Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0137
OMI0137
ឈ្មោះ :
ចាន់ សាង
Last Name :
Chann Sang
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
និរសាតំបន់៤៣
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣»
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
និរសា
ថ្នាក់លើ :
កែ ពក,តាអាន,តាចន,តាស៊ីន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១៣៧២០១២០៤២១,ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តអន្លង់វែង។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ ចាន់ សាង ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ចាន់ សាង ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ សាង មាន ប្រពន្ធឈ្មោះ ផាន មានកូនចំនួន៤នាក់ស្រី២ ប្រុស២ ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សាង មានឪពុកឈ្មោះ អឹម ម្ដាយឈ្មោះ ទឹម។ សាង មានបងប្អូន៨នាក់ប្រុស៤ស្រី៤ មានស្រុកកំណើតនៅ ភូមិតាយឹង ឃុំអង្គខ្នុរ ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ សាង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋម សិក្សាវត្ដចេ្រស។ ឈប់រៀនដោយសារកើតមានសង្គ្រាម មានរដ្ឋប្រហារឆ្នាំ១៩៧០ មកនៅ ផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ សាង មានបងប្អូនបង្កើត២នាក់ស្លាប់ដោយ សារមានយន្ដហោះមកទម្លាក់ គ្រាប់បែកបាក់ផ្ទះស្លាប់នៅក្នុង ឆ្នាំ១៩៧៣ មានឈ្មោះ ចាន់ អៀង និងចាន់ ចន។ នៅក្នុង ឆ្នាំ១៩៧៣ ហ្នឹង ដែរ សាង បានស្ម័គ្រចិត្ដចូលបម្រើចលនាបដិវត្ដ នៅក្នុងកងចល័តនារី មិនបានចេញទៅសមរភូមិវាយជាមួយ ទាហានលន់ នល់ ទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យមកធ្វើការ ងារនៅក្នុងខេត្ដ កំពង់ធំ នៅក្នុងតំបន់៤៣ ធ្វើជានិរសាឱ្យឈ្មោះ នី ប្រធានកងចល័ត តំបន់ កាលនោះមានឈ្មោះ តាចន ជាគណៈតំបន់ បន្ទាប់អង្គការ បានចាប់ខ្លួនតាចន បាត់ទៅ។ សាង នៅតំបន់៤៣ បានធ្វើការងារ នៅក្នុង កងចល័តលើទំនប់៣០កញ្ញា ទំនប់៦មករា ទំនប់១មករា មានកម្លាំងយុវជនយុវនារីរាប់ពាន់នាក់មកគ្រប់ស្រុក ក្នុងខេត្ដ កំពង់ធំ មិនសូវមានអាហារហូបចុកគ្រប់គ្រាន់ទេ។ កាលនោះមាន តាអាន ជាអ្នកមើលការខុសត្រូវលើ ទំនប់ទាំងនោះ ជាគណៈកម្មការ ត្រួតពិនិត្យទំនប់ល្អឬមិនល្អមានគុណភាពឬគ្មានគុណភាព។ នៅភូមិភាគកណ្ដាល តាពក ជាគណៈភូមិភាគ តាស៊ីន គណៈតំបន់ តាអាន កាន់ខាងទំនប់។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាល ថ្នាក់តំបន់ថ្នាក់ស្រុកមួយចំនួនអង្គការចាប់ខ្លួនយកទៅបាត់អស់។ នៅឆ្នាំ១៩៧៩ សាង និងកម្មាភិបាលមួយ ចំនួនផេ្សងទៀតនាំគ្នា រត់ចូលពៃ្រនិងរត់បែកគ្នាខ្លះដូចជាឈ្មោះ កែវ ឈ្មោះនី មិនដឹង ជាទៅដល់ទីណា។ សាង បានទៅដល់ជាយដែនថៃ និងចូលទៅ រស់នៅក្នុងជំរំទឹកដីថបៃន្ដទៀត។ នៅឆ្នាំ១៩៨០ បានមក ដល់ភ្នំដងរែក បានជួបតាអាន ជួបកែ ពក ជួបតាប៉ូត និងបានរស់នៅជាមួយតាម៉ុក បន្ដធ្វើសង្គ្រាមប្រឆាំងជាមួយ កងទ័ពយួន និងកងទ័ពរដ្ឋាភិបាលខាងក្នុង ក្រុមចលនាខែ្មរក្រហម មានជំនួយពីប្រទេសចិន។ សាង ជានារី អង្គការចាត់តាំង ឱ្យធ្វើក្នុងក្រុមដឹកជញ្ជូនស្បៀងនិងគ្រាប់រំសេវយកទៅយុវ ជននៅក្នុងសមរភូមិមុខ បើចាស់នៅសមរភូមិក្រោយ ជួយបិតចំរូង។ នៅឆ្នាំ១៩៨៦ សាង បានរៀបការជា មួយប្ដីជាយោធាខែ្មរក្រហម ព្រោះមិនចង់ជញ្ជូនគ្រាប់ ទៅសមរភូមិមុខ បើកម្លាំងយុវជនទោះមានប្រពន្ធហើយក៏ចុះ ទៅសមរភូមិមុខដដែល។ ចាប់តាំងពីឆ្នាំ១៩៩០ ប្រជាជននិង គ្រួសារកងទ័ពនាំគ្នាចុះមកពីលើភ្នំវិញ ដើម្បីងាយស្រួលធ្វើស្រែ ចម្ការចឹញ្ចឹមជីវិត ព្រោះតាម៉ុក លែងសូវមានរបបអាហារបើកឱ្យ ព្រោះប្រទេសចិនបានផ្ដាច់ជំនួយលែងឱ្យក្រុមខែ្មរក្រហម។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមាហរណ៍ កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជនរស់នៅតំបន់អន្លង់ វែង មានសុខសន្ដិភាពលែងមានសង្គ្រាម។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា