Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0128
OMI0128
ឈ្មោះ :
ណុប សុជាតិ
Last Name :
Nop SoCheat
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពកងពលមជ្ឈិម២០៧។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
តាញ៉ ,តាវិន ,តាម៉ុក។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១២៨២០១២០៤២០,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ណុប សុជាតិ ភេទ ប្រុស ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ណុប សុជាតិ ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ សុជាតិ មានប្រពន្ធឈ្មោះ នីម មានកូនសព្វថៃ្ង ប្រកបមុនរបរធ្វើស្រែចម្ការ និងមានកាងារជាមន្រ្ដីរាជការនៅសាលាស្រុកអន្លង់វែង រស់នៅភូមិអភិវឌ្ឍន៍ ឃុំ អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុជាតិ មានស្រុកកំណើតនៅភូមិប្រក់សៀម ឃុំពពេល ស្រុកត្រាំកក់ ខេត្ដតា កែវ។ សុជាតិ ធ្លាប់រៀនសូត្របានដល់ថ្នាក់ទី១ឪចាស់ឱ នៅសាលាវិទ្យាល័យកំពត ធ្លាប់រៀនពូកែជិតបាន ប្រឡង បាក់ឌុបហើយទទួលប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ សុជាតិ បានត្រឡប់មកដល់ស្រុកកំណើតវិញ ឃើញប្រជាជននាំ គ្នាបាតុកម្មប្រឆាំងនិងរបបលោកលន់ នល់ ពេលនោះឃើញថា ប្រជាជនរាប់សិបនាក់ត្រូវបានទាហានលន់ នល់ បាញ់សម្លាប់ ចោលពេញថ្នល់ជាតិសុទ្ធតែ ឈាម តែកម្លាំងតស៊ូបាតុកម្មមើល ទៅមិនបានសមេ្រចក៏នាំគ្នាត្រឡប់មកស្រុកកំណើតវិញ នាំគ្នាចូលរួមជាមួយ ក្រុមចលនាខែ្មរក្រហម ស្របពេលសមេ្ដច សីហនុ ប្រកាសឱ្យចូលពៃ្រម៉ាគីផង។ នៅឆ្នាំ១៩៧០ សុជាតិ បាន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសារ សុជាតិ ជាអ្នកចេះដឹង អង្គការចាត់តាំងឱ្យនៅខាងធ្វើឯកសារ នៅសាលា ស្រុកក្នុងតំបន់១៣ ភូមិភាគនិរតី។ កាលនោះមានតាសោម ជាគណៈតំបន់ មានមាស មុត មានតា ផែន ជាគណៈស្រុក មានតាម៉ុក ជាគណៈភូមិភាគ តែនៅក្នុងសម័យសង្គ្រាមមិនទាន់កាន់កាប់ ច្បាស់លាស់ទេ តែ មានរៀបចំជារចនាសម្ព័ន្ធ។ កាលនោះសង្គ្រាម បានចាប់កើតមានឡើងជាមួយរបបសាធារណរដ្ឋលោកលន់ នល់ ធ្វើឱ្យជីវិតមនុស្សស្លាប់ជារៀងរាល់ថៃ្ង ណាមួយខាងទាហានលន់ នល់ មានយន្ដហោះមកទម្លាក់គ្រាប់បែកថែម ទៀត តែកម្លាំង ប្រជាជននិងកម្លាំងចលនាខែ្មរក្រហមជឿលើសមេ្ដចសីហនុ គ្មានតក់ស្លុតភ័យខ្លាចបន្ដិចទេ។ កម្លាំងចលនាជាកម្លាំងដែលមានទឹក ចិត្ដក្លាហានវាយដណ្ដើររបបលោកលន់ នល់ បាននៅថៃ្ងទី១៧មេសា ឆ្នាំ១៩ ៧៥។ សុជាតិ ក្រោយសង្គ្រាមឆ្នាំ១៩៧៥ អង្គការបាន បញ្ជូនទៅការពារព្រំដែនវៀតណាម ខាងស្រុកគិរីវង្ស ទៅដល់មុន ដំបូងមានទំនាក់ទំនងល្អជាមួយទាហានវៀតណាមធម្មតា ពេលអត់ មានសង្គ្រាមយោធាខែ្មរក្រហមនាំ គ្នាធ្វើស្រែចម្ការសម្រាប់អង្គភាព ពេលនោះ សុជាតិ មានឋានៈជាប្រធានវរសេនាតូចដឹកនាំកម្លាំង ៣០០នាក់។ នៅឆ្នាំ១៩៧៧ មានសង្គ្រាមជាមួយប្រទេសវៀត ណាមផង មានសង្គ្រាមផៃ្ទក្នុងផង អង្គការថា ខាងភូមិភាគ បូព៌ាក្បត់ហើយ ខាងយោធារបស់លោកសោ ភឹម។ តាម៉ុក បានឱ្យ សុជាតិ ឡើងមកជាកងទ័ពមជ្ឈឹមវិញ ហើយបានបញ្ជូនទៅ ព្រំដែនខាងខេត្ដកំពង់ចាម ប្រធានកងពល២០៧ ឈ្មោះញ៉ ឈ្មោះ វិន ដឹកនាំកម្លាំងវាយ ជាមួយយោធាខែ្មរក្រហមខាងភូមិភាគ បូព៌ារត់ខ្ចាត់ខ្ចាយអស់ នៅសល់ស្រាវជ្រាវចាប់ដាក់គុកទាំងអស់។ នៅឆ្នាំ ១៩៧៨ សង្គ្រាមជាមួយប្រទេសវៀតណាមកាន់តែខ្លាំង ឡើង រហូតដល់ឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម តែម្ដង កម្លាំងយោធានាំគ្នារត់សំដៅភាគខាងលិចប្រទេស ស្លាប់ខ្លះ រស់ខ្លះទំរាំដល់ព្រំដែនថសៃ្លាប់និងរត់បែកគ្នា សេ្ទីរអស់។ នៅឆ្នាំ១៩៨០ សុជាតិ បានឡើងមកដល់ច្រក៨០០ ជួបលោកសុន សេន បន្ទាប់មកទៀតបាន មកដល់១០០៣ ជាមួយសុន សេន និងក្រុមចលនាខែ្មរក្រហមជាមួយតាម៉ុក បានបង្កើតចេញជាច្រើនកងពល ធ្វើសង្គ្រាមប្រឆាំងជាមួយកងទ័ព វៀតណាមនិងកងទ័ពរដ្ឋាភិបាល។ កម្លាំងចលនាខែ្មរក្រហមបានទទួល ជំនួយពី ប្រទេសចិន ដើម្បីធ្វើសង្គ្រាម។ នៅឆ្នាំ១៩៩០ សង្គ្រាមរៀងស្ងាប់បនិ្ដចទៅវិញ ព្រោះមានការចរចារនៅទី ក្រុងប៉ារីសចង់ឱ្យប្រទេសមានសន្ដិសន្ដិភាព ពេលនោះតាម៉ុក គាត់យកចិត្ដទុកដាក់ធ្វើផ្លូវចុះពីលើភ្នំដងរែក ធ្វើសា លារៀន ធ្វើមន្ទីរពេទ្យសម្រាប់ជួយព្យាបាលប្រជាជន ធ្វើស្ពាន ធ្វើផ្លូវ បង្កើតភូមិឃុំបានជាច្រើនកនែ្លង។ នៅឆ្នាំ១៩៩២ សុជាតិ រួមជាមួយក្រុមចលនាខែ្មរក្រហមជាច្រើន មានលោកយឹម ផាន់ ណា លោកយឹម ពឹម ត្រូវបានតាម៉ុក ចាត់តាំងឱ្យមកជួបជាមួយកម្លាំង អង្គការសហប្រជាជាតិមានឪអ៊ុនតាក់ឱ ទាំងកម្លាំងរដ្ឋាភិ បាលភ្នំពេញ នៅខេត្ដសៀមរាប។ ពេលមកឃើញខេត្ដសៀមរាប មើល ទៅសប្បាយមានលុយដុល្លាយចាយ មានកនែ្លងហូបចុកឆ្ងាញ់ មេកងពលមួយចំនួនធំលែងចង់ធ្វើសង្គ្រាមទៀតហើយ តែមិនទាន់ហ៊ានជាមួយតាម៉ុក តែមានគំនិតរួចទៅហើយ។ ក្រោយមកទៀតមិនដឹងជាយ៉ាងម៉េច ក្រុមចលនាខែ្មរក្រហម ធំៗនៅតំបន់អន្លង់វែង មានតាម៉ុក តាម៉ុល ពត តានួន ជា តាខៀវ សំផន លែងឱ្យមានការចរចារជាមួយអ៊ុនតាក់ និងលែងចូលរួម បោះឆ្នោតទៀត។ ក្រោយបោះឆ្នោត មានសង្គ្រាមទៀត ហើយនៅឆ្នាំ១៩៩៧ ក្រុមចលនាខែ្មរក្រហមលែង ទុក្ខចិត្ដគ្នា រហូតដល់មានការបែកបាកគ្នានៅឆ្នាំ១៩៩៨៩៩ មេកងពល សេ្ទីរទាំងអស់នាំគ្នាធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាល ភ្នំពេញតែម្ដង ធ្វើឱ្យប្រជាជនរស់នៅតំបន់អន្លង់វែងលែង ភ័យព្រួយរឿងសង្គ្រាម អាចធ្វើ ដំណើរទៅ លេងស្រុក កំណើតវិញដោយសេរី។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា