VICTIM OF TORTURE

Interviewed with Nop Bun Thai, Female, 36yrs,Farmer, Living in Sre Kvav Village, Cheang Torng Subdistrict, Tram Kakk District, Takeo Province. Interviewed by:Kong Sokoeun. No.28pp

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
VOT0120
VOT0120
Title :
ចំណងជើង :
Interviewed with Nop Bun Thai, Female, 36yrs,Farmer, Living in Sre Kvav Village, Cheang Torng Subdistrict, Tram Kakk District, Takeo Province. Interviewed by:Kong Sokoeun. No.28pp
សម្ភាសជាមួយណុប ប៊ុនថៃ ភេទស្រី អាយុ៣៦ឆ្នាំ ជាកសិករ នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ សម្ភាសដោយៈគង់ សុកគឿន ចំនួន២៥ទំព័រ
Document Date :
កាលបរិច្ឆេទឯកសារ :
9/05/2004
9/05/2004
Document Collection Date :
កាលបរិច្ឆេទប្រមូលឯកសារ :
1/27/05
1/27/05
Source :
ប្រភព :
DC-Cam VOT
DC-Cam VOT
Notes កំណត់ចំណាំ
Summary :
សេចក្ដីសង្ខេប :
Nop Bun Thai got married in 1988. She got divorce with her husband 10 years ago. She has 3 children. She has 8 siblings. Her father called Nop Saratt. Nop Saratt died when he was 40 years old in Kraing Ta Chann. Her mother called Mun Siem. Her mother is now 70 years old. In the Khmer Rouge regime, she was lacking of food. She was separated from her family members. She was drown in 1975. She has been suffocating from 2000 until now. Recently, she feels as though the event is happening again. She is avoiding activities that remind her of the traumatic events. She feels as if she does not have a future. She is avoiding thoughts associated with the traumatic experience. She find it is difficult in performing her dialy tasks. She feels hopelessness. She feels as someone she trusted betrayed her.
ណុប ប៊ុនថៃរៀបការនៅឆ្នាំ១៩៨៨។ គាត់លែងលះជាមួយប្ដីគាត់ពី១០ឆ្នាំមុន។ គាត់មានកូន៣នាក់។ គាត់មានបងប្អូន៨នាក់។ ឪពុករបស់គាត់ឈ្មោះណុប សារ៉ាត់ ស្លាប់នៅក្រាំងតាចាន់នៅពេលគាត់អាយុ៤០ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះមុន សៀម បច្ចុប្បន្នអាយុ៧០ឆ្នាំ។ នៅក្នុងសម័យខែ្មរក្រហម គាត់ខ្វះខាតម្ហូបអាហារ។ គាត់ត្រូវខែ្មរក្រហមបំបែកចេញពីសមាជិកគ្រួសារដោយបង្ខំ។ គាត់ធ្លាប់លង់ទឹកនៅឆ្នាំ១៩៧៥។ គាត់មានអការៈថប់ដង្ហើមពីឆ្នាំ២០០០រហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្ន គាត់គិតថាហាក់ដូចជាហេតុការណ៍ទាំងនោះកំពុងតែកើតមានឡើងជាថ្មីម្ដងទៀត។ គាត់ចង់ជៀសវាងនូវសកម្មភាពណាដែលធើ្វឱ្យគាត់នឹកដល់ហេតុការណ៍ក្រៀមក្រំចិត្ដ។ គាត់គិតថាហាក់ដូចជាគ្មានអនាគតទៅថៃ្ងមុខ។ គាត់ចង់ជៀសវាងមិនឱ្យគិតអំពីហេតុការណ៍ដ៏ក្រៀមក្រំចិត្ដពោរពេញដោយការឈឺចាប់របស់គាត់។ គាត់មានការលំបាកនៅក្នុងការបំពេញមុខងារប្រចាំថៃ្ង។ គាត់អស់សង្ឃឹម។ គាត់គិតថានរណាម្នាក់ដែលជាទីទុកចិត្ដរបស់គាត់បែរជាក្បត់ចិត្ដនឹងគាត់ទៅវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា