Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0144
OMI0144
ឈ្មោះ :
ជា វ៉ាន់
Last Name :
Chea
First Name :
Vann
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពកងចល័តតំបន់ ខេត្ដស្ទឹងត្រែង
តំបន់ DK 75-79 :
ភូមិភាគឥសាន«១០៨» ខេត្ដស្ទឹងត្រែង
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត
ថ្នាក់លើ :
យាយរី។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១៤៤២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ជា វ៉ាន់ ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ជា វ៉ាន់ ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ វ៉ាន់ មានប្ដីមានកូនចំនួន៤នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ វ៉ាន់ មានឪពុកឈ្មោះ សុខ ម្ដាយឈ្មោះ វួច។ វ៉ាន់ មានបងប្អូន៣នាក់ស្រី២ប្រុស១ មានស្រុកកំណើតនៅ ភូមិស្រែជ្រៅ ឃុំល្បើក ស្រុក ឈូក ខេត្ដកំពត។ វ៉ាន់ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារ ឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ បន្ទាប់មានក្រុមចលនាខែ្មរក្រហម ចូលមកដល់ក្នុងភូមិនិងមានយន្ដហោះមកទម្លាក់គ្រាប់បែកតាមពៃ្រនិងតំបន់ក្បែរភូមិ ព្រោះខាងទាហានលន់ នល់ មានទាហាន ខែ្មររំដោះកំពង់លាក់ខ្លួន។ នៅឆ្នាំ១៩៧៣៧៣ វ៉ាន់ នៅតូចក៏បានចូលរួមធ្វើចលនាជាមួយខែ្មរ ក្រហម តែមិនបានឡើងសមរភូមិវាយជាមួយទាហានលន់ នល់ទេ។ កាលនោះអង្គការបានកសាងទំនប់ធំមួយ នៅតំបន់កោះស្លានិង នាំកម្លាំងយុវជនយុវនារីរាប់រយរាប់ពាន់នាក់មកលើកទំនប់នៅទីនេះ ហើយបានដាក់ឈ្មោះ ថា ទំនប់១៧មេសា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងារ នៅក្នុងកងចល័តស្រុកដដែល។ វ៉ាន់ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនមកខាងខេត្ដស្ទឹងត្រែង កាលនោះបានជិះ កាណូតមកសម្រាក នៅខេត្ដក្រចេះបានរយៈបីថៃ្ង បានអង្គការបញ្ជូនមកដល់ខេត្ដ ស្ទឹងត្រែងតែម្ដង ពេលទៅដល់ អង្គការចាត់តាំងឱ្យធ្វើការងារនៅ ក្នុងកងចល័តលើកទំនប់ជីកប្រឡាយហូបបាយតាមសហករណ៍ មានយាយរី ជាប្រធានកងចល័តនិងជាប្រធានដឹកនាំប្រជាជន។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមជាមួយប្រទេសវៀតណាម វ៉ាន់ យាយរី និងកម្មាភិបាលខែ្មរក្រហមជាច្រើនផេ្សងទៀត នាំគ្នារត់ចូលពៃ្រ គ្មានអាហារហូបចុករស់នៅក្នុងពៃ្រ ខ្លះមាន ជំងឺឈឺគ្រុនចាញ់ស្លាប់តែម្ដង។ នៅឆ្នាំ១៩៨០ វ៉ាន់ បានរត់មកដល់ច្រកទនេ្លល្ពៅច្រក១០០១ក្នុងទឹកដី ថៃ រស់នៅក្នុងជំរុំ បន្ទាប់មកបានរត់មកដល់ភ្នំដងរែក។ វ៉ាន់ បានចូលធ្វើជាយោធាខែ្មរក្រហម ប្រឆាំងនិងវត្ដ មានកងទ័ព វៀតណាមនិងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ វ៉ាន់ ជាមនុស្សស្រី ដូចនេះអង្គការចាត់តាំងឱ្យនៅក្នុងកង នារីដឹកជញ្ជូនគ្រាប់ទៅ សមរភូមិមុខម្ដងៗក៏មានមិត្ដយើងជួបគ្រោះថ្នាក់ដោយសារជាន់មីនដែរ កាលនោះនៅក្នុង កងពល៧៨៥ វរសេនាតូចលេខ១១៦ ប្រធានកងពលមានយឹម ផាន់ណា តាម៉ុន តែនៅក្រោមបញ្ជាតាម៉ុក ទាំងអស់។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំសម្រាប់ ដឹក នាំប្រជាជនឱ្យចុះមកនៅខាងក្រោមវិញ ងាយស្រួលប្រកប មុខរបរធ្វើស្រែចម្ការ ពីព្រោះប្រទេសចិនលែងផ្ដល់ជំនួយឱ្យ ក្រុមខែ្មរក្រហម។ នៅឆ្នាំ១៩ ៩៨៩៩ កម្លាំងចលនាខែ្មរក្រហម បានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅ តាមព្រំដែន ខាងលិចលែងមានសង្គ្រាម រស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា