Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0127
Name :
ឈ្មោះ :
ណុប សុភា
Last Name :
នាមត្រកូល :
Nop Sophea
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៧ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកុមារ តំបន់៣៥។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥»ស្រុកគងពិសី
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កុមារ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១២៧២០១២០៤២០,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ណុប សុភាព ភេទស្រី អាយុ៤៧ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ណុប សុភា ភេទស្រី អាយុ៤៧ឆ្នាំ ក្រៅប្រវត្ដិរូប។ សុភា មានប្ដីឈ្មោះ ផាន មានកូនចំនួន៤នាក់ស្រី២ ប្រុស២ សព្វថៃ្ងរស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុភា មានបងប្អូន បង្កើតចំនួន៥នាក់ មានស្រុកកំណើតនៅភូមិស្វាយធំ ឃុំខ្ពបរុន ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ សុភា នៅតូច កើតមកធំពេញវ័យចូលរៀន ទទួលប្រទេសជាតកើតមានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែក រស់នៅជាមួយ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យរស់នៅក្នុងអង្គភាព កុមារ ពេលព្រឹកដើររើសអាចម៌គោយកទៅធ្វើជី មានកុមារជា ច្រើនរស់នៅបែកពីឪពុកម្ដាយ មានអ្នកគ្រូដឹកនាំ ធ្វើការងារ ហើយមានពេលថៃ្ងត្រង់រៀនសូត្របានបន្ដិចបន្ដួចមិនចេះទេ នៅក្នុងតំបន់៣៥ ភូមិភាគនិរតី។ នៅក្នុង របបបីឆ្នាំ ធ្វើការងារច្រើនជាងរៀនសូត្រ ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់ និងគ្មានសម្លៀកបំពាក់សមរម្យ មានតែសេ្លÃៈកខ្មៅទាំងអស់គ្នា។ នៅឆ្នាំ១៩៧៩ សុភា បានរត់ចេញពីស្រុកកំណើតជាមួយឪពុក ម្ដាយនិងបងប្អូន បង្កើត មកដល់ក្នុងពៃ្រមានមនុស្សច្រើនពេក ខ្លះដេកស្លាប់និងគ្មានអាហារគ្រប់គ្រាន់ ណាមួយកងទ័ពយួនដេញ ផង ធ្វើឱ្យបែកបាកឪពុកម្ដាយ រត់ទៅជាមួយបងរហូតដល់ប្រទេសថៃ រស់នៅក្នុងជំរំមួយរយៈរហូតដល់ឆ្នាំ១៩ ៨២ បានមករស់ នៅក្នុងជំរំ១០០៣វិញ បានជួបតាម៉ុក ពេលនោះប្រាប់ថាម៉ុក ថា ជាកូនកំព្រា រួចហើយ បានចូលរៀនអក្សរខែ្មររហូតដល់ឆ្នាំ១៩៨៤ បានចូលធ្វើពេទ្យយោធាដើម្បីជួយព្យាបាលប្រជាជននិងព្យាបាល របួសឱ្យយោធាខែ្មរក្រហមមកពីសមរភូមិមុខ ប្រធានមន្ទីរពេទ្យ ឈ្មោះ ជួន ជឿន។ នៅក្នុងតំបន់អន្លង់វែងជា កងពលខែ្មរក្រហម ជាច្រើនកងពល នៅក្រោមគ្រប់គ្រងរបស់តាម៉ុក ទាំងអស់។ នៅពេលធ្វើសង្គ្រាមប្រឆាំងនិង វត្ដមានកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលភ្នំពេញ ខាងកម្លាំងចលនាខែ្មរក្រហមបាន ទទួលជំនួយពីប្រទេសចិន ទាំងស្រុង។ នៅឆ្នាំ១៩៨៧ សុភា មានប្ដីយោធាដល់ឆ្នាំ១៩៨៩ កម្លាំងកងទ័ពវៀតណាមដកចេញ ទៅវិញ បានតាម៉ុក រៀបចំធ្វើផ្លូវចុះពីលើភ្នំដងរែក ដឹកនាំប្រជា ជនឱ្យចុះមករស់នៅខាងក្រោមវិញ ងាយស្រួលប្រកប មុខរបរ ធ្វើស្រែចម្ការ ព្រោះប្រទេសចិនលែងផ្ដល់ជំនួយ។ នៅឆ្នាំ១៩៩៦ ឃើញមានវត្ដមានដឹកនាំធំៗដូចជា លោកប៉ុល ពត ខៀវ សំផន នួន ជា មករស់នៅតំបន់អន្លង់វែងជាមួយតាម៉ុក ដែរ។ នៅឆ្នាំ១៩ ៩៨៩៩ កម្លាំងចលនាខែ្មរក្រហម បានធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាល ទើបប្រទេសជាតិលែងមានសង្គ្រាម ហើយ មានសំណាងល្អបានជួបឪពុកម្ដាយឡើងវិញ បន្ទាប់ពីសមា ហរណ៍កម្ម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា