PROMOTING ACCOUNTABILITY
Heng Viech
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0122
|
|
Name :
ឈ្មោះ :
|
ហេង វៀច
|
|
Last Name :
នាមត្រកូល :
|
Heng Viech
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៧៨ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១៦៤ ក្រុងកំពង់សោម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«កំពង់សោម»។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
មាស មុត
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១២២២០១២០៤០៩,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ហេង វៀច ភេទប្រុស អាយុ៧៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហេង វៀច ភេទប្រុស អាយុ៧៨ឆ្នាំ ក្រៅប្រវត្ដិរូប។ វៀច មានប្រពន្ធឈ្មោះ អ៊ី មានកូនចំនួន៨នាក់ប្រកប មុខរបរធ្វើ ស្រែចម្ការ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ វៀច មានឪពុក ឈ្មោះ ហេង ម្ដាយឈ្មោះ ឆែ។ វៀច មានបងប្អូន៥នាក់ស្រី៣ប្រុស២ មានស្រុកកំណើត នៅភូមិខ្នារថ្មី ឃុំពារាម ស្រុកបាទី ខេត្ដតាកែវ។ វៀច រៀនសូត្របានតែបន្ដិចបន្ដួច ព្រោះឪពុកស្លាប់ចោល ក៏ទៅបួសជា ព្រះសង្ឃនៅវត្ដអង្គរបាន៣វស្សា ក៏សឹកមកជួយធ្វើស្រែ ចម្ការបងប្អូន។ នៅឆ្នាំ១៩៥៤ វៀច បានរៀបការ ប្រពន្ធ ជាអ្នករស់នៅក្នុងភូមិជាមួយគ្នា រួចរកស៊ីធ្វើស្រែចម្ការ រស់នៅក្នុងស្រុកកំណើត។ នៅឆ្នាំ១៩៧០ កើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម ពេលនោះមានមិត្ដភក្ដិឈ្មោះម៉ែន សាម៉េត ជាខែ្មរឥស្សរៈនៅ ខាងខេត្ដសៀមរាប។ នៅក្នុងឆ្នាំ១៩៧០ ស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមជាសម្ងាត់ ចុះចោលកូន៥នាក់និងប្រពន្ធ ចូលពៃ្រតាមឈ្មោះ សាម៉េត ធ្វើសកម្មភាពនៅខេត្ដកំពង់ស្ពឺ។ មុនដំបូងមិនទាន់ មានចេញជារូបរាងជាកងពលទេ ថ្នាក់ដឹកនាំ មានតាណាត តាសំប៊ិត តាសាម៉េច ហើយមានយោធាខែ្មរក្រហម នៅក្នុងពៃ្រប្រហែលជា២០០០នាក់ ខាងភូមិភាគនិរតី ត្រៀមវាយប្រយុទ្ធជាមួយទាហានលន់ នល់។ កាល នោះ វៀច មានតួនាទីជាអ្នកដាំបាយឱ្យយោធាមិនបានចូលសមរភូមិប្រយុទ្ធ
ជាមួយទាហានលន់ នល់ ផ្ទាល់ ទេ។ នៅឆ្នាំ១៩៧៣ វៀច បានចូលទៅក្នុងកងពលទី៣ ប្រធានកងពលឈ្មោះ មាស មុត ដឹកនាំកម្លាំងយោ ធាខែ្មរក្រហមប្រហែលជា៥០០០នាក់ វាយប្រយុទ្ធជាមួយទាហានលន់ នល់ មានស្លាប់រស់ទាំងសងខាង របួស និងស្លាប់មានជារៀងរាល់ថៃ្ង។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ វៀច មិនបានវាយចូលដល់ទីក្រុងភ្នំពេញទេ នៅ ត្រឹមស្ទឹងធំ បន្ទាប់មកអង្គការបញ្ជូនមកដោះជញ្ជផ្លូវជាតិលេខ៤ ខេត្ដកំពង់ស្ពឺ។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹង ដដែល អង្គការ បញ្ជូនទៅក្រុងកំពង់សោម នៅក្នុងកងពល១៦៤ ប្រធានកងពលឈ្មោះ មាស មុត។ នៅក្នុង ឆ្នាំ១៩៧៥ យោធាខែ្មរក្រហមបានដេញចាប់កប៉ាល់ម៉ាយ៉ាហេ្គសរបស់ជនជាតិអាមេរិចកាំង រំលងបានប៉ុន្មាន យោធាខែ្មរក្រហមបានដោះលែង កប៉ាល់ម៉ាយ៉ាហេ្គសឱ្យទៅវិញ ស្រាប់តែយន្ដហោះអាមេរិចកាំង មកបាញ់កំទេច ក្រុងកំពង់សោមខូចខាតអស់មួយចំនួន ពេលនោះ ក៏មានទាហានអាមេរិចកាំងត្រូវយោធាខែ្មរក្រហមបាញ់ស្លាប់ វិញដែរ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម ក៏នាំគ្នារត់ចូលពៃ្រ ខ្លះជិះកប៉ាល់ចូលទៅប្រទេសថៃ រីឯ វៀច និងយោធាខែ្មរក្រហមរាប់រយនាក់ផេ្សងទៀត នាំគ្នារត់ចូល ពៃ្រទៅដល់ថ្មបាំងជាប់ខេត្ដកោះកុងនិងខេត្ដពោ ធិសាត់ រួចបន្ដដីណើរចូលដល់ទឹកដីថៃ រស់ជំរំ។ នៅឆ្នាំ១៩៨១ បានមករស់នៅជាមួយតាម៉ុក លើភ្នំដងរែក ស្រុកអន្លង់វែង បន្ដសង្គ្រាមវាយជាមួយទាហានយួននិងទាហានរដ្ឋាភិបាលភ្នំពេញ។ ក្រោយឆ្នាំ១៩៧៩ កម្លាំង ចលនាខែ្មរក្រហម បានទទួលជំនួយ គ្រប់បែបយ៉ាងពីប្រទេសចិន។ នៅតំបន់អន្លង់វែង មានជាង១០ កងពលធំ តូច គ្រប់គ្រងដោយតាម៉ុក។ នៅឆ្នាំ១៩៩៦ មេដឹកនាំខែ្មរក្រហមជាន់ខ្ពស់ ដូចជាលោកប៉ុល ពត នួន ជា ខៀវ សំផន និងលោកសុន សេន មករស់នៅជាមួយតាម៉ុកទាំងអស់។ នៅឆ្នាំ១៩៩៧ មេដឹកនាំខែ្មរក្រហម មានទំនាស់ផៃ្ទក្នុងធ្វើ ឱ្យកម្លាំងបែកបាក់អស់ ចុងក្រោយប្រធានកងពលជាច្រើនបានធ្វើ សមាហរណ៍កម្មជាមួយរដ្ឋា ភិបាល ទើបប្រជាជនរស់នៅ បានសុខសប្បាយ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”