Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0056
TKI0056
Name :
ឈ្មោះ :
ឃុន សាមឿន
Last Name :
នាមត្រកូល :
Khun
First Name :
នាមខ្លួន :
Samoeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04478
អាយ០៤៤៧៨
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 14 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21091215 Takeo, Tram Kak, Ta Phem, Por Preah Sang
២១០៩១២១៥ ខេត្ដតាកែវ, ស្រុកត្រាំកក់, ឃុំតាភេម, ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
19740101
19740101
Reason to Join KR :
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រែអំបិល
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Southwest Zone no.: 405 Province: Kampot Notes: Kampong Kandal. Zone: Northwest Zone no.: 401
និរតី, ៤០៥, ខេត្ដកំពត នៅកំពង់កណ្ដាល~ពាយ័ព្យ, ៤០១, ខេត្ដពោធិសាត់ ស្រុកបាកាន សែនជ័យ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Worker of carrying salt, 1975???? Notes: Khun Samoeun worked as carrying salt for one year. Then she
កម្មកររែកអំបិល, ១៩៧៥???? ឃុន សាមឿន នៅរែកអំបិលបានប្រហែលមួយឆ្នាំ ទើបគេផ្លាស់គាត់អោយទៅការពារសមុទ្រ~, ចុ
Superiors :
ថ្នាក់លើ :
Nan, Chief of soldiers at Phnom Din, 1974???? Notes: Aunt Nan is living in Pailin. Khon, Deputy Chie
ណាន, ប្រធានទ័ពនៅភ្នំឌិន, ១៩៧៤???? យាយ ណាន សព្វថៃ្ងរស់នៅបៃ៉លិន~ខុន, អនុប្រធានទ័ពនៅភ្នំឌិន, ១៩៧៤????~ន
Associates :
អ្នកពាក់ព័ន្ធ :
Ming Sophal Notes: Ming Sophal was the husband of Khun Samoeun~Koch, Chief of Village Notes: Koch wa
ម៉ឹង សុផល ម៉ឹង សុផល ជាគ្រួសាររបស់មីង ឃុន សាមឿន~កុច, ប្រធានភូមិ កុច ជាអ្នកដែលពន្យល់ពីគោលនយោបាយថាឡូវពុ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0056 20030218 Bra Soung village, Ta Phem subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Khun Samoeun, biography owner.
ធីខេអាយ០០៥៦ ២០០៣០២១៨ ភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ឃុន សាមឿន ជាម្ចាស់ ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ឃុន សាមឿន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្ដតាកែវ។ សាមឿន មានគ្រួសារឈ្មោះ មឹង សុផល និងមានកូន៣នាក់។ សាមឿន រៀនត្រឹមថ្នាក់ទី៨ ឪចាស់ឱ សាមឿន ចូលបដិវត្ដន៍នៅថៃ្ងទី១ ខែមករា