឈ្មោះ យ៉ា និង កម្មាភិបាល ខែ្មរក្រហមមួយចំនួនទៀតត្រូវអង្គការចាប់ខ្លួនយកទៅបាត់អស់។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម ចូលមកដល់ប្រទេសកម្ពុជាកម្មា ភិបាលខែ្មរក្រហមរួមទាំងប្រជាជនមួយចំនួននាំគ្នាភ័យខ្លាចវត្ដមានកងទ័ព វៀតណាម បាននាំគ្នារត់ទៅជាយដែនថៃ។ តាំង បានរត់ តាមជាយដែនជាច្រើនកនែ្លងរហូតបាន មកដល់ភ្នំដងរែក ជាមួយតាម៉ុក។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានកើតឡើង សម្លាប់ខែ្មរគ្នាឯងមួយ សារទៀតរវាងកម្លាំងចលនាខែ្មរក្រហម តាមបណេ្ដាយព្រំដែននិងកងកម្លាំងទាហានយួនរួមជាមួយទាហាន រដ្ឋាភិបាលភ្នំពេញ វាយសម្លាប់គ្នាទៅវិញទៅមក។ នៅឆ្នាំ១៩៩០ បន្ទាប់ពីកងទ័ពវៀតណាមដក ចេញទៅវិញ សង្គ្រាមនៅតែបន្ដកើតមានឡើងរវាងខែ្មរនិងខែ្មរ រហូតដល់ឆ្នាំ១៩ ៩៨ កម្លាំងចលនា ខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយ រដ្ឋាភិបាលភ្នំពេញ ទើបសង្គ្រាម បានចប់ទៅប្រជាជនរស់នៅ បានសុខសប្បាយលែងចង់ឱ្យកើតមានសង្គ្រាមទៀតហើយ។ នៅស្រុកអន្លង់វែងយើងនេះ តាម៉ុក បានកសាងជាច្រើនកនែ្លងមក ដែរ ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ បើក្រសួងទេសចរណ៍ ចេះ រក្សាទុកនិងអភិឌ្ឍន៍បន្ដទៀត ប្រជាជនទៅស្រុកអន្លង់វែងមាន សង្ឃឹម និងមានជីវភាពរស់នៅប្រសើរ ជាងនេះទៀត។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ចាប់មនុស្សយកទៅសម្លាប់េចោល ដូចជាគណៈតំបន់ ឈ្មោះ យ៉ា អង្គការចាប់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”