| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0187
KTI0187
|
|
Name :
ឈ្មោះ :
|
ថន
|
|
First Name :
នាមខ្លួន :
|
Than
|
|
Other Name :
ឈ្មោះផ្សេង :
|
Thea
ធា
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I08101
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Birth date: 19761??? Age in KR file: - 11 years ol
១៩៧៦១???? អាយុ ១១ ឆ្នាំ អាយុ ៤០ ឆ្នាំ កើតឆ្នាំថោះ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06080913 Kampong Thom, Stung, Pralay, Ta Treal
០៦០៨០៩១៣ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំប្រឡាយ ភូមិតាទ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1976????
១៩៧៦????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យព៣ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh, Olympic stadium
មជ្ឈិម, ១២, ភ្នំពេញ ស្ដាតអូឡាំពិក
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
នីម,រ៉ុង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0187 20030311 Ta Treal village. Pralay sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan and Sin Khin. Notes: Interviewed with Than called Thea, biography owner.
ខេធីអាយ០១៨៧ ២០០៣០៣១១ ភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា ស៊ិន ឃិន និង ស៊ិន។ ឆាយ កំណត់សំគាល់ៈ ជួបសម្ភាសជា មួយ ថន ហៅ ធា ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ធា ហៅ ថន ភេទស្រី កើតឆ្នាំ១៩៦១ជាម្ចាស់ប្រវត្ដុិរូប។ ធា មានប្ដីឈ្មោះ ផាត មានកូន១នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្ដ កំពង់ធំ។ ធា មានឪពុកឈ្មោះ ភា ម្ដាយឈ្មោះ ឡាត់ មាន៤ នាក់ស្រី២ប្រុស២។ ធា តាំងពីតូចដល់ពេញវ័យ មិនបានចូលរៀន នៅតាមសាលារៀនទេ ព្រោះពេលធំពេញវ័យចូលរៀនប្រទេស ជាតិកើតមានសង្គ្រាម រដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបង្ខំឱ្យ ប្រជាជនធ្វើការងាររួមនិងហូបបាយរួមនៅតាមសហករណ៍ គ្មានទ្រព្យសម្បត្ដិឯកជនទេ។ ធា អង្គការ ចាត់តាំង ឱ្យទៅធ្វើការងារនៅតាមកងចល័ត លើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គការចុះមក ជ្រើសយកប្រវត្ដិរូបកូនអ្នកមូលដ្ឋាន ឱ្យទៅធ្វើការងារនៅភ្នំពេញ។ ធា បានទៅដល់ភ្នំពេញ អង្គការបាន ឱ្យចូលរៀនខាងសិល្បៈរាំចេ្រÃៈងហើយបានទៅសមែ្ដងនៅស្ដាអូឡាំពិច។ បន្ទាប់មកអង្គការដកមកឱ្យធ្វើ ជាបុគ្គលិកពេទ្យ ទោះបីដឹងថា ធា មិនចេះអក្សរខែ្មរសូម្បីតែមួយតួ។ ធា នៅធ្វើការងារ នៅក្នុងព៣ ផ្លូវទៅពោធិចិនតុង ពេលនោះអង្គការឱ្យរៀនចាក់ថ្នាំ និងបន្ទាប់មកឱ្យមើលថែទាំងកុមារតូចៗដែល បញ្ជូនមកពីមន្ទីរក១ ដែលឪពុកម្ដាយជាប់រវល់ធ្វើការងារនៅកនែ្លងផេ្សង ឪពុកម្ដាយខ្លះក៏មិនដែល ឃើញឪពុកម្ដាយមកមើលដែរ។ នៅឆ្នាំ១៩៧៩ ធា និងបុគ្គលិកជាច្រើនរយនាក់នាំគ្នាឡើងរថភ្លើង ទាំងកុមារតូចតាចទៅដល់ខេត្ដបាត់ដំបង។ ពេលឈប់ត្រឹម បាត់ដំបងហើយនាំគ្នាបន្ដដំណើរទៅបវេល បន្ដទៀត ពេលនោះកុមារបានរត់បែកគ្នាអស់ មិនដឹងជាទៅណាខ្លះទេ ព្រោះខ្លាចកងទ័ពវៀតណាមមក ទាន់ តែទីបំផុតកងទ័ពវៀតណាម ស្ទាក់ជាប់នៅត្រឹមស្រុកបវេល។ ធា បានកងទ័ពវៀតណាម សួរថា ស្រុកកំណើតនៅទីណា? ពេលនោះប្រាប់ថា នៅស្រុកស្ទោង ខេត្ដកំពង់ធំ។ កងទ័ពវៀតណាមបាន ហៅឡើងឡានយក មកដាក់តាម ស្រុកកំណើតនិងបានត្រឡប់មក ស្រុកកំណើតវិញ បានជួបជុំបងប្អូន ឪពុកម្ដាយវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”