Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0169
KTI0169
Name :
ឈ្មោះ :
ស៊ីវ បៀត
Last Name :
នាមត្រកូល :
Siv
First Name :
នាមខ្លួន :
Biet
Other Name :
ឈ្មោះផ្សេង :
Bien
បៀន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I06287
Gender :
ភេទ :
Male
ប្រុស
Home Village :
ភូមិកំណើត/ទីលំនៅ :
06080310, Kampong Thom, Stung, Chamna Leu, Phlaoch
០៦០៨០៣១០ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារលើ ភូមិផ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Kao Notes: Kao joined the revolution with Siv Biet.
កៅ កៅ ជាអ្នកចូលជួរបដិវត្ដន៍ជាមួយឈ្មោះ ស៊ីវ បៀត
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0169 20030121 Phlaoch village, Chamna Leu sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Siv Biet disappeared. Interviewed with Siv Biet's father called Siv But.
ខេធីអាយ០១៦៩ ២០០៣០១២១ ភូមិផ្លោច ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ស៊ីវ បៀត បាត់ខ្លួន។ ជួបសម្ភាសជា មួយឪពុកឈ្មោះ ស៊ីវ ប៊ុត។
Summary :
សេចក្ដីសង្ខេប :
ស៊ីវ បៀត ហៅ បៀន ភេទប្រុស កើតឆ្នាំ១៩៥៥បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ីវ ប៊ុត អាយុ ៧២ឆ្នាំត្រូវជាឪពុក។ បៀត មានម្ដាយឈ្មោះ ង៉ុយ រឿន មានបងប្អូន១០នាក់ មានស្រុកកំណើត នៅភូមិផ្លោច ឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។ បៀត បានរៀនសូត្រនៅសាលាបឋមសិក្សា ផ្លោចត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅទីនេះមានក្រុមចលនា ខែ្មរក្រហមចូលមកឃោសនាឱ្យយុវជនចូល បម្រើចលនាខែ្មរក្រហម ពេលនោះមិនទាន់មានមនុស្សចូលច្រើនទេ។ នៅឆ្នាំ១៩៧២ នៅក្នុងភូមិឃុំ នេះបានក្លាយជាតំបន់រំដោះ ខាងទាហានលោកលន់ នល់ នៅត្រឹមខេត្ដកំពង់ធំមិនហ៊ានចុះមកដល់នេះទេ។ នៅឆ្នាំ១៩៧៣ បៀត និងយុវជនមួយចំនួនទៀតប្រធានភូមិ ប្រធានឃុំហៅឱ្យទៅរៀនវគ្គនយោ បាយនៅវត្ដល្ហុង និយាយពីគោលនយោបាយឱ្យមានការឈឺចាប់និងទាហានលោកលន់ នល់ ពេលនោះ មានយុវជនមួយចំនួនស្ម័គ្រចិត្ដចូល។ ចំណែកឈ្មោះ បៀត មិនព្រមចូលទេ សុខចិត្ដមកផ្ទះវិញដើម្បី លាក់ខ្លួន ព្រោះខ្លាចសង្គ្រាមបាញ់គ្នាស្លាប់។ នៅក្នុងឆ្នាំ១៩៧៣ ដដែល បៀត មិនបានរួចខ្លួនទេ ប្រធានឃុំឈ្មោះ ណន ហៅឱ្យចូលធ្វើជា យោធាខែ្មរក្រហម។ បៀត មិនដឹងជាអង្គការបញ្ជូនទៅសមរ ភូមិណាខ្លះទេ កាលនោះសង្គ្រាមច្បាំងជាមួយទាហានលន់ នល់ ដែលជាខែ្មរដូចគ្នា។ បៀត ធ្លាប់រត់ មកផ្ទះម្ដង ខាងអង្គភាព មកតាមហៅយកទៅវិញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាច មានដំណឹងថា បៀត បានមកលេងផ្ទះ តែមកបាន ត្រឹមកំពង់ស្វាយ ខេត្ដកំពង់ធំ ត្រូវអង្គការចាប់យក ទៅវិញ តាំងពីនោះមកបាត់ដំណឹងរហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា