PROMOTING ACCOUNTABILITY
Im Thai
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0184
KTI0184
|
|
Name :
ឈ្មោះ :
|
អ៊ឹម ថៃ
|
|
Last Name :
នាមត្រកូល :
|
Im
|
|
First Name :
នាមខ្លួន :
|
Thai
|
|
Other Name :
ឈ្មោះផ្សេង :
|
Thoeun
ធឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I07807
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៧។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06081303 Kampong Thom, Stung, Trea, Hap
០៦០៨១៣០៣ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំទ្រា ភូមិហប់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា នៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបស្ចិម«៤០១» ខេត្ដកំពង់ឆ្នាំង
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Chief of Division.
អឿន, ប្រធានកងពលទី១។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0184 20030217 Hap village, Trea sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Interviewed with Im Thai, biography owner.
ខេធីអាយ០១៨៤ ២០០៣០២១៧ ភូមិហប់ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយអ៊ឹម ថៃ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ឹម ថៃ ហៅ ធឿន ភេទប្រុស កើតឆ្នាំ១៩៥៧ជាម្ចាស់ប្រវត្ដិរូប។ ថៃ មានប្រពន្ធឈ្មោះ ញាណ មានកូនចំនួន៧នាក់ ប្រកបមុខរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិហប់ ឃុំទ្រា ស្រុកស្ទោង ខេត្ដ កំពង់ធំ។ ថៃ មានឪពុកឈ្មោះ អ៊ីម ម្ដាយឈ្មោះ ភី។ ថៃ កាលពីតាំងពីតូចដល់ធំមិនបានចូលសា លារៀនទេ ណាមួយ ឪពុកម្ដាយមានជីវភាពក្រលំបាក។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារ ក្រោយ មកមានសង្គ្រាមទម្លាក់គ្រាប់បែកពីខាងទាហាន លន់ នល់ មកលើភូមិដ្ឋានធ្វើឱ្យប្រជាជនស៊ីវិលស្លាប់និង ឆេះផ្ទះ សំបែង។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហម ដោយសារមានការឈឺ ចាប់និងការទម្លាក់គ្រាប់បែកនិងចង់ តស៊ូនាំសមេ្ដចសីហនុ ចូលក្នុងប្រទេសវិញ។ ថត ចូលដំបូងអង្គការ បញ្ជូនទៅភូមិភាគឧត្ដរ ដើម្បីរៀនសូត្រក្បួនយុទ្ធស្រ្ដាស ដើម្បីវាយប្រឆាំងជាមួយទាហាន លន់ នល់។ ថត បានចូលទៅ អង្គភាពពិសេស វាយចល័តគ្រប់ទីកនែ្លងដូចជាកំពង់ធំ កំពង់ចាម និងខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៤ ថន បានផ្លាស់ចូលទៅ ក្នុងកងពលទី១ប្រធានកងពលឈ្មោះ អឿន ដើម្បីវាយសំដៅ ចូលទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៤៧៥ កងវរសេនាធំរបស់ ថន ដែលមានប្រធានដឹកនាំឈ្មោះ ហាក់ បានវាយរំលិកចូលតាម ផ្លូវជាតិលេខ៥ កាត់តាមព្រែកក្ដាមនិងព្រែកពៅ្នរហូតទទួល ជ័យជម្នះនៅ ថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ពេលនោះ ថន បានឡើងឋានៈជាកងអនុសេនាតូចគ្រប់គ្រងយោធា ចំនួន២០០នាក់។ ថន បានឃើញផ្ទាល់ភ្នែក នៅពេលជម្លៀស ប្រជាជនមានយោធាមួយចំនួនបាន សម្លាប់ប្រជាជនណាដែលរឹង មិនព្រមចេញពីផ្ទះសំបែង។ នៅពេលប្រជាជនចេញអស់ អង្គភាពរបស់ ថន អង្គការឱ្យស្នាក់នៅម្ដុំពេទ្យអង្គដួង នៅក្នុងអង្គភាពពេទ្យ។ ក្រោយមកទៀតស្រាប់តែមានសភាព ការណ៍ថា ប្រធានកងពលក្បត់ ចាប់ប្រធានកងពលឈ្មោះ អឿន យកទៅបាត់និងចាប់កម្មាភិបាលជា ច្រើននាក់ផេ្សងទៀតយកទៅ ដាក់គុកនិងសម្លាប់ចោល។ ថន ត្រូវបានអង្គការសង្ស័យថា ជាប់ខែ្មរក្បត់ ដែរ អង្គការហៅទៅសួរ តែបានរួចខ្លួនមកវិញ អង្គការបញ្ជូនទៅលុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ ឆ្នាំង។ ការងារនៅខេត្ដកំពង់ឆ្នាំង មានយោធាភូមិភាគឧត្ដរប្រហែលជា ៧០០នាក់ ធ្វើការលុតដំជួប ការលំបាកនិងហូបមិនបានគ្រប់គ្រាន់ និងមានមនុស្សមួយចំនួនផេ្សងទៀតត្រូវបាត់ខ្លួន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលដល់ប្រទេសកម្ពុជា ថន បានរត់ទៅអមលាំង យោធាភូមិភាគនិរតីឱ្យ កាន់កាំភ្លើងម្ដងទៀត ដើម្បីវាយតបតជាមួយទាហានវៀតណាម។ ថន កាន់កាំភ្លើងបាន មួយរយៈ ពេលខ្លី ក៏រកផ្លូវចូលមកជាមួយកងទ័ពវៀតណាមវិញ វៀតណាមយកទៅឱ្យរៀនសូត្រនិងធ្វើសំបុត្រឱ្យ មកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សនិងសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”