ឆ្នាំ១៩៧៤ នៅឃុំតាភេម មូលហេតុដែលចូលបដិវត្ដន៍ ព្រោះតែមានការឈឺ ចាប់ចំពោះខ្មាំង ដែលជិះជាន់មកលើវណ្ណៈកម្មករ កសិករ ជាពិសេស នារីភេទ។ បន្ទាប់ពីចូលបដិវត្ដន៍ សាមឿន ហាត់រៀនទ័ពហើយចូល សមរភូមិដូចជាបុរសដែរ ប្រធានកងវរៈឈ្មោះ យាយនៀន កាល ហ្នឹងទៅការពារភ្នំដិន។ ចុងឆ្នាំ១៩៧៤គេដកសាមឿន ឱ្យទៅកាន់ សេដ្ឋកិច្ចកងពល របស់តំបន់១៣ ដោយឱ្យកាប់គោមួយថៃ្ង ២៥ ក្បាល កាប់ក្របី ជ្រូក និងចែកបនែ្លតាមសហករណ៍ ដែលប្រធាន សេដ្ឋកិច្ចឈ្មោះ ខុន ចំណែកតាសោម ជាប្រធានកងពល ហើយតា សារុន ជាអនុកងពល។ ដល់បែកភ្នំពេញហើយ សាមឿន គេឱ្យទៅ បង្ហាត់ទ័ពនៅផ្សារតាកែវរយៈពេល២ខែ ក៏ឱ្យសាមឿន ទៅស្រែ អំបិលនៅកំពត គឺគេមិនឱ្យសាមឿន ធ្វើធំទេព្រោះប្រវត្ដិមិនល្អ គឺធ្វើជាកម្មកររែកអំបិល បុកអង្គប់អំបិល បានរយៈពេលមួយឆ្នាំ គេផ្លាស់ឱ្យសាមឿន ទៅការពារឆេ្នរសមុទ្រជាមួយនឹងខុន មូលហេតុ ដែលផ្លាស់សាមឿន ឱ្យទៅយាមឆេ្នរព្រោះតែមានយួន មកលួច អំបិលពីឃ្លាំង ហើយកំលាំង ការពារមិនគ្រប់គ្រាន់ទើបគេដកអ្នក ដែលធ្លាប់នៅក្នុងកងពលឱ្យទៅជួយយាម រហូតអត់មានយួនមក លួច ទៀតទើបគេឱ្យទៅធ្វើឃ្លាំងដាក់អំបិលម្ដង ដល់តែធ្លាក់មេជាង ស្លាប់គេលែងឱ្យធ្វើឃ្លាំង គេឱ្យឡើងដើម ត្នោតកាប់ស្លឹកត្នោតប្រក់ ដំបូលឃ្លាំងម្ដង ដល់តែសាមឿន ធ្លាក់ពីលើដើមត្នោតព្រោះតែខ្លាច តឹកកែ ក៏គេលែងឱ្យឡើងត្នោតទៀត។ សាមឿន សន្លប់មិនដឹងថា អ្នកណាជាអ្នកយកមកពេទ្យទេ ដល់ពេល ចេញពីពេទ្យគេរើសឱ្យទៅ ពោធិ៍សាត់គ្នា២០០នាក់ គឺដើរមើលអ្នកស្រុកធ្វើស្រែនៅបាកាន ក្រោយមក ទៅដល់សែនជ័យ មើលកងចល័តពិសេសតំបន់ជាមួយ តាយឹម ប្រធានកងចល័ត ក្រោយមកទៀតគេ ឱ្យផ្លាស់យឹមចេញ ជំនួសដោយយាយណាន ដែលលើកទំនប់ឈ្មោះទំនប់សោមសាន្ដ ដែលសាមឿន នៅក្នុងកំលាំងទី១ ហើយពេលហ្នឹងគេចាប់សាមឿន ឱ្យរៀប៦៧ដង សាមឿនគេច មិនព្រមរៀប ការទេ រត់ទាំងយប់ ទៅលើកទំនប់ទៀត។ គេចាប់ផេ្ដីមចោទថាសាមឿនក្បត់ គេឱ្យគាត់ ទៅទប់ទឹកទនេ្ល ដែលឡើង សាមឿនទប់មិនកើតលិចស្រូវគេថាក្បត់ ក្រោយមកយកទៅដាំឪឡឹកមិនរស់ ថាក្បត់ គេឱ្យទៅចិញ្ចឹមមាន់ ទា មិនកើតគេថាក្បត់ ហើយគេឱ្យដេខោអាវ សាមឿន មិនចេះដេរ បាក់ ម្ជុល អស់២៣ដើមគេចោទថាក្បត់យកទៅដាក់គុក។ នៅក្នុង គុកទួលគង ស្រុកបាកាន សាមឿន មិនព្រម ហូបបាយទេ ហូបតែទឹក ជាមួយអំបិល ព្រោះបើស្លាប់សូមឱ្យត្រជាក់ ទៅកើតជាមួយអ្នក ត្រជាក់ មិនចង់វេទនាអីចឹងទៀត។ សាមឿន ជាប់គុកបានមួយ អាទិត្យក៏យួនចូល ហើយទ័ពដែលនៅយាមរត់ អស់ ទើបសាមឿន រកពូថៅមកកាប់ខ្នោះចេញ ទើបរួចខ្លួនហើយរត់រហូតដល់អូរ រថក្រោះ ចូលទៅនៅ ដីថៃ ហើយឆ្នាំ១៩៩២ ទើបត្រឡប់មក ស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា