PROMOTING ACCOUNTABILITY
Leng Pheng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0134
OMI0134
|
|
ឈ្មោះ :
|
ឡេង ផេង
|
|
Last Name :
|
Leng Pheng
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦២ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៨០១ ខេត្ដរតនគិរី។
|
|
តំបន់ DK 75-79 :
|
ភូមិភាគឥសាន«១០៦»
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
សូរ សារឿន
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១៣៤២០១២០៤២១,ភូមិថ្នល់បែក ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឌីខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឡេង ផេង ភេទប្រុស អាយុ៦២ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឡេង ផេង ភេទប្រុស អាយុ៦២ឆ្នាំ ក្រៅប្រវត្ដិរូប។ ផេង មានប្រពន្ធមានកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅ ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផេង មានឪពុកឈ្មោះ ឡេង ម្ដាយឈ្មោះ សន។ ផេង មានបងប្អូន២នាក់ មានស្រុកកំណើតនៅភូមិពៃ្រមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្ដ កំពង់ស្ពឺ។ ផេង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់៩ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃគង់នៅវត្ដពៃ្រមិច បាន បួនវស្សាសឹកមកវិញនៅឆ្នាំ១៩៦៩។ ពេលសឹកហើយមក នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ រហូតដល់ឆ្នាំ ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់ បែកធ្វើឱ្យប្រជាជនរងគ្រោះ ឆេះផ្ទះសំបែង មានរបួសស្លាប់ រកពេលវេលាដើរកស៊ីមិន បានហើយមិនសូវហ៊ានចុះ ទៅធ្វើស្រែចម្ការ ណាមួយយោធា ខែ្មរក្រហម ចូលមកដល់ក្នុងភូមិដើម្បីត្រៀមប្រយុទ្ធជាមួយ ទាហានលោកលន់ នល់ ខាងទាហានលន់ នល់ ផ្លោងចូលភូមិជា ញឹកញាប់ធ្វើឱ្យប្រជាជនមានចិត្ដកេ្ដៅក្រហាយនិងសង្គ្រាម។ នៅឆ្នាំ ១៩៧៣ ឪពុកម្ដាយបានឱ្យ ផេង មានប្រពន្ធ កាលនោះ មិនបានរៀបការស្រួលទេ ព្រោះប្រទេសជាតិកំពង់តែ មានសង្គ្រាម។ នៅឆ្នាំ១៩៧៤ ផេង ក៏បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហម តាមរយៈឈ្មោះ សាវ ជាមិត្ដភក្ដិនាំចូល ដំបូងនៅក្នុងតំបន់១៥គណៈតំបន់ឈ្មោះ ចេង អន។ បន្ទាប់មកទៀត ផេង បានចូលធ្វើជា យោធាភូមិភាគពិសេស នៅក្នុងកងពល១៤ ប្រធានកងពលឈ្មោះ សូរ សារឿន។ ផេង បានចូលសមរភូមិ វាយប្រយុទ្ធជាមួយទាហានលោកលន់ នល់ នៅតាមផ្លូវជាតិលេខ៥ផងតាមផ្លូវជាតិលេខ៤ផង មកដល់ចំណុច ជិតព្រលានយន្ដហោះពោធិចិនតុងក៏ត្រូវរបួសមកដេកសម្រាកនៅសមរភូមិក្រោយវិញ កាលនោះមានវិជ្ជបណ្គិត ជួន ជឿន ជាអ្នកវះកាត់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ផេង ត្រូវបានអង្គការឱ្យ មកភ្នំពេញ នៅម្ដុំផ្សារថ្មី ពេលនោះប្រជាជនចេញអស់ហើយ ស្ងាត់ឈឹង ព្រលឹមឡើងយោធា ខែ្មរក្រហមបាន កាន់អំបោសដើរបោសសម្អាតផ្ទះសំបែង។ បន្ទាប់មកទៀត អង្គការឱ្យយោធាមួយចំនួនធំធ្វើស្រែចម្ការនៅតាម ជាយៗក្រុងភ្នំពេញ ដូចជាបឹងសំយាប នៅម្ដុំកប់ស្រូវជាដើម។ នៅឆ្នាំ១៩៧៦ ផេង ត្រូវបានអង្គការបញ្ជូន ទៅខេត្ដរតនគិរី ដើម្បីការពារព្រំដែន នៅក្នុងកងពល៨០១ប្រធានកងពលឈ្មោះ សូរ សារឿន។ នៅឆ្នាំ១៩ ៧៧ បានដឹងថា តាចេង អន អង្គការចាប់ខ្លួនរួមតាំងកុយ ធួន និងកម្មាភិបាលជាច្រើនផេ្សង ទៀត។ នៅឆ្នាំ ១៩៧៨ សង្គ្រាមបានកើតឡើងជាមួយប្រទេស វៀតណាម ធ្វើឱ្យយោធាខែ្មរក្រហមនៅតាមព្រំដែនមិនអាចទប់ ទល់ជាមួយទាហានយួនបានក៏នាំគ្នារត់ចូលពៃ្រនៅឆ្នាំ១៩៧៩។ ផេង មិនបានរត់សំដៅស្រុកកំណើតទេ រត់ចូល ពៃ្រចុះឡើងទៅ ដល់ព្រំដែនថៃ ទៅដល់ប្រទេសថរសៃ់នៅជំរំអូរត្រាវ នៅច្រក១០០២១០០៣ បន្ទាប់មក ទៀតមករស់នៅជា មួយតាម៉ុក ធ្វើសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ពវៀតណាម។ កម្លាំងចលនាខែ្មរក្រហម តាម៉ុក បានទទួលជំនួយពីប្រទេសចិន ដើម្បីធ្វើសង្គ្រាម។ នៅឆ្នាំ១៩៨៩ កម្លាំងកងទ័ពវៀតណាមដក ទៅ ប្រទេសវាវិញ ពេលនោះសង្គ្រាមបានថបថយបន្ដិច។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះមកពីលើភ្នំដឹកនាំ ប្រជាជនឱ្យមករស់នៅខាងក្រោយវិញ ដើម្បីងាយស្រួលធ្វើស្រែ ចម្ការនិងបានបង្កើតភូមិឃុំបានជាច្រើនកសាង ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យជាដើម។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោតរៀបចំដោយអង្គការសហប្រជា ជាតិ តែខាងកម្លាំងចលនាខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោតធ្វើឱ្យសង្គ្រាមនៅបន្ដកើតមានឡើងរហូតដល់ឆ្នាំ ១៩៩៩ ទើបតំបន់ចុងក្រោយអន្លង់វែង មានសុខសន្ដិភាពមកដល់សព្វ ថៃ្ងនេះ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល ដូចជាលោក ចេង អន លោកកុយ ធួន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”