| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0070
TKI0070
|
|
Name :
ឈ្មោះ :
|
រ៉ែម
|
|
First Name :
នាមខ្លួន :
|
Rem
|
|
Other Name :
ឈ្មោះផ្សេង :
|
Oeun, Me Samoeun
អឿន, មែ សាមឿន,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00394
អាយ០០៣៩៤
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 13 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៣ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21090412 Takeo, Tram Kak, Leay Bo, Kapp Trak
២១០៩០៤១២ ខេត្ដតាកែវ, ស្រុកត្រាំកក់, ឃុំលាយបូរ, ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Chief of Unit sent her to join a child unit
គណៈកងបញ្ជូនអោយចូលក្នុងកងកុមារ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ពេទ្យ៦មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh Notes: near northern Wat Phnom
មជ្ឈិម, ១២, ភ្នំពេញ ម្ដុំខាងជើងវត្ដភ្នំ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
សមាជិកក្នុងកងកុមារ,។ ពេទ្យ នៅមន្ទីរពេទ្យ៦មករា,
|
|
Superiors :
ថ្នាក់លើ :
|
Saro, Chief of child unit Notes:Saro is currently living in Sema Village Leay Bo Subdistrict
សារ៉ូ, ប្រធានកងកុមារ សព្វថៃ្ង សារ៉ូ រស់នៅភូមិសេម៉ា ឃុំលាយបូរ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Chim, Chief of Unit 3, 1977. Notes: Chim sent children to work in child unit. Nowadays Chim is livin
ជឹម, គណៈកង៣, ១៩៧៧???? ជឹម ជាអ្នកបញ្ជូន កេ្មងៗអោយចូលក្នុងកងកុមារ។ សព្វថៃ្ងគាត់រស់នៅភូមិ ជាមួយ សាមឿន ដ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0070 20030210 Prey Rum Deng village, Ang Ta Saom subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Me Samoeun, biography owner.
ធីខេអាយ០០៧០ ២០០៣០២១០ ភូមិពៃ្ររំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ មែ សាមឿន ហៅ អឿន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
រ៉ែម ហៅអឿន ហៅមែ សាមឿន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ ភូមិពៃ្ររំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ។ មឿន ចូលកងកុមារបានមួយឆ្នាំ ដែលប្រធានកងកុមារឈ្មោះរូ (ស្រី) មូលហេតុដែលមឿន ចូលកងកុមារព្រោះតែគណៈកងជាអ្នកជ្រើស រើស ដែលមានតាជឹម, តាហួរ និងតាជឿន។ ទីតាំងកងកុមាររបស់ មឿន នៅក្នុងវត្ដលាយបូរ ហើយការងារនៅក្នុងកងកុមារគឺ កាប់តែទន្រ្ទានខេត្ដ, ផ្សំជី, ជួយជញ្ជូនសំណាបឱ្យគេស្ទូង។ នៅឆ្នាំ ១៩៧៨ គេបញ្ជូនមឿនមកភ្នំពេញ ធ្វើជាពេទ្យនៅមន្ទីរពេទ្យ ៦ មករា។ ពេលដែលមឿន មកដល់ភ្នំពេញមុនដំបូងគេហៅឈ្មោះ ទៅតាម មន្ទីរពេទ្យ និងចែកទៅតាមអគារ ហើយមានពេទ្យគេធំៗ ជនជាតិចិន ជាអ្នកបង្រៀនឱ្យចេះចាក់ថ្នាំ ចេះលាងរបួសឱ្យ អ្នក ជំងឺ។ មឿន គេបង្រៀនពីវិជ្ជាពេទ្យផង រៀនអក្សរផងរយៈពេល ២ខែ ទើបចុះ អនុវត្ដន៍ផ្ទាល់ជាមួយ អ្នកជំងឺ តែមឿនមិនសូវចេះ អក្សរ ហើយការងារនៅក្នុងមន្ទីរពេទ្យគឺលាង របួសឱ្យអ្នកជំងឺ, ចាក់ថ្នាំឱ្យអ្នកជំងឺ។ មុននឹងមកមន្ទីរពេទ្យគឺមឿន មិនដែលរៀនពេទ្យ ពីមុនមកទេ ហើយចាក់ថ្នាំគឺអត់ចេះមើលអក្សរលើថ្នាំទេ តែចំណាំ ថ្នាំ ដល់ចាក់យូៗ គឺស្ទាត់ព្រោះរៀនចំណាំថ្នាំ។ អ្នកជំងឺភាគច្រើន ត្រូវរបួស ព្រោះទ័ពច្បាំងនៅព្រំដែន ហើយយប់ឡើងឡានដឹកអ្នក ជំងឺពេញៗឡាន។ បើជំងឺស្រាលអាចមើលជា គឺព្យាបាលនៅ មន្ទីរពេទ្យ៦មករាហ្នឹង តែបើជំងឺធ្ងន់គឺបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យ១៧មេសាវិញ។ ចំពោះការហូបចុកនៅមន្ទីរពេទ្យមិន ដែលខ្វះខាតទេ តែបើនៅកងកុមារ មានខ្វះខាតដែរ ពេលខ្លះហូប បបរ បាយមានដោយពេល។ មឿន មិនចង់មកភ្នំពេញធើ្វជាពេទ្យទេ ព្រោះខ្លាចបែកជាមួយឪពុកម្ដាយ កាលនៅកងកុមារយូរៗអាចមក លេងផ្ទះម្ដង តែពេលទៅដល់ មន្ទីរពេទ្យគឺមិនដែលបានមកលេង ផ្ទះទេ។ មឿន នៅធ្វើការមន្ទីរពេទ្យរហូតដល់ពេលដែលវៀតណាម ចូល ហើយជិះរទេះភ្លើងតាមគ្នីគ្នារហូតដល់ លិចបាត់ដំបង ទើបចុង ឆ្នាំ១៩៧៩ត្រឡប់មកស្រុកកំណើត ជួបជុំឪពុកម្ដាយ ហើយរស់ នៅស្រុកកំណើតរហូតដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”