Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0139
OMI0139
ឈ្មោះ :
ស៊ឹម លន
Last Name :
Sim
First Name :
Lorn
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកងចល័តស្រុក សូត្រនិគម
តំបន់ DK 75-79 :
តំបន់ស្វយ័ត«១០៦» ខេត្ដសៀមរាប
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១៣៩២០១២០៤២១,ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ស៊ឹម លន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ស៊ឹម លន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ លន មានប្រពន្ធឈ្មោះ ជី មានកូនចំនួន៥នាក់ស្រី៣ ប្រុស២ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ លន មានឪពុកឈ្មោះ លន់ ម្ដាយឈ្មោះ ភ្លើន មានស្រុកកំណើតនៅភូមិជាំ ឃុំច័ន្ទស ស្រុកសូត្រនិគម ខេត្ដ សៀមរាប។ លន ធ្លាប់រៀនបាន ត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើត មានសង្គ្រាម មានក្រុមចលនាខែ្មរក្រហមផង មានកម្លាំង រដ្ឋាភិបាលលោកលន់ នល់ ផង បាញ់ផ្លោងដាក់គ្នាធ្វើឱ្យប្រជាជនរង គ្រោះ។ កាលនោះ លន នៅតូចមិនបានចូលរួមក្នុងចលនាខែ្មរ ក្រហមទេ រស់នៅជាមួយឪពុកម្ដាយធ្វើស្រែ ចម្ការ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងអង្គភាព កុមារដើរកាប់ ដើមទន្រ្ទានខែត្រយកទៅធ្វើជីដាក់ស្រែ ហូបបាយរួមនៅ តាមសហករណ៍។ នៅឆ្នាំ១៩៧៦ លន មានអាយុប្រហែល ជា១៦ឆ្នាំ អង្គការដកចេញពីអង្គភាពកុមារឱ្យទៅធ្វើការ ងារនៅក្នុងកងចល័តស្រុក លើកទំនប់ ជីកប្រឡាយជាកម្លាំងយុវជន យុវនារីមានចំនួន២០០ទៅ៣០០នាក់ នៅក្នុងស្រុកសូត្រនិគម គ្មានអាហារហូប ចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ លន មិនបានរត់ត្រឡប់ទៅស្រុកកំណើតវិញ ដោយសារ ចាញ់ឃោសនាគេថា កុំទៅផ្ទះប្រយ័ត្នយួនចូលមកទាន់ចាប់អារ កសម្លាប់ចោល ពេលនោះភ័យក៏រត់តាមគេតាមឯងរហូតមក ដល់ព្រំដែន ថៃ រស់នៅក្នុងជំរំ។ បន្ទាប់មកទៀតបានមករស់ នៅច្រក១០០៣ រួចហើយបានមកដល់លើភ្នំដងរែក ចូលរួម ធ្វើជាយោធាខែ្មរក្រហមប្រឆាំងនិងវត្ដមានកងទ័ពវៀតណាមនិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ នៅក្នុងតំបន់អន្លង់ វែងមាន កម្មាភិបាលជាន់ខ្ពស់ខែ្មរក្រហមជាច្រើនបានម្ដុំគ្នានៅទីនេះ តែនៅក្រោមការគ្រប់គ្រងរបស់តាម៉ុក ព្រោះតាម៉ុក ជាគណៈមេបញ្ជាការជាន់ខ្ពស់ ជាអ្នកបញ្ជាប្រធានកងពល ទាំងអស់នៅតំបន់អន្លង់វែង។ សង្គ្រាម បានបាញ់សម្លាប់គ្នា រហូតដល់ឆ្នាំ១៩៩៣ សម្រាកឈប់បាញ់គ្នាបានមួយរយៈពេលខ្លី ព្រោះមានការរៀបចំ បោះឆ្នោតដោយអង្គការសហប្រជាជាតិ។ លន ក៏ក្លាយជាជនពិការជើងដោយសារសង្គ្រាម អង្គការចាត់តាំង ឱ្យនៅសមរភូមិក្រោយជួយបិតចំរូងជាមួយក្រុមមីងៗ យើងមិនអាចទំនេរបាននៅពេលប្រទេសជាតិមានសង្គ្រាម ទេ។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងចលនាខែ្មរក្រហមធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិ មានសុខសន្ដិភាពលែង ភ័យរឿងសង្គ្រាម យើងអាចធ្វើដំណើរទៅលេងស្រុកកំណើត យើងអាចរកស៊ីតាមចិត្ដ រៀងៗខ្លួនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងមានផ្លូវមានសាលារៀន មានមន្ទីរពេទ្យ មានផ្សារ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា