PROMOTING ACCOUNTABILITY
Chea Choeun
| Personal Info | |||||
| ID: | OMI0142 | ||||
|
Name
ឈ្មោះ
|
Chea Choeun
ជា ជឿន
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
Source Interview |
|||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអឹមអាយ០១៤២២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ជា ជឿន ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
|
||||
|
Join KR
|
1972????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧២????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពកងចល័តស្រុកកំពង់លែង។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
កងចល័ត
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
ភូមិភាគបស្ចឹម«៤០១»ខេត្ដកំពង់ឆ្នាំង។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ជា ជឿន ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ជឿន មានប្រពន្ធឈ្មោះ សាំ មានកូនចំនួន២នាក់ស្រី១ ប្រុស១ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ជឿន មានឪពុកឈ្មោះ ភុល ជា ម្ដាយឈ្មោះ អេង ផៃ។ ជឿន មានបងប្អូន៧នាក់ មានស្រុក កំណើតនៅភូមិគុយ ឃុំដា ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។ ជឿន មិនបានចូលរៀនសាលាទេ ព្រោះសាលា រៀននៅឆ្ងាយក៏រស់នៅជាមួយឪពុកម្ដាយ ធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់ គ្រាប់បែក មានគ្រាប់ផ្លោងមកពីខាងទាហានលន់ នល់ ចូលមក ដល់ក្នុងភូមិ ព្រោះខាងទាហានលន់ នល់ យល់ថា កម្លាំងតស៊ូខែ្មរ ក្រហមបានបន្លំខ្លួនរស់នៅជាមួយ ប្រជាជននៅតាមជនបទ។ នៅឆ្នាំ១៩៧១ ជឿន បានរៀបការប្រពន្ធហើយរកនៅក្នុង ភូមិប្រកបមុខរបរធ្វើ ស្រែចម្ការ។ នៅពេលប្រទេសជាតិកើត មានសង្គ្រាម ប្រជាជនរស់នៅមិនបានស្រួលទេ ពេលនោះក ៏បានដឹងថា សមេ្ដចសីហនុ ប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ។ នៅឆ្នាំ១៩៧២ ជឿន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តែមិនបានចូលធ្វើជាយោធាខែ្មរក្រហមទេ គ្រាន់តែមានទីស្នាក់ការចាំប្រមូលកម្លាំង ចាស់កេ្មងមួយ ចំនួនទៅសែងរបួសយោធាខែ្មរក្រហមដែលវាយប្រយុទ្ធជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងកង ចល័តស្រុកកំពង់លែង ភូមិភាគបស្ចឹម ខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៩ ជឿន មករស់នៅស្រុកកំណើតធម្មតាធ្វើស្រែ ចម្ការ រស់នៅ ជាមួយប្រពន្ធកូន ដល់ក្រោយមកទៀតបានចូល ធ្វើជាកងឈ្លបខាងរដ្ឋាភិបាលភ្នំពេញ ដោយសារតំបន់ស្រុកកំពង់ លែងយោធាខែ្មរក្រហមមានច្រើនបានវាយចូលដល់ក្នុងភូមិម្ដងៗធ្វើឱ្យកម្លាំងយុវជនខ្លះរត់ទៅតាមខែ្មរក្រហមខ្លះ នៅខាងរដ្ឋាភិបាល តែមានមនុស្សមួយចំនួននិយាយចុះឡើងយើងខ្លាចខែ្មរក្រហមផងយើងខ្លាចរដ្ឋាភិបាល សង្ស័យផង។ នៅឆ្នាំ១៩៨៥ ជឿន បានរត់ចូលពៃ្រមកតាមខែ្មរក្រហមតែម្ដង ទៅដល់ទនេ្លល្ពៅ រួចហើយ បានមករស់នៅភ្នំដងរែកធ្វើជាយោធាខែ្មរក្រហម នៅក្នុងកងពល៧៨៥រស់នៅជាមួយក្រុមតាម៉ុក តែម្ដងទៅ។ ជឿន បានធ្វើសង្គ្រាមវាយជាមួយទាហានវៀតណាមនិង ទាហានរដ្ឋាភិបាលភ្នំពេញ រហូតដល់ឆ្នាំ១៩៩៣ សង្គ្រាមបាន ធូរស្រាយបន្ដិចវិញ ព្រោះលែងវាយជាមួយបរទេសហើយនៅ សល់តែខែ្មរវាយជាមួយខែ្មរក៏មាន ការចរចារឈប់បាញ់គ្នា មួយរយៈសិន។ នៅឆ្នាំ១៩៩៣ មានអង្គការសហប្រជាជាតិបាន ចុះមករៀបការបោះ ឆ្នោតនៅកម្ពុជា តែកម្លាំងចលនាខែ្មរ ក្រហមមិនព្រមចូលរួម ដូចនេះក្រោយបោះឆ្នោតឆ្នាំ១៩៩៣ មានសង្គ្រាម ម្ដងទៀតនាំគ្នារត់ឡើងលើភ្នំវិញ បន្ទាប់មក បានចុះមកវិញ រហូតដល់ឆ្នាំ១៩៩៨៩៩ កើតមានសមាហរណ៍ កម្ម ទើបប្រទេសជាតិមានសុខសន្ដិភាព។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”