PROMOTING ACCOUNTABILITY
Im Khut
| Personal Info | |||||
| ID: | OMI0150 | ||||
|
Name
ឈ្មោះ
|
Im Khut
អ៊ឹម ឃុត
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
Source Interview |
|||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអឹមអាយ០១៥០២០១២០៤២៣,ភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អ៊ឹម ឃុត ភេទស្រី អាយុ៦៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
បច្ចុប្បន្នអាយុ៦៣ឆ្នាំ។
|
||||
|
Join KR
|
1975????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៥????
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពសហករណ៍ ឃុំធ្លកលើ
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
ចុងភៅ
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
តំបន់«១០៦» ខេត្ដសៀមរាប។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
ឈន
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ប៉ុក តឿក ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ តឿក មានប្រពន្ធឈ្មោះ រិទ្ធ មានកូនចំនួន៦នាក់ ស្រី៤ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ តឿក មានឪពុកឈ្មោះ វូច ម្ដាយឈ្មោះ សុខ។ តឿក មានបងប្អូនចំនួន ៦នាក់ស្រី៥ ប្រុស១ មានស្រុកកំណើតនៅភូមិរំដេង ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ តឿក មិនបានចូល រៀនតាមសាលាទេ ព្រោះពេលវ័យចូលរៀនប្រទេសជាតិកើតមាន សង្គ្រាម ម្ខាងក្រុមចលនាខែ្មរក្រហម ម្ខាង ទាហានរដ្ឋាភិបាលលោក លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបាន បំបែកចេញពីឪពុកម្ដាយឱ្យទៅធ្វើការងារនៅក្នុងកង ចល័តឃុំខ្នារពោធិ។ នៅឆ្នាំ១៩៧៦ អង្គការបានចាត់តាំង ឱ្យទៅធ្វើការងារនៅក្នុងកងចល័តតំបន់ ស្រុកសូទ្រនិគម មានកម្លាំងកងចល័តជាង៤០០នាក់ ប្រធានកងចល័ត ឈ្មោះ យាយប៉ូត។ ការងារនៅក្នុងកងចល័ត អង្គការចាត់តាំងឱ្យ ធ្វើស្រែចម្ការនិងលើកទំនប់ជីកប្រឡាយហើយ គ្មានអាហារហូប ចុកគ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើស រើសយកយុវជនមួយចំនួនធំឱ្យទៅ ធ្វើជាយោធា តែតឿក មិនទាន់ដល់ឈ្មោះត្រូវទៅនៅធ្វើការងារនៅក្នុងកងចល័តដដែល។ នៅឆ្នាំ១៩៧៨ មានកម្មាភិបាលមកពីភូមិភាគនិរតីមក គ្រប់គ្រងវិញ ហើយមានគណៈតំបន់គណៈភូមិភាគត្រូវបាត់ខ្លួន ដោយសារ អង្គការហៅទៅរៀនសូត្រ។ នៅឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមវាយចូលមកដល់ខេត្ដសៀមរាប តឿក និងយុវជនយុវនារីនៅក្នុងកងចល័តខ្លះក៏រត់ទៅព្រំដែនថៃខ្លះបានទៅដល់សហរដ្ឋអាមេរិក។ តឿក ពេលនោះក៏រត់ ត្រឡប់មក ស្រុកកំណើតវិញ ដើម្បីបានជួបជុំបងប្អូន។ នៅឆ្នាំ១៩៨៣ តឿក ឪពុកម្ដាយបានចូលស្ដីដណ្ដឹងកូន ក្រមុំអ្នកភូមិជាមួយគ្នារៀន ការតាម ប្រពៃណីខែ្មរយើងមានលោកសង្ឃ មានភេ្លងការជាដើម។ ពេលការហើយ តឿក បានធ្វើស្រែចម្ការផងនិងមានតួនារីចូលជាកង ឈ្លបប្រចាំភូមិដូចជាប៉េអ៊ឹមដែរ មានកាំភ្លើងដើរជាមួយកង ទ័ពវៀតណាមវាយប្រឆាំងជាមួយខែ្មរក្រហម។ នៅឆ្នាំ១៩៨៥ តឿក បានទៅជួយច្រូតស្រូវឪពុកម្ដាយនៅ តាមស្រែក៏ទទួលកង កម្លាំងយោធាខែ្មរក្រហមឡើងមករត់មិនរួចក៏ទៅជាមួយក្រុមយោធាខែ្មរក្រហមទៅដល់ច្រក ១០០៣ ធ្វើជាយោធាខែ្មរក្រហម វិញម្ដង ហើយបានចូលទៅកងពល៩៨០ ប្រធានកងពលឈ្មោះ ម៉ុន ដឹកនាំ កម្លាំងមកវាយប្រឆាំងជាមួយទាហានយួននិងទាហាន រដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៨៩ កងទ័ពវៀតណាមដក ទៅប្រទេសរបស់គេវិញ នៅសល់ខែ្មរនិងខែ្មរវាយប្រយុទ្ធ គ្នាជាបន្ដបន្ទាប់ទៀត រហូតដល់ឆ្នាំ១៩៩០៩១ បានមានកិច្ចព្រមព្រៀងឈប់បាញ់មួយរយៈពេលខ្លី។ នៅឆ្នាំ១៩៩៣ ប្រទេសយើងមានការរៀបចំបោះឆ្នោត ដោយរួមមានតំណាងអង្គការសហប្រជាជាតិ តែកម្លាំងចលនា ខែ្មរក្រហមមិនព្រមចូលរួម ធ្វើឱ្យសង្គ្រាមកើតមាន ឡើងជាបន្ដ ទៀត។ នៅឆ្នាំ១៩៩៥ តឿក បានរស់នៅជួបប្រពន្ធកូនវិញ នៅក្នុងតំបន់អន្លង់វែង រហូតដល់ឆ្នាំ ១៩៩៨៩៩ ទើបកើតមានសមាហរណ៍កម្ម ធ្វើឱ្យប្រជាជនរស់នៅជាយដែនលែង មានសង្គ្រាម រស់នៅប្រកប មុខរបររកស៊ីរៀងៗខ្លួន។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”