Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0070
KDI0070
Name :
ឈ្មោះ :
សុក ម៉ៅ
Last Name :
នាមត្រកូល :
Sok
First Name :
នាមខ្លួន :
Mao
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 48 years old
«សម័យបច្ចុប្បន្ន អាយុ ៤៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
08010704 Kandal, Kandal Stung, Kandaok, Sre Roryon
០៨០១០៧០៤ កណ្ដាល, កណ្ដាលស្ទឹង, កណេ្ដាក, ស្រែរយោង
Joining / Organization ការចូលរួម និង អង្គការ
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone Region: 12 Province: Phnom Penh [Prey Sa]~. Zone: Central Zone Region: 12 Provinc
មជ្ឈិម, ១២, ភ្នំពេញ« គុកពៃ្រស»~ មជ្ឈិម, ១២, ភ្នំពេញ« គុកទួលសែ្លង»
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Prisoner
អ្នកទោស
Superiors :
ថ្នាក់លើ :
Sor, Chief of Mao's Group at Prey Sa jail
តាសរ, ប្រធានក្រុមរបស់ម៉ៅនៅគុកពៃ្រស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0070 20021126 Sre Roryong village, Kandaok subdistrict, Kandal Stung district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with Sok Mao, the biography owner.
ខេឌីអាយ០០៧០ ២០០២១១២៦ ភូមិស្រែរយោង ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សុក ម៉ៅ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សុក ម៉ៅ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិស្រែរយោង ឃុំកណេ្ដាក ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ ឆ្នាំ១៩៧២ នៅក្នុងភូមិរបស់ម៉ៅ គេជម្លៀសចេញទាំងអស់ គឺទៅនៅស្អាង ពេលទៅដល់ស្អាង២ឆ្នាំគេយកម៉ៅ ឱ្យទៅធ្វើជាទ័ពនៅស្ទឹងជ្រៅ និងនៅពោធិ៍ចិនតុង ហើយធ្លាប់ ត្រៀមទៅសមរភូមិ ពេលនៅសមរភូមិគឺសែងអ្នករបួស ជញ្ជូនស្បៀង កាលហ្នឹងទៅសមរភូមិនៅ ម្ដុំទួលក្រសាំង ពេលដែលអត់ទៅសមរភូមិគឺធ្វើស្រែ។ ការហូបចុកគឺគ្រប់គ្រាន់ មួយថៃ្ង៣ពេល។ ម៉ៅ ធ្លាប់ជាប់នៅពៃ្រស ព្រោះគេស្រាវជ្រាវ ប្រវត្ដិទៅមានបងធ្លាប់ធ្វើទាហានលន់ នល់។ ម៉ៅ គេចាត់ ទុកជាអ្នកទោសស្រាល គ្រាន់តែឱ្យធ្វើស្រែ ឱ្យបានល្អនៅជិតរោងចក្រកែវ។ អ្នកដែលមានទោសធ្ងន់ គឺគេបពោ្ចញឱ្យទៅទីវាលធំ អ្នកទោសស្រាល គឺខំប្រឹងធ្វើការឱ្យល្អទើបគេ សំរាលទោសឱ្យ។ ម៉ៅ ធ្លាប់ឃើញគេធ្វើទារុណកម្មចំពោះអ្នកទោសធ្ងន់នៅពៃ្រស គឺគេបណ្ដើរឱ្យទៅធ្វើការទាំងដាក់ច្រវ៉ាក់ ហើយពេលខ្លះគេដឹកចេញទៅក្រៅហើយមិនដែលឃើញត្រឡប់មកវិញទេ (ឡានគេមកដឹក) មិនដឹងគេ យកទៅណា តែដឹងថាគេយកទៅវ៉ៃចោលហើយ។ ចំពោះរឿងវ៉ៃអ្នកទោស គឺគេមិនឱ្យសូវឱ្យឃើញ ទេ។ ម៉ៅ ស្គាល់អ្នកទោសម្នាក់ដែលជាទាហានលន់ នល់ គឺគាត់ធ្វើជាទាហាននៅភ្នំពេញរហូត ឈ្មោះ ស៊ឹម តិច។ ម៉ៅ ធ្លាប់ធ្វើប្រវត្ដិរូបដោយលាក់មិនឱ្យគេដឹងថាមានបងប្អូនធ្វើទាហានលន់ នល់ ទេ តែគេមិនទុកចិត្ដគេចុះមកសួរបងប្អូននៅស្រុកទៀត ដូចេ្នះគេមិនទុកចិត្ដម៉ៅ។ កាលនៅធ្វើជាទាហាន ម៉ៅ ធ្លាប់សុំគេមកលេងផ្ទះតែគេមិនឱ្យមក តែម៉ៅ ធ្លាប់សួរអ្នកធ្វើការជាមួយដើម្បីដឹងសុខទុក្ខបងប្អូន នៅស្រុក។ ម៉ៅ នៅពៃ្រសរហូតដល់ខែ្មរក្រហមដួលរលំ ហើយគេចេះតែកៀរឱ្យទៅតាមគេរហូតដល់ បាត់ដំបង ទៅនៅក្នុងពៃ្រ មានមនុស្សស្លាប់ច្រើន ព្រោះខ្លះដាច់បាយ រត់ៗស្លាប់តែម្ដង។ ម៉ៅ ទៅនៅបាត់ដំបង២ឆ្នាំ ទើបត្រឡប់មកនៅស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា