PROMOTING ACCOUNTABILITY
Ling Nann
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0093
TKI0093
|
|
Name :
ឈ្មោះ :
|
ឡឹង ណាន់
|
|
Last Name :
នាមត្រកូល :
|
Ling
|
|
First Name :
នាមខ្លួន :
|
Nann
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06395
អាយ០៦៣៩៥
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 15 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21090305 Takeo, Tram Kak, Kus, Ork Porng
២១០៩០៣០៥ តាកែវ, ត្រាំកក់, គុស, អកពង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteered to join the revolution
ស្ម័គ្រចិត្ដចូលបំរើបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
មន្ទីរខ១
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទទួលភ្ញៀវ និងបោសសំរាម
|
|
Superiors :
ថ្នាក់លើ :
|
Nan, Chief of Unit 8, 1975????~Han, Chief of Office {Kh-1}~Leng, Chief of Unit 8 and was a chief of
ណន, ប្រធានកង៨, ១៩៧៥????~ហន, ប្រធានមន្ទីរខ១~ឡេង, ប្រធានកង៨ និង ប្រធានកងស្រែជំរៅ ឡេង ជាប្រធានកងដែលក្រោ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0093 20030314 Ork Porng village, Kus subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Nann, biography owner.
ធីខេអាយ០០៩៣ ២០០៣០៣១៤ ភូមិអកពង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ណាន់ ជាម្ចាស់ប្រវត្តិរូប ផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឡឹង ណាន់ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអកពង ឃុំគុស ស្រុកត្រាំកក់ ខេត្ដតាកែវ។ គ្រួសាររបស់ណាន់ឈ្មោះ អ៊ូ អុល អាយុ៤២ឆ្នាំ។ ណាន់ ស័្មគ្រចិត្ដចូលបដិវត្ដន៍នៅឆ្នាំ១៩៧៥ តែណាន់ ស្ថិតនៅក្នុងប្រវត្ដិរូបត្រៀម អ្នកខ្លះប្រវត្ដិរូបធុនកណ្ដាល អ្នកខ្លះធន់លើ។ ណាន់ នៅក្នុង កង៨ នៅក្នុងភូមិស្រែជំរៅ ហើយមានប្រធានឈ្មោះឡេង ក្រោយមកណន(ស្រី) ពេលចូលដំបូង ចំខែច្រូតគេឱ្យច្រូត តែកាលហ្នឹងនៅតូចជាងគេច្រូតមិនសូវទាន់គេ ទេ ក្រោយមកគេឱ្យរែកដីដំបូក តាំងពីម៉ោង៦ព្រឹក ដល់ម៉ោង១១ កន្លះ បានឡើង ហូបបាយ។ មូលហេតុដែលណាន់ ចូលព្រោះ ឃើញបងឈ្មោះគន ចេញទៅធ្វើជាទ័ពទើបមានចិត្ដចង់ចូលបដិវត្ដន៍ នឹងគេ។ នៅក្នុងកងរបស់ណាន់ មានគ្នា៤០នាក់ ហើយគេរើស៨ នាក់ថាយកទៅធ្វើការរោងចក្រ តែពេលមកដល់ភ្នំពេញគេយកទៅ គាស់គល់ និងកាប់ត្រែងដើម្បីដាំដំណាំ កនែ្លងដែលណាន់ ទៅធ្វើការ គេលែងហៅកងទៀតហើយ គេហៅមន្ទីរខ១ ដែលប្រធានឈ្មោះ ហន(ប្រុស) មកពីភូមិភាគឥសាន។ ក្រៅពីដាំដំណាំមានមើល គោ និងឱ្យបាយជ្រូក ការងារទាំងអស់ហ្នឹងមិនសូវជាលំបាកទេ ការងារ ដែលលំបាកគឺឡើងបោស សំរាម តាំងពីម៉ោង៣ភ្លឺ គេថាភ្ញៀវមក កនែ្លងហ្នឹង គេហៅកនែ្លងសភា។ ឡើងបោសសំរាមម៉ោង៣ ម៉ោង៥បោសរួចស្រោចផ្កាា។ ណាន់ ធ្លាប់ឃើញប៉ុល ពត, នួន ជា និងខៀវ សំផន មកប្រជុំនៅ កនែ្លងសភាហ្នឹង។ ចំពោះរបបហូប វិញគឺគេឱ្យហូបបបរប៉ិៗ មិនរាវពេក។ នៅក្នុងមន្ទីរគឺគេប្រមូលផ្ដុំ កេ្មងៗ៣ថៃ្ងប្រជុំម្ដង ពេលប្រជុំគេពង្រឹងគោលជំហរទៅវ៉ៃយួន ហើយប្រុសៗទៅវ៉ៃនៅ សមរភូមិ ចំណែកណាន់ មិនហ៊ានទៅទេ នៅសែងរបួស និងសែងគ្រាប់ពេលមានកប៉ាល់ដឹកគ្រាប់មក។ ពេលដែល មានអ្នករបួសមកគឺសែងទៅដាក់មន្ទីរពេទ្យ៦ មករា។ កាលនៅកងកុមារគឺការងារធ្ងន់ ហើយហូបចុក មិនសូវគ្រាប់គ្រាន់ តែពេលមកមន្ទីរខ១ ការងារលំបាកមានតែឡើងបោសសំរាមទេ ហើយការហូប ចុកគ្រប់គ្រាន់ តែសុំគេទៅលេងផ្ទះអត់បានទេ បើ នៅកងកុមារ២៣ថៃ្ងទៅលេងផ្ទះបានមួយភែ្លត។ ក្រៅពីការងារ នៅមន្ទីរគឺណាន់ ពេលមានគណៈប្រតិភូមិគេឱ្យសេ្លÃៈកសំពត់ហូល អាវសដៃខ្លី ហើយឡើង ជិះឡានក្រុងទៅជួរតម្រៀបជួរ លើក ទង់ជាតិ ស្រែកជ័យឃោស នៅគល់ស្ពានជ្រោយចង្វារ។ ភ្ញៀវ ដែលមកមានចិន, កូរ៉េ, ឡាវ និងភូមា។ ណាន់ មានអារម្មណ៍ភ័យ ខ្លាចនៅក្នុងសម័យខែ្មរក្រហម ព្រោះធ្លាប់ឃើញគេចាប់កេ្មងៗនៅ ជិតមន្ទីររបស់ណាន់ គេចោទថាក្បត់ ចាប់ដាក់ឃ្លុបឡានបាំងជិត មិនឱ្យគេឃើញ ហើយមិនដែលឃើញអ្នកដែលគេចាប់ត្រឡប់មក វិញទេ។ ណាន់ នៅមន្ទីរខ១ រហូតដល់ពេលដែលវៀតណាមចូល ហើយក៏ត្រឡប់ទៅស្រុកកំណើតនិងរស់នៅរហូតដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”