Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0117
OMI0117
ឈ្មោះ :
ឡុង លី
Last Name :
Long Ly
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល១៦៤ កំពង់សោម។
តំបន់ DK 75-79 :
តំបន់ស្វយ័ត«កំពង់សោម»។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
មាស មុត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១១៧២០១២០៤១៨,ភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ វ៉ាន់ថាន់ ពៅដា រ៉ា។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឡុង លី ភេទស្រី អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឡុង លី ភេទស្រី អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ លី មានប្ដីឈ្មោះ អឿន មានកូនចំនួន៦នាក់ស្រី២ ប្រុស៤ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ លី មានឪពុកឈ្មោះ ឈន ម្ដាយឈ្មោះ ឡែម។ លី មានបងប្អូនចំនួន១០នាក់ស្រី ៦ប្រុស៤ មានស្រុកកំណើត នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្ដតាកែវ។ លី មិមធ្លាប់ បានរៀនសូត្រទេ ព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧០ លី បានរៀបការនៅក្នុងប្រទេសជាតិកំពង់តែមានសង្គ្រាម ហើយមិនបានរៀបការធំដុំទេ ព្រោះសម័យមានគ្រាប់បែកទម្លាក់។ លី រស់នៅជួបជុំប្ដីបានរយៈពេលជាពីរបីឆ្នាំបានកូនចំនួនពីរនាក់ ស្របពេលប្រទេសជាតិមានសង្គ្រាម ប្ដីក៏ស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហមចូលសមរភូមិវាយជា មួយទាហានលន់ នល់ ហើយត្រូវរបួសនៅឆ្នាំ១៩៧៤ មកដេកសម្រាកនៅភ្នំដំរីរមាល។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រមូលកងទ័ពឱ្យទៅជួបជុំគ្នាវិញ។ លី និង កូនបានទៅតាមប្ដីរហូតដល់ក្រុងកំពង់សោម រួចហើយនៅ អង្គភាពជាមួយគ្នា។ ក្រោយឆ្នាំ១៩៧៥ ប្ដី ត្រូវអង្កាការចាត់ តាំងឱ្យធ្វើជាប្រធានសហករណ៍ហើយដឹកនាំប្រជាជនឱ្យចុះធ្វើស្រែចម្ការ។ លី និងប្ដី នៅសហករណ៍ជិតព្រលានយន្ដហោះកងកេង។ នៅឆ្នាំ១៩៧៧ អង្គការបានប្រមូលយោធាភូមិភាគ បូព៌ាទាំងអស់ឱ្យធ្វើស្រែនៅចំណោទរាម ជាលក្ខគ្រួសារ កាលនោះប្រធាន ធំៗខាងភូមិភាគបូព៌ានៅក្នុង កងពល១៦៤ បាត់ខ្លួនអស់ហើយ នៅតែយុទ្ធជនសុទ្ធ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមជាមួយ ប្រទេស វៀតណាម មានយោធាខែ្មរក្រហមបើកបរកប៉ាល់ចូល ទៅប្រទេសថៃ ខ្លះរត់ថេ្មីរជើងចូលពៃ្រដាច់បាយ ដាច់ទឹកឈឺស្លាប់ ក្នុងពៃ្រ។ លី សំណាងល្អបានជួបប្រធានកងពលឈ្មោះ មាស មុត បានរត់ជាមួយ គាត់មកព្រំដែនថៃ បែកប្ដីហើយកាលហ្នឹងរត់ បែកគ្នា។ នៅឆ្នាំ១៩៨១ បានមកជួបប្ដីនៅច្រក៨០០ ក្នុងទឹកដីថៃ រស់នៅតាមជំរំនិងរស់នៅតាមបណេ្ដាយព្រំដែន។ លី បានមករស់នៅ១០០៣ បន្ទាប់មក រស់នៅលើភ្នំដងរែកជាមួយ តាម៉ុក បានធ្វើសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ពយួនឈ្លានពាន និងកងទ័ពរដ្ឋា ភិបាលភ្នំពេញ។ ក្រោយឆ្នាំ១៩៧៩ អ្នកមានប្ដី អង្គការចាត់តាំងឱ្យនៅសមរភូមិក្រោយជួបបិទចំរូង ជាដើម ប្ដីឱ្យចុះទៅសមរភូមិមុខ ជួនកាលមួយឆ្នាំជួបគ្នាម្ដង ខ្លះក៏ប្ដីស្លាប់ចោលបាត់ទៀតទៅ បើនារីៗ នៅលីវ អង្គការឱ្យចូលកងដឹកជញ្ជូនគ្រាប់ទៅសមរភូមិមុខ មានគ្រោះថ្នាក់ប្រហាក់យុទ្ធជនទៅសមរភូមិ មុខ។ នៅតំបន់អន្លង់វែង ចាប់ពីឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះមក ពីលើភ្នំដងរែកដឹកនាំប្រជាជនឱ្យ ចុះមករស់នៅតាមជើងភ្នំវិញ ងាយស្រួលធ្វើស្រែចម្ការដោយខ្លួនឯង ព្រោះពេលនោះប្រទេស ចិនបាន ផ្ដាច់ជំនួយដល់ក្រុមខែ្មរក្រហមហើយ។ តាម៉ុក គាត់រកស៊ីជាមួយប្រទេសថៃ កាប់ឈើលក់ដើម្បីចឹញ្ចឹម កងទ័ពនិងប្រជាជន ហើយបានកសាងស្ពាន ផ្លូវជាច្រើនខ្សែសម្រាប់ ប្រជាជនធ្វើដំណើរ។ នៅឆ្នាំ១៩ ៩៣ មានការបោះឆ្នោតរៀប ចំឱ្យឪអ៊ុនតាក់ឱ តែក្រុមចលនាខែ្មរក្រហមមិនបានចូលរួមទេ។ ក្រោយ ឆ្នាំ១៩៩៣ សង្គ្រាមខាងរដ្ឋាភិបាលបានមកវាយតំបន ់អន្លង់វែងបន្ដទៀត ពេលនោះទាំងប្រជាជនទាំង យោធានាំគ្នារត់ឡើង ភ្នំបន្ដទៀត។ នៅឆ្នាំ១៩៩៨៩៩ បានក្រុមចលនាខែ្មរក្រហម មួយចំនួនធំធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជន រស់នៅបានសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា