PROMOTING ACCOUNTABILITY
Roeun Rem
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0131
OMI0131
|
|
ឈ្មោះ :
|
រឿន រ៉ែម
|
|
Last Name :
|
Roeun Rem
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរកម្មាភិបាលតំបន់១០៦ ខេត្ដសៀមរាប។
|
|
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«១០៦»សៀមរាប
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
អ្នកដាំបាយឱ្យគណៈតំបន់
|
|
ថ្នាក់លើ :
|
រិន
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១៣១២០១២០៤២១,ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ រៀន រ៉ែម ភេទស្រី អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
រឿន រ៉ែម ភេទស្រី អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉ែម មានប្ដីឈ្មោះ ជួន សៅ អាយុ៥០ឆ្នាំ មានកូន៣នាក់ ប្រកបមុខ របរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិថ្នល់បំបែក ឃុំអន្លងវែង ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ រ៉ែម មានឪពុកឈ្មោះ នូ ធិន ម្ដាយឈ្មោះ សំ ទន់ មានបងប្អូន៩នាក់ ស្លាប់២នាក់មានស្រុក កំណើតនៅភូមិពៃ្រខ្ជាយ ឃុំស្នាយអព្ជាិត ស្រុកជំគីរី ខេត្ដកំពត។ រ៉ែម រៀន សូត្រត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារ កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ប្រទេសជាតិកើត មាន សង្គ្រាមក៏មកជួយធ្វើការងារស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧៣ ស្ម្រ័គចិត្ដចូលបដិវត្ដ មុន ដំបូងចូលធ្វើជានិរសា ឃុំស្នាយអញ្ជិត។ នៅឆ្នាំ១៩៧៥ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការ ចាត់តាំងឱ្យមកធ្វើការនៅសាលា ស្រុកឈូកនៅផ្នែកសេដ្ឋកិច្ច។ នៅឆ្នាំ១៩៧៨ តាម៉ុក ចាត់តាំងឱ្យមក ខេត្ដសៀមរាបដាំបាយឱ្យគណៈតំបន់ឈ្មោះរិន។ រ៉ែម បានដឹងថា ជំនាន់ខែ្មរក្រហមមានការចាប់ មនុស្សមែន តែមិនបានឃើញផ្ទាល់ភ្នែកទេ។ នៅឆ្នាំ១៩៧៩ កងទ័ព វៀតណាមចូលមកដល់ប្រទេស កម្ពុជា មិនបានរត់ទៅស្រុក កំណើតវិញ ព្រោះខ្លាចកងទ័ពវៀតណាមចាប់យកទៅសម្លាប់ ចោល។ រ៉ែម បានរត់ទៅជាយដែនថៃជាមួយកម្មាភិបាលខែ្មរក្រហម និងប្រជាជនមួយចំនួនចូលពៃ្ររហូតមក ដល់ភ្នំដង រែក។ រ៉ែម បានក្លាយជានារីដឹកជញ្ជូនដល់ឆ្នាំ១៩៨០ រៀបការហើយក៏នៅ សមរភូមិ ក្រោយវិញ ជួយបិតចំរូង រីឯប្ដីទៅសមរភូមិមុខដដែល។ នៅឆ្នាំ១៩៨៩ តាម៉ុក បានឈូសភ្នំដង រែក ចុះមក ក្រោយដើម្បី កាប់ឈើលក់ឱ្យថនៃិងនាំប្រជាជនមករស់នៅខាងក្រោមវិញ បានបង្កើតភូមិបានមួយចំនួននៅស្រុកអន្លង់វែង។ នៅឆ្នាំ១៩៩៣ ខាងខែ្មរក្រហមអន្លង់វែងមិនបានចូលរួមបោះឆ្នោតទេ ដល់ ក្រោយបោះឆ្នោតប្រហែលជាឆ្នាំ១៩៩៥ ខាងរដ្ឋាភិបាល វ៉ៃសម្រុកខ្លាំងចូលតំបន់ស្រុកអន្លង់វែង ពេលនោះប្រជាជន នាំគ្នារត់ឡើងភ្នំបន្ដទៀត ខ្លះចូលទៅរស់នៅជំរំអូរត្រាវវិញ ខ្លះនៅលើភ្នំ ជាមួយ តាម៉ុក។ កាលនោះមាន តាប៉ុល ពត តានួន ជា តាខៀវ សំផន រស់នៅទីនោះដែរ។ នៅឆ្នាំ១៩ ៩៨ ខាងខែ្មរក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជននាំគ្នាមករស់នៅ ខាងក្រោម វិញ ហើយបានទៅរស់នៅតាមភូមិផេ្សងៗគ្នាដល់សព្វថៃ្ងនេះ ប្រជាជនដែលរស់នៅស្រុកអន្លង់វែង លែងចង់បានសង្គ្រាម ទៀតហើយ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”