Document thumbnail
Personal Info
ID: OMI0141
Name
ឈ្មោះ
Bou Khan
ប៊ូ ខន
Gender
f
ភេទ
ស្រី
Status
Alive
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០១៤១២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ប៊ូ ខន ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Join KR
1974????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៤????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពក្រសួងពាណិជ្ជកម្ម ខេត្ដសៀមរាប។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់ស្វយ័ត«១០៦»ខេត្ដសៀមរាប។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ប៊ូ ខន ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ខន មានប្ដីឈ្មោះ ម៉ា ណាត អាយុ៦០ឆ្នាំ មាន កូន៣នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកណ្ដាលក្រោម ឃុំអន្លងវែង ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ ខន មានឪពុកឈ្មោះ ប៊ូ ទន់ ម្ដាយឈ្មោះ យ៉ង ប៉ាច មានបងប្អូន៦ នាក់ មានស្រុកកំណើតនៅភូមិថ្មី ឃុំតាំង ក្រសាំង ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ ខន មិនបានរៀន សូត្រទេ ដោយសារឪពុកម្ដាយក្រ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេស ជាតិធ្លាក់ចូលទៅក្នុងសង្គ្រាម ក្រោយមកមានក្រុមចលនាខែ្មររំដោះជាតិនិងទាហាន លន់ នល់ ច្បាំងគ្នា មានយន្ដហោះទម្លាក់គ្រាប់បែករំខានដល់ការរស់នៅរបស់ ប្រជាជនរកស៊ីធ្វើស្រែចម្ការមិនបាន។ នៅឆ្នាំ ១៩៧៤ ខន ស្ម័គ្រចិត្ដចូលបដិវត្ដ ចូលដំបូងខាងសិល្បៈមានចំនួន២០នាក់ ប្រធានឈ្មោះ ចំរើន។ ក្រោយមកទៀតអង្គការចាត់តាំងឱ្យ នារីៗជួយសែង របួសនៅភូមិភាគបស្ចឹមប្រធានភូមិភាគ ឈ្មោះ សឿង។ សង្គ្រាមកើតឡើងរវាងយោធាខែ្មរក្រហមនិងទាហានលន់ នល់ សង្គ្រាមកាចសាហាវណាស់ ព្រោះនៅពេលទាហានលន់ នល់ ចាប់បានទាហានខែ្មរក្រហមគឺទាហានលន់ នល់ យកខ្សែពួរទាក់ក យោធាខែ្មរក្រហមអូសតាមឡានបន្ទាប់មកកាត់ក្បាលយោធាខែ្មរ ក្រហមដោតលើដើមត្នោត បើយោធា ខែ្មរក្រហមចាប់បានទាហាន លន់ នល់ វិញធ្វើបាបដូចគ្នា ដូចជាមិនមែនជនជាតិខ្លួនឯង។ នៅឆ្នាំ ១៩៧៥ ខែ្មរក្រហមបានទទួលជ័យជម្នះ អង្គការចាត់តាំងឱ្យ ទៅធ្វើការងារកងចល័តនៅពៃ្រនប់ ខាង កំពង់សោម។ នៅឆ្នាំ១៩៧៨ អង្គការចាត់តាំងឱ្យមកខេត្ដសៀមរាបមានចំនួន ១០០នាក់ ចូលខាង តម្បាញ មានម៉ាស៊ីនស្វ័យប្រវត្ដិមិនមែនត្បាញ ដទៃេ។ នៅឆ្នាំ១៩៧៩ រត់មកជាយដែនថៃ ព្រោះ ខ្លាចយួនសម្លាប់ ពេលរត់មកដល់ក្នុងពៃ្របានតែប៉ុន្មានខែប្ដីឈ្មោះ សេង ដែលអង្គការរៀបចំឱ្យក៏ ស្លាប់នៅក្នុងពៃ្រដោយសារមានជំងឺគ្រុន ចាញ់។ ក្រោយមករត់មកដល់ភ្នំដងរែក ចូលជាកងនារីដឹក ជញ្ជូន ឱ្យយោធានៅសមរភូមិមុខច្បាំងជាមួយវៀតណាម។ នៅឆ្នាំ១៩៨៥ អង្គការបានរៀបការឱ្យ ម្ដងទៀត ពេលនោះ ខន លែងដឹកជញ្ជូនទៀតហើយ នៅសមរភូមិក្រោយជួយធ្វើការ ងារដូចជាបិត ចំរូង។ នៅឆ្នាំ១៩៩០ តាម៉ុក បានឱ្យប្រជាជន ចុះមក ពីភ្នំមករស់នៅខាងក្រោមនិងបានបង្កើតភូមិ បានមួយ ចំនួននិងឱ្យប្រជាជនប្រកមមុខរបរធ្វើស្រែចម្ការដោយខ្លួនឯងនិងតាម៉ុក ចែករបបបនែ្ថមឱ្យ គ្រួសារកងទ័ពទៀតហូបចុកមិនមាន ការខ្វះខាតទេ។ ក្រោយមកទៀតខាងរដ្ឋាភិបាលបើកការវាយលុក ស្រុកអន្លង់វែងទ្រុងទ្រាយធំ កំលាំងរបស់តាម៉ុក និងប្រជាជននាំគ្នាឡើងភ្នំវិញ។ នៅឆ្នាំ១៩៩៨ មានសមាហរណ៍កម្មបានប្រជាជនចុះមករស់ខាងក្រោមវិញ តែមិនបានរស់នៅកនែ្លងដដែលទេ ព្រោះ ថា ពេលចូលមក ដល់មានអ្នកថ្មីនិងមេៗយកដីជុំវិញសាលាស្រុកអន្លង់វែងអស់ហើយ ដូចនេះមានតែ រស់នៅកនែ្លងផេ្សង។ តែទោះបីយ៉ាងណា ខន បាន សប្បាយចិត្ដព្រោះប្រទេសជាតិលែងមានសង្គ្រាម កូនចៅបានរៀនសូត្រ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា