Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0126
OMI0126
ឈ្មោះ :
កែម នឹម
Last Name :
Kem Nim
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦២ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
ថ្នាក់លើ :
តាម៉ុក ,សោម
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១២៦២០១២០៤២០,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កែម នឹម ភេទស្រី អាយុ៦២ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
កែម នឹម ភេទប្រុស អាយុ៦២ឆ្នាំ ក្រៅប្រវត្ដិរូប។ នឹម មានប្ដី ឈ្មោះ សុជាតិ មាន៣នាក់ប្រុស២ស្រី១ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ នឹម មានឪពុកឈ្មោះ ឪពុកឈ្មោះ សំ ម្ដាយ ឈ្មោះ ណេ។ មានបងប្អូនបង្កើត៦នាក់ មានស្រុកកំណើតនៅ ភូមិពៃ្រឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្ដកំពត។ នឹម ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី២ឪចាស់ឱ នៅ សាលាវិទ្យាល័យតានី ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម មានបាតុកម្មប្រឆាំងនិង របបលោកលន់ នល់។ នឹម បានត្រឡប់មកស្រុកកំណើតវិញ នៅភូមិពៃ្រឈើ ទាលជួបជុំឪពុកម្ដាយបងប្អូន។ នៅក្នុងឆ្នាំ១៩៧០ ឃើញមានទាហានយួនធីវគី ទាហានលន់ នល់ និងទាហាន យួនយៀកកុងជួយខាងខែ្មរក្រហម ធ្វើឱ្យសង្គ្រាម ចាប់កើតមានឡើងនិងមានតំបន់មួយចំនួនត្រូវបែងបែកគ្នា មានតំបន់ចលនាខែ្មរក្រហមចូលមកនៅក្នុងភូមិបានមួយចំនួន ខាងទាហានលន់ នល់ មានបន្ទាយនៅតាមទីប្រជុំ ជន។ សង្គ្រាមបានផ្ទុះឡើងធ្វើឱ្យប្រជាជនរស់នៅយ៉ាងវេទនាដោយ
សារខាងទាហានលន់ នល់ មានយន្ដហោះ ទម្លាក់គ្រាប់បែកចូល ក្នុងភូមិនិងតាមពៃ្រមួយចំនួន។ នៅឆ្នាំ១៩៧១ នឹម បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរ ក្រហមធ្វើជាគ្រូបង្រៀនកេ្មងៗនៅក្នុង ពៃ្រ។ នៅឆ្នាំ១៩៧២ នឹម បានស្ម័គ្រចិត្ដចូលធ្វើយោធាខែ្មរ ក្រហមវិញ កាន់កាំភ្លើងវាយជាមួយទាហានលន់ នល់ នៅក្នុងភូមិ ភាគនិរតី តំបន់១៣ មានឈ្មោះ សោម ជាប្រធាន គណៈភូមិភាគ និរតីឈ្មោះ តាម៉ុក។ នៅឆ្នាំ១៩៧៤ នឹម បានផ្លាស់មកកាន់ តេអូវិញ ដើម្បីផ្ដល់ពត៌មាន សម្រាប់ឱ្យខាងកងពលវាយចូល តំបន់ខ្មាំង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច នឹម ត្រូវបានអង្គការចាត់តាំងឱ្យមកធ្វើជាពេទ្យតំបន់ ១៣វិញ មានឋានៈជាប្រធានក្រុម។ នៅឆ្នាំ១៩៧៧ មានប្រជាជនមួយ ចំនួនមានជំងឺហើមផង គ្រុនផង កេ្ដា រាគរុះមកស្លាប់ជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៧ នឹម បានរៀបការប្ដីធ្វើជាយោធានៅភ្នំពេញ ពេលរៀបការ ហើយនឹម បានមកតាមប្ដីនៅភ្នំពេញ និងបានចូលធ្វើ ការងារនៅក្នុងក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ១៩៧៩ ចាញ់ សង្គ្រាមវៀតណាម នឹម បែកប្ដីចូលពៃ្រជាមួយកម្មា ភិបាលខែ្មរ ក្រហមជាច្រើនទៀត ពេលរត់តាមផ្លូវស្លាប់កូនប្រុស១និងក្មួយ១ ចោលនៅក្នុងពៃ្រ។ ជាងមួយខែ ក្រោយមក នឹម បានរត់ទៅ ដល់ព្រំដែនខែ្មរថៃ រស់នៅជំរំ។ នៅឆ្នាំ១៩៨១ ទៅរស់នៅ ១០០៣ បានជួបប្ដី វិញបន្ទាប់ រស់នៅជាមួយក្រុមចលនា ខែ្មរក្រហមនៅតំបន់អន្លង់វែង ក្រោមការគ្រប់គ្រងរបស់តាម៉ុក។ សង្គ្រាម ក្រោយឆ្នាំ១៩៧៩ ប្រឆាំងនិងវត្ដមានកងព័ទវៀតណាម និងទាហានរដ្ឋាភិបាលភ្នំពេញ ធ្វើឱ្យមនុស្សស្លាប់ជាបន្ដ រហូតដល់ ឆ្នាំ១៩៩៣ ឈប់បាញ់គ្នាជាបណេ្ដាះអាន្នដោយមានការបោះ ឆ្នោតរៀបចំដោយអង្គការសហប្រជា ជាតិ តែក្រុមចលនាខែ្មរ ក្រហមមិនបានចូលរួមបោះឆ្នោតធ្វើឱ្យសង្គ្រាមកើតមានបន្ដទៀត
រហូតដល់ឆ្នាំ១៩៩៩ បានក្រុមចលនាខែ្មរក្រហម ព្រមចុះចូលជា មួយរដ្ឋាផិបាលភ្នំពេញ បានប្រទេសជាតិមានសុខសន្ដិភាព។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា