PROMOTING ACCOUNTABILITY
San Suor
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0165
KTI0165
|
|
Name :
ឈ្មោះ :
|
សាន សួរ
|
|
Last Name :
នាមត្រកូល :
|
San
|
|
First Name :
នាមខ្លួន :
|
Suor
|
|
Other Name :
ឈ្មោះផ្សេង :
|
Ra
រ៉ា
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03681
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: - 17 years old Age at time of inte
អាយុ ១៧ ឆ្នាំ អាយុ ៤៨ ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06080208, Kampong Thom, Stung, Chamna Krom, Chi Ap
០៦០៨០២០៨ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារក្រោម ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា នៅកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
អឿន ប្រធានកងពល។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0165 20030116 Chi Ap village, Chamna Krom sub-district, Stung district Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with San Suo, biography owner.
ខេធីអាយ០១៦៥ ២០០៣០១១៦ ភូមិជីអាប់ ឃុំចំណារ ក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយសាន សួរ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាន សួរ ហៅ រ៉ា ភេទប្រុស អាយុ៤៨ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ សួរ សព្វថៃ្ងមានប្រពន្ធមានកូនស្រី ចំនួន៨នាក់ រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ។ សួរ មានឪពុកឈ្មោះ សាន ម្ដាយឈ្មោះ តែម មានបងប្អូន៦នាក់ស្រី៤ប្រុស២។ សួរ កាលពីតូចដល់ធ្ពពេញវ័យបានចូល រៀននៅសាលាវត្ដបានពីរឆ្នាំ ក៏ឈប់មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧០ ប្រទេស ជាកើតមានសង្គ្រាម ក្រោយមកចលនាខែ្មរក្រហមបានចូល មកឃោសនាពេញភូមិឱ្យយើងមានការឈឺ ចាប់ចំពោះអ្នកមាន នាយទុនដែលបានជិះជាន់មកលើប្រជាជន។ នៅឆ្នាំ១៩៧២ សួរ បានស្ម័គ្រចិត្ដ ចូលបម្រើចលនាបដិវត្ដ មុនដំបូងធ្វើជាកង ឈ្លបភូមិបានរយៈពេល៤ខែ។ បន្ទាប់ សួរ អង្គការបញ្ជូន ទៅធ្វើជាយោធាភូមិឧត្ដរ ក្រោមមកបានស្គាលប្រធាន ភូមិភាគឈ្មោះកែ ពក។ នៅឆ្នាំ១៩៧៣ សួរ អង្គការបញ្ជូនឱ្យ ទៅវាយជាមួយទាហានលន់ នល់ នៅម្ដុំស្គន់ បាធាយនៅក្នុង ខេត្ដកំពង់ចាម។ នៅឆ្នាំ ១៩៧៤ សួរ បានឡើងឋានៈជាប្រធាន កងតូចដឹកនាំកម្លាំងចំនួន៣០នាក់ នៅក្នុងកងពល៣១០ ប្រធានកងឈ្មោះ អឿន។ នៅឆ្នាំ១៩៧៤៧៥ សួរអង្គការបញ្ជូនមកវាយនៅម្ដុំព្រែកក្ដាមចេះតែ វាយរំកិលមកតាមព្រែក ព្នៅតាមផ្លូវគោកផងតាមផ្លូវទឹមផង តែនៅពេលនោះយោធា ខែ្មរក្រហមកាន់តែ ចូលជិតដល់ភ្នំពេញ កាន់តែមានគ្រោះថ្នាក់ ស្លាប់ទាំង សងខាងជាច្រើននាក់រាប់ មិនអស់ទេ។ យោធាភូមិ ភាគឧត្ដរមានបីកងពល មានកងពលទី១ កងពលទី២និងកងពលទី៣ វាយសម្រុកចូលទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ កងពលទី១ របស់ សួរ បានចូលនៅពេលយប់ កាលនោះមាន ទាំងស្រីៗរកស៊ីផ្លូវភេទ ក៏មកជួយអបអរសាទពីជ័យជម្នះរបស់ខែ្មរ ក្រហមដែរ។ ពេលព្រឹកឡើងអង្គ ភាព សួរ ត្រូវបានថ្នាក់លើ ណែនាំឱ្យជម្លៀស ប្រជាជនចេញពីទីក្រុងឱ្យអស់ក្នុងរយៈពេល បីថៃ្ង។ បន្ទាប់ មកទៀតប្រជាជនចេញអស់ យោធាមួយ ចំនួនទៅការពារព្រំដែន យោធាខ្លះចុះធ្វើស្រែដូចជាប្រជាជន ដែរ។ សួរ អង្គការចាត់ តាំងឱ្យធ្វើស្រែនៅម្ដុំភ្នំបាសិត ម្ដុំអន្លង់ក្ងាន។ នៅឆ្នាំ១៩៧៦ មានប្រជុំ ប្រកាសឱ្យដឹងថា លោកប៉ុល ពត ជាប្រធានមជ្ឈឹមបក្ស មាននួន ជា ជាអនុ មានលោកខៀវ សំផន ជាគណៈប្រធានរដ្ឋ មានលោកអៀង សារី ទទួលកិច្ចការក្រសួង ការបរទេស។ កាលដឹងថា របស់ប៉ុល ពត មិនយូរប៉ុន្មានមាន ចាប់កម្មាភិបាលខែ្មរក្រហមមួយចំនួនធំ ដូចជាលោក កុយ ធួន ប្រធានកងពល ៣១០ឈ្មោះ អឿននិងកម្មាភិបាលថ្នាក់ក្រោមជា ច្រើនរយនាក់បន្ដទៀត។ សួរ ជាយោធាកងពល ៣១០ទាំងអស់ អង្គការលែងទុក្ខចិត្ដ រួចបញ្ជូនឱ្យទៅលុតដុំនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង នៅទី នោះយោធាទាំងអស់រាប់ពាន់នាក់ត្រូវរង គ្រោះយកទៅសម្លាប់ចោលបន្ដទៀត។ នៅឆ្នាំ១៩៧៩ សួរ បានកាំភ្លើងឡើងវិញ ដែលមានប្រធានយោធាមកពីភូមិភាគនិរតីត ស៊ូវាយជាមួយកងទ័ពវៀតណាម។ យោធាខែ្មរក្រហមចេះតែរត់ ចូលពៃ្របណ្ដើរវាយដោះខ្លួន បណ្ដើររហូតដល់ខេត្ដបាត់ដំបង។ សួរ មើល សភាពការល្អនិយាយទាក់ទងជាមួយប្រជាជនហើយបាន ត្រឡប់មកស្រុកកំណើតវិញនៅខែ៩ឆ្នាំ១៩៧៩។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